ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បាត់១យប់លុះព្រឹកឡេីងប្រទះឃេីញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈេីសង្កត់លេី!
Sun,11 February 2018 (Time 09:41 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1011នាក់)


ព្រះវិហារ៖បុរសម្នាក់ចេញទៅរកអាឈេីក្នុងព្រៃតែម្នាក់ឯង បាត់មួយយប់លុះព្រឹកឡេីងត្រូវក្រុមគ្រួសារដេីររក ក៏ប្រទះឃេីញស្លាប់យ៉ាងអាណោចអាធ័មដោយសារឈេីសង្កត់ពីលេី។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចស្រែតាកែវ ខាងលិចផ្លូវកៅស៊ូ ចំងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិត្មាប៉ីេយ ឃំុព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រវិហារ។
លោករួន យ៉េត អធិការនគបាលស្រុកជាំក្សាន្ត បានបញ្ជក់ថា ជនរងគ្រោះមានឈ្មោះ និច នៀត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិឃំុកេីតហេតុខាងលេី។
លោកបន្តថាកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨ ជនរងគ្រោះ បានបេីកគោយន្តកន្ត្រៃចេញពីផ្ទះ ហេីយទៅរកកាត់ឈេីក្នុងព្រៃក្បែស្រែខាងលិចផ្លូវកៅស៊ូចំងាយពីភូមិ៥គីឡូម៉ែត្រតែមិនឃេីញត្រឡប់មកផ្ទះវិញ។
  លុះព្រឹកឡេីងក្រុមគ្រួសារជនរងគ្រោះបានចេញទៅរក ក៍ប្រទះឃេីញជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ដោយសារឈេីសង្កត់ពីលេី។
លោកថាបច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកមកធ្វេីបុណ្យតាមប្រពៃណី៕មាន វណ្ណតារា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1372 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8521 នាក់
ខែនេះ :
28074 នាក់
3 ខែនេះ :
61907 នាក់
សរុប :
2512614 នាក់