ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បទបញ្ជាសម្តេចតេជោ ក្លាយជាមុខរបររកលុយកាក់របស់មន្ត្រីខិលខូច
Mon,05 March 2018 (Time 02:44 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 39561នាក់)


បន្ទាយមានជ័យ: នៅលើតាមដងផ្លូវជាតិលេខ ៥ ពី ខេត្តបន្ទាយមានជ័ មានប៉ូលិសចរាចរ និងមន្ត្រីគយ ប៉ូលិសបង្ក្រាបបទល្មើស សេដ្ឋកិច្ច ។ គ្រាន់តែមន្ត្រីគយ ដាក់កុងត្រូលចាំស្ទាក់ចាប់ឡានដឹកទំនិញផ្សេងៗ មានចំនួន ៤ កន្លែង ចម្ងាយដីត្រឹម ៤៨ គ.ម ប៉ុណ្ណោះ ដោយមិនទាន់បានរាប់បញ្ចូល ប៉ូលិសចរាចរ ប៉ូលិសសេដ្ឋកិច្ច មន្ត្រីកាំកុងត្រូល និងជំនាញផ្សេងៗ ជាច្រើនទៀត ។ 

ក្រោយីសម្តេចតេជោ បានដាក់ឱសានវាទមិនឲ្យរថយន្តច្នៃដែលខុសបច្ចេកទេស មិនទាន់ផុតពីមាត់ផង ។ មន្ត្រីប៉ូលិសគ្រប់ខេត្ត បានអនុវត្តនូវបទបញ្ជានេះ ដូចៗគ្នា ហើយបានបើកកុងត្រូលរង់ចាំតាមផ្លូវជាតិ ដើម្បីចាំចាប់ឡានច្នៃវែងៗខុសបច្ចេកទេស ដែលដឹកធ្ងន់លើសកំណត់ បំផ្លាញផ្លូវ ថ្នល់ កន្លងមក ។ ក្នុងការ អនុវត្តបទបញ្ជាសម្តេច តេជោនេះ នៅខេត្តបន្ទាយមានជ័យ មន្ត្រីប៉ូលិស ក៍បានអនុវត្ត ចាប់ឃាត់រថយន្ត ខ្នាត វែងខុសលក្ខណះបច្ចេកទេសនេះ ដោយមាន លោក អភិបាលរង ខេត្តបន្ទាយមានជ័យ ផងដែរ ។ ចំណាត់ការទៅលើរថយន្ត ដែលច្នៃខុសលក្ខណ:បច្ចេកនេះ មិនមែនជាលើកទីមូយទេ កន្លងមកក៍សម្តេចតេជោ ធ្លាប់បានលើកដែរ តែមន្ត្រីថ្នាក់ក្រោម បានអនុវត្តតាមបទបញ្ជាត្រឹមមួយស្របក់ ក៍ឈប់ ដោយសារ រថយន្តច្នៃខុសបច្ចេកទេស ដឹកលើសកំណត់ ជាកម្មសិទ្ធិរបស់លោក ឧកញ៉ា អ្នកមានលុយកាក់ និងអ្នកមានអំណាចទៀតផង ។ 
មន្ត្រីសមត្ថកិច្ច ខិលខូច នៅខេត្តបន្ទាយមានជ័យ កំពុងសប្បាយរីករាយ ក្នុងការប្រមូលលុយកាក់ពី រថយន្តតូច ធំ ដឹកទំនិញ តាមផ្លូវជាតិ ក្នុង ១ឡាន ត្រូវបង់លុយកាក់ ជូនមន្ត្រីសមត្ថកិច្ចទាំងអស់នោះ ។ ប្រភពអ្នកបើកឡានដឹកទំនិញបាននិយាយថា: មន្ត្រីសមត្ថកិច្ច កំពុងតែប្រមូលលុយកាក់ពីឡានដឹកទំនិញយ៉ាង សកម្ម ព្រោះបទបញ្ជាសម្តេចតេជោ កំពុងបានផ្តល់ផលប្រយោជន៍ ដល់មន្ត្រីសមត្ថកិច្ច ខិលខូច ។ ក្នុងពេលដាក់កុងត្រូលស្ទាក់ឡាន ធ្វើតាមបញ្ជា តែយកលុយឡានដឹកទំនិញ១ឡាន ចាប់ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល តើធ្វើតាមបញ្ជារបស់សម្តេចតេជោដែរទេ ? ។ ក្នុងខេត្តបន្ទាយមានជ័យ ខាងលិចស្ពានទឹកថ្លា តាមបណ្តោយផ្លូវជាតិ លេខ៥ ពីក្រុងសិរីសោភ័ណ ទៅប៉ោយប៉ែត ជាកន្លែងខ្លាញ់ដែលសមត្ថកិច្ច កំពុងតែកាក់កបលើបទបញ្ជារបស់សម្តេចតេជោ តើលោកស្នងការនគរបាល និងមេបញ្ជាការរាជអាវុធ ខេត្តមព្រមទាំង មន្ត្រីពាក់ព័ន្ធ បានបំបែកបទបញ្ជាសម្តេចតេជោ ទៅជាកន្លែងអាចច្នៃចេញជាលុយ???៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
933 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3566 នាក់
ខែនេះ :
15956 នាក់
3 ខែនេះ :
55702 នាក់
សរុប :
2481411 នាក់