ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដីធ្លីសហគមន៍ក្តឹបថ្មនៅតែរងគ្រោះ ដោយសារតែអាជ្ញាធរនៅពីក្រោយជនប្រព្រឹត្ត !
Sun,07 January 2018 (Time 02:24 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1114នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៨ មានឈ្មោះ សារឿប.ភេទ ប្រុស អាយុ.៣៦.ឆ្នាំមានទីលំនៅភូមិ ក្រឡាញ់ ឃុំទ្រាស         ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាន យកសំភារៈទៅសាងសង់លំនៅដ្ឋាន នៅលើដីទីស្នាក់ការសហគមន៍ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយអាងខ្លួនជាយោធា ។

បើតាមប្រភពពីប្រជាពលរដ្ឋសហគមន៍ក្តឹបថ្ម បាននិយាយថាៈ ខ្ញុំដូចជាហួសចិត្តពេកហើយ ដីធ្លី របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្តឹបថ្ម ត្រូវបានឯកឧត្តម អ៊ុង អឿន បានទទួលស្គាល់ ហើយ គ្រប់ជំនាញ់ទាំងអស់ បានធ្វើការវាស់វែងដីធ្លីសំរេចជូនប្រជាពលរដ្ឋសហគមន៍ក្តឹបថ្ម តាំងពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ២០០៧មកម្លេះ ដោយមានយាមការ ត្រឹមត្រូវ មានដីទំហំ ១១៤.៥៨ ហិកតា ទាំង ដីលំនៅដ្ឋាន និងដីចំការ ជូនប្រពលរដ្ឋក្នុងសហគមន៍ ចំនួន ៨៣ គ្រួសារ ។ តែក្រោយពីការបែង ចែកជូនប្រជាពលរដ្ឋសហគមន៍ក្តឹបថ្ម ដោយបានបោះបង្គោលព្រំដី តាមយាមការ និង សេចក្តី សំរេចរបស់ខេត្ត ។ ក្នុងទំហំដី ១១៤.៥៨ ហិកតានេះ មិនបាននៅស្ថិតស្ថេរតាមទំហំដីនោះទេ ដោយមាន​ប្រជាពលរដ្ឋមកពីខាងឃុំផ្សេងៗ បានរុករានទន្ទ្រានយកដីធ្លីរបស់សហគមន៍ ដោយ ប្រើគ្រឿងចក្រ ចូលឈូសឆាយស្រស់តែម្តង ។

នៅក្នុងសេចក្តីសម្រេចរបស់ឯកឧត្តមអភិបាល នៃគណអភិបាល ខេត្តបន្ទាយមានជ័យ  ដែល សារព័ត៌មានខ្មែរជាយដែន ទទួលបាននោះ មានចំនួន​ ០៥ ចំណុច  ដោយដាក់ទោសទណ្ឌទៅ លើជនណាមួយ ដែលប្រព្រឹត្តបំពានលើសេចក្តីសម្រេចនេះ ។ ប្រជាពលរដ្ឋសហគមន៍មានការ សប្បាយចិត្តខ្លាំងដោយសារតែដីនោះ ត្រូវបានប្រគល់មកសហគន៍ហើយ និងបញ្ចប់ទំនាស់រាំរ៉ៃ។ ក្រោយពីឯកឧត្តម អ៊ុង អឿន បានចូលនិវត្តន៍ មានឯកឧត្តមទ្រី ណារិន ឯកឧត្តម គោ ស៊ុំ សារឿត ហើយ ចូលដល់ឯកឧត្តម សួន បវរ ដែលកំពុងគ្រ​ប់គ្រង ខេត្តបន្ទាយមានជ័យនេះ មិនទាន់មាន ចំណាត់ការណាមួយ ទៅជនប្រព្រឹត្ត ដែលចូលរំលោភបំពានយកដីរបស់សហគមន៍ ។​ បង្គោល ព្រំយាមការដីសហគមន៍ត្រូវបានជនប្រព្រឹត្តបំផ្លិចបំផ្លាញអស់ ដោយសារតែជនប្រព្រឹត្ត មានខ្សែ បក្សពួក តាំងពីមន្ត្រីសាលាស្រុក សាលា រហូតដល់ភូមិផងដែរ ។ ដីចំការ ត្រូវបានប្រជាពលរដ្ឋ មួយចំនួនបានចូលរុករានទន្ទ្រានយកដីរបស់សហគមន៍ ដោយអាងមន្ត្រីអាជ្ញាធរដែនដី នៅពី ក្រោយ ។

ប្រភពពីប្រជាពលរដ្ឋសហគមន៍ក្តឹបថ្ម បានលើកឡើងថាៈ ពួកគាត់បានប្តឹងទៅអភិបាលខេត្ត បន្ទាយមានជ័យ ជាបន្តបន្ទាប់ តែមិនមានចំណាត់ការទេ សូម្បីឯកឧត្តម សួន បវរ ក៏បានដាក់ ពាក្យបណ្តឹងសុំអន្តរាគមន៍ ក៏មិនបានចុះដោះស្រាយជូនប្រជាពលរដ្ឋសហគមន៍ក្តឹបថ្មនោះដែរ ។

ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក្តឹបថ្ម ស្ថិតនៅក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ស្នើសុំឲ្យ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក  ជួយ ចូល ការពារដីធ្លីសហគមន៍ក្តឹបថ្មបន្តទៀត ដើម្បីទប់ ស្កាត់កុំឲ្យបញ្ហាទំនាស់ដីធ្លី កើតឡើង នៅចំណុចសារជាថ្មី ។

ក្នុងការលើកឡើងអំពីភាពព្រងើយកន្តើយរបស់មន្ត្រីថ្នាក់ និងការឃុបឃិតគ្នារបស់មន្ត្រីថ្នាក់ស្រុក ឃុំ ដល់ភូមិឲ្យជនប្រព្រឹត្តមួយចំនួន ចូលរំលោភយកដីសហគមន៍នេះ សារព័ត៌មានខ្មែរជាយដែន មិនបានទាក់ទង ឯកឧត្តមអភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺរឿងនៅឡើយទេ ហើយសារ ព័ត៌មានយើងនឹងធ្វើការចុះផ្សាយជាបន្តបន្ទាប់ ក្នុងពេលបានការប្រតិ្តកម្ម ពីស្ថាប័នពាក់ព័ន្ធ នៅក្នុង ករណីខាងលើនេះ ៕ 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
971 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8120 នាក់
ខែនេះ :
27673 នាក់
3 ខែនេះ :
61506 នាក់
សរុប :
2512213 នាក់