ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រទះឃើញសាកសពបុរសម្នាក់ហើមស្អុយរលួយ សង្ស័យស្រវឹងស្រាខ្យល់គដួលស្លាប់!
Sat,10 February 2018 (Time 11:54 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1009នាក់)


ឧត្តរមានជ័យ៖បុរសវ័យចំណាស់ម្នាក់មកពីសុ្រកឆ្ងាយសង្ស័យផឹកស្រាស្រវឹងខ្យល់គដួលស្លាប់ក្បែររូបសំណាក់លោកយាយម៉ៅផ្លូវឡើងច្រកអន្តរជាតិជាំក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
រហូតសាកសពហើយស្អុយរលួយទើបមានគេប្រទះឃើញតែមិនមានអ្នកណាស្គាល់អត្តសញ្ញាណឡើយ។ 
តាមការរៀបរាប់ពីប្រជាពលរដ្ឋដែលបានប្រទះឃើញសាកសពនិយាយថា៖កាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ
២០១៨ខ្លួននៅឈរក្បែមាត់ប្រឡាយជ្រោះដែលស្ថិតនៅចង្កេះភ្នំស្រាប់តែមានធុមក្លិនស្អុយហើយខ្លួនបានតាមដានក្លិនស្អុយនោះក៏ឃើញសាកសពមនុស្សហើមស្អុយរលួយហើយភ្លាមៗនោះខ្លួនបានរាយការណ៍ដល់សមត្ថកិច្ច។
សមត្ថកិច្ចស្រុកអន្លង់វែងបានឱ្យដឹងថា កម្លាំងជំនាញ បានចុះទៅធ្វើការពិនិត្យនៅជុំវិញនឹងកន្លែងកើតហេតុ ជាជំហានដំបូងសមត្ថកិច្ចបានធ្វើការសនិដ្ឋានថា បុរសរូបនេះអាចផឹកស្រាស្រវឹងហើយចុះទៅរកទឹក ហើយខ្យល់គរដេកស្លាប់ព្រោះនៅក្បែរសាកសពសមត្ថកិច្ចរកឃើញស្រាថ្នាំនៅសល់កន្លះដបនិងមីមួយកញ្ចប់ដូច្នេះជនរងគ្រោះអាចជាអ្នកញៀនស្រាជាប្រចាំ។
សមត្ថកិច្ចបានបញ្ជាក់ថាសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនោះឡើយព្រោះសភាពសាកសពហើមស្អុយរលួយស្ទើរតែទាំងស្រុងហើយទោះបីជាបែបណាសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវប្រគល់អោយសាច់ញ្ញាតិឬបូជានៅនឹងកន្លែងតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4113 នាក់
ខែនេះ :
31023 នាក់
3 ខែនេះ :
60258 នាក់
សរុប :
2351896 នាក់