ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកហុងលាងបង្កើតកុងត្រូលជជុះជំរិតទារប្រាក់ពីអ្នកដឹកទំនិញតាមច្រករបៀងប្រពលរដ្ឋសំណូមពរអោយអាជ្ញាធរលុបបំបាត់!
Tue,09 January 2018 (Time 02:48 AM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1014នាក់)


បន្ទាយមានជ័យ៖រឿងមួយមិនទាន់បកស្រាយឥឡូវធ្លាយរឿងអាស្រូវមួយទៀតហើយ មន្ត្រីកាំកុងត្រូល សាខាខេត្តបន្ទាយមានជ័យបើកដៃអោយឈ្មួញដឹកទំនិញខូចគុណភាពរួមមានសាច់មាន់ឆ្អឹងមាន់ប្រហិត
គ្រប់ប្រភេទរាប់តោនក្នុងថ្ងៃៗតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជនពិការ។ 
ប្រភពព័ត៌មានពីទីក្រុងប៉ោយប៉ែតបានរាយការណ៍ ប្រាប់អ្នកសារព័ត៌មាន ខ្មែរជាយដែន ថា៖ រាល់ថ្ងៃនេះ អាហារខូចគុណភាព រាប់តោន ត្រូវបានឈ្មួញខិលខូច  លួចបង្កប់តាមរទេះជនពិការហើយដឹកចេញពីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតតែម្តង។ រួចយកមកស្តុបនៅចំណុចក្បែរ ទីលានត្រួតពិនិត្យ រទេះរបស់គយចល័ត ស្ថិតនៅ ភូមិប៉ោយប៉ែតសង្កាត់
ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
ដោយយករថយន្តមកផ្ទេររួចដឹកទៅកាន់ខេត្តបន្ទាយមានជ័យនិងបន្តទៅខេត្តសៀមរាបផងដែរ។ 
ដែលគេសង្ស័យថា៖មានការបើកភ្លើងខៀវពីសំណាក់លោកស៊ានស៉ីណាតនិងលោកហុងលាងទើបបណ្តោយ អោយលោកឆាំងកាដឹកអាហារខូចមកបំផ្លាញសុខភាព ប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យ។ 
តែអ្វីដែលធ្វើអោយគេហួសចិត្តនោះគឺពេលថ្មីៗនេះបែកធ្លាយរឿងអាស្រូវលោកហុងលាងអនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបង្កើតកុងត្រូលជជុះជំរិតទារប្រាក់ដាក់ខែពីរថយន្តតាក់ស៉ីដឹកទំនិញតាមច្រករបៀងអូរបីជាន់។
ដោយអោយបុគ្គលម្នាក់ឈ្មោះរេនដែលមិនមែនក្របខណ្ឌមន្ត្រីកាំកុងត្រូលមកដាក់ប៉ុស្តិ៍នៅក្នុងឃុំអូរបីជាន់ដើម្បីកៀងត្រីបញ្ចូលសូងអោយមកបង់ខែអោយខ្លួន។
 
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖ អាជ្ញាធរខេត្តបន្ទាយមានជ័យគួរតែពិនិត្យមើលលើបញ្ហានេះផងព្រោះតែថ្មីៗនេះក្រសួងមហាផ្ទៃចេញលិខិតលុបបំបាត់ការត្រួតពិនិត្យអនាធិបតេយ្យដើម្បីផ្ដល់សេវាបំរើក៏ដូចជាបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនប្រជាពលរដ្ឋក្នុងការធ្វើសកម្មភាពប្រកបរបរលើកស្ទួយជីវភាពប្រចាំថ្ងៃដោយមានភាពកក់ក្ដៅគ្មានការរំខានពីកុងត្រូលជជុះឬប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1360 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8509 នាក់
ខែនេះ :
28062 នាក់
3 ខែនេះ :
61895 នាក់
សរុប :
2512602 នាក់