ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បុរសជាតិនិយម វិល្លាម ទ្រាំមិនបាន ទើ​បសំរេចចិត្ត ប្តឹង នាងធី សុវណ្ណថា
Thu,01 February 2018 (Time 06:58 PM)
ដោយ ៖ សុភាណ (ចំនួនអ្នកអាន: 1036នាក់)


ភ្នំពេញៈ លោកវិល្លាម បានសម្រេចចិត្ត អ្នកនាង ធី សុវណ្ណថា ហើយនៅថ្ងៃនេះ  ទៅលើសាររបស់អ្នកនាង ធី សុវណ្ណថា បានព្រមានទៅលើលោក វិល្លាម យ៉ាងខ្លាំង នៅតាមប្រព័ន្ធបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក  ។ លោក វិល្លាម បានសរសេរថា បណ្ដឹង តបតាមការ «ព្រមាន» ជាលក្ខណៈ «ប្រមាថ»
របស់ ប្អូនស្រី  ធីសុវណ្ណថា មកលេីរូបខ្ញុំបាទ ខ្ញុំបាទសូមជម្រាប បងប្អូនជនរួមជាតិមេត្តាជ្រាបថា ខ្ញុំបាទពិតជាមានការ  សោកស្ដាយយ៉ាងខ្លាំង ដែលប្អូនស្រី
ធីសុវណ្ណថា ក្នុងឋានានុក្រមជាប្រធានអង្គការនឹងសកម្មជនដ៏ «ឆ្នេីម» របស់គណបក្សប្រជាជនកម្ពុជា
បានចេញសារគម្រាម មួលបង្កាច់បរិហាកេរ្តិ៍ទាក់ទង ដល់សិទ្ធ បុគ្គលនឹងជីវភាព ឯកជនរបស់ខ្ញុំបាទ យ៉ាងធ្ងន់ធ្ងរ ខណៈ ដែលយេីងរស់នៅក្នុង ប្រទេសនីតិរដ្ឋ និងប្រជាធិបតេយ្យ ក្រោមការដឹកនាំរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ស្របពេល ដែលរាជរដ្ឋាភិបាលកំពុងរៀបចំ កំណែរទំរង់ពង្រឹងប្រព័ន្ធយុត្តិធម៌ ។
ចំពោះករណីនេះ ក្នុងនាមជាពលរដ្ឋស្មេីសិទ្ធគ្នាចំពោះច្បាប់ ខ្ញុំបាទស្នេីរសូម តុលាការដែលឯករាជ្យ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ មេត្តាជួយរកយុត្តិធម៌ ផ្ដល់ដល់រូបខ្ញុំបាទ ក្នុងភាពជាជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះដទៃទៀតដែលត្រូវ បានគេរំលោភបំពាន ដោយជនមានអំណាច ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
702 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7851 នាក់
ខែនេះ :
27404 នាក់
3 ខែនេះ :
61237 នាក់
សរុប :
2511944 នាក់