ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចាប់ខ្លូនមន្រ្តីយោធាថ្នាក់អនុ«គ» ម្នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មន្ត្រីអភិរក្សបរិស្ថាន៣នាក់
Thu,01 February 2018 (Time 06:33 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 950នាក់)


(មណ្ឌលគីរី)៖ ចាប់ខ្លូនមន្រ្តីយោធាថ្នាក់អនុ«គ» ម្នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មន្ត្រីអភិរក្សបរិស្ថាន៣នាក់ ខណៈ  អ្នកពាក់ព័ន្ធរត់គេចខ្លួន។ យោងតាមសេចក្តី ថ្លែង ការណ៍ របស់សមត្ថកិច្ចជាន់ខ្ពស់ខេត្តមណ្ឌលគីរី
កាលព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨បានឲ្យដឹង ថា៖ នគរបាលបានចាប់ខ្លួនមន្រ្តីយោធាការពារព្រំដែនឈ្មោះកើតវេហាហៅឆៃថានៈមេមបញ្ជាការរងកងអនុសេនាធំ ដែលពាក់ព័ន្ធការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង ។ 
 
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវនិងកំពុងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តទៀត។
 
ប្រភពដដែលបានឲ្យដឹងទៀតថា ដោយឡែកឈ្មោះ ផលពេញនាយនគរបាលប៉ុស្តិ៍អូរលែបាននិងកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយទេ។ 
 
ជនដៃដល់និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ។
 
សូមបញ្ជាក់ថាការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (W C  S)៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
669 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7818 នាក់
ខែនេះ :
27371 នាក់
3 ខែនេះ :
61204 នាក់
សរុប :
2511911 នាក់