អភិបាលក្រុងប៉ោយប៉ែត ចាប់ដៃជាមួយក្រុមប្រឹក្សាឃុំ "ថា ខាម"ស្រុកអារញ្ញគ្រោងនិង បើកផ្សារណាត់រួមគ្នា!
បន្ទាយមានជយ័៖ អភិបាលក្រុងប៉ោយប៉ែត ចាប់ដៃជាមួយក្រុមប្រឹក្សាឃុំ "ថា ខាម"ស្រុកអារញ្ញ បើកផ្សារណាត់រួមគ្នា ជួយអ្នកចំការ-ទំនិញក្នុងស្រុក ទិញលក់យុត្តិធម៌ មិនឆ្លងកាត់ឈ្មួញកណ្ដាលដែល ចំណេញទៅដល់ប្រជាពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែនទិញបានទំនិញថោកជាងទីផ្សារ។
នៅថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៨នេះលោកសានហូអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំមន្រ្តីរាជការ អាជ្ញាធរដែនដីយោធានគបាលធ្វើដំណើរទៅប្រទេសថៃដើម្បីចាប់ដៃជាមួយក្រុមប្រឹក្សាឃុំ ថា ខាម ស្រុកអារញ្ញត្រៀមបើក"ផ្សារណាត់ថៃជួយកម្ពុជា"ដើម្បីជួយគាំទ្រអ្នកចំការនឹងអ្នកប្រកបអាជីពOTOP តាមបន្ទាត់ព្រំដែនដែលជួបបញ្ហាក្នុងការនាំចេញផល្លិតផល នឹងផល្លិតភណ្ឌ័ ។
ខាងភាគីថៃដឹកនាំដោយលោកស្រី ផាត់ថះណា រត្ថនះធម្ម ប្រធានក្រុមប្រឹក្សាឃុំ ថា ខាម ស្រុកអារញ្ញ ខេត្តស្រះកែវ បានដឹកនាំមន្រ្តីរាជការ អាជ្ញាធរដែនដី យោធាតម្រួតទទួលស្វាគមន៍លោកអភិបាលក្រុងប៉ោយប៉ែតដើម្បីពិភាក្សារឿងត្រៀមបើកផ្សារណាត់ប្រជុំជន ប្រទេសទាំង២ "ថៃជួយកម្ពុជា"ដែលរៀបចំឡើងនូវ បរិវេណវត្តគោកត្បែង ឃុំថា ខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ក្នុងពេលឆាប់ៗខាងមុខនេះ ។
ដើម្បីបើកផ្លូវឲ្យអ្នកផល្លិត អ្នកប្រកបអាជីពOTOP ក្រុមអាជីពពីជនបទ មកកាន់ទីប្រជុំជន ដែលជួយបញ្ហាក្នុងការ នាំចេញផលកលិតផល នឹងផល្លិតភណ្ឌ័បាន ក្នុងតម្លៃដែលមិនយុត្តិធម៌ ឬមិនមានផ្លូវក្នុងការនាំទំនិញចេញនាំផល្លិតផលយកទៅដល់ អ្នកបរិភោគដោយផ្ទាល់ ដោយរៀបចំទៅជា ផ្សារណាត់ប្រជុំជន កន្លែងលក់ទំនិញកសិកម្ម ទំនិញទីប្រជុំជន នឹងលក់ទំនិញតម្លៃថោក ជាងទីផ្សារ ដោយអ្នកផល្លិតនឹងអ្នកបរិភោគបានជួបមុខគ្នាដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្ដាល ។សម្រាប់ការជុំរុញក្នុងការបង្កើតផ្សារណាត់ប្រជុំជន"ថៃជួយកម្ពុជា"ប្រជាជនថៃសប្បាយរីករាយ ដែលបានក្រុមប្រឹក្សាឃុំថាខាមដែលត្រៀមរៀបចំឡើង លទ្ធផលក្នុងការពិភាក្សា ទទួលបានគួរជាទីពេញចិត្ត ដែលមានផ្សារប្រជុំជន"ថៃជួយកម្ពុជា"ប្រជាជនថៃមានចិត្តសប្បាយរីករាយ ដោយសារបានលក់ទំនិញ របស់ពួកគាត់ចូលទៅ តាមស្រុកមួយចំនួន តាមបន្ទាត់ព្រំដែនផងដែរ៕