ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សមត្ថកិច្ចខេត្តបន្ទាយមានជ័យអនុវត្តន៍លើសបញ្ជារសម្តេចតេជោធ្វើឲ្យរាស្ត្រក្តៅក្រហាយដូចកំពុងហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា
Mon,12 February 2018 (Time 08:08 PM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1231នាក់)


បន្ទាយមានជ័យ:   កន្ទេលធំបន្លំដេក ក្បាលទំពែក បន្លំកោរ ជាសុភាសិត មួយឃ្លា​ ដែលចាស់បុរាណបានចងក្រង តែមកដល់ថ្មីៗនេះ សមត្ថកិច្ច ខេត្ត បន្ទាយមានជ័យ ។ យកប្រើដើម្បី ប្រមូលផលប្រយោជន៍ ផ្ទាល់ខ្លួន។ស្របពេល ដែល សម្តេចតេជោ ហ៊ុនសែន ដាក់បទបញ្ជារអោយ អាជ្ញាធរ ខេត្តនិងស្រុកទូទាំងប្រទេស អនុវត្តន៍ បង្ក្រាប រថយន្ត ធុនធំតទ្រុង ខុស លក្ខណះ បច្ចេកទេស អោយខានតែបាន បែជានគរបាលចរាចរណ៍ខេត្ត នេះអនុវត្តន៍ លើសអនុសាសន៍សម្តេចដោយជំរិតទារប្រាក់ពីរថយន្តដឹកទំនិញគ្រប់ប្រភេទដែលឆ្លងកាត់ដើម្បីយកលុយដាក់ហោប៉ៅធ្វើអោយរាស្ត្រក្តៅក្រហាយដូចហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា។

ប្រជាពលរដ្ឋ អ្នករកស៊ី ដឹកទំនិញ ពីក្រុងប៉ោយប៉ែត មកកាន់ខេត្ត បន្ទាយមានជ័យ បានត្អូញត្អែរ ប្រាប់ អ្នកសារព័ត៌មានខ្មែរជាយដែន ថា​:  តាំងពី មាន អនុសាសន៍ របស់ សម្តេច តេជោ ហ៊ុនសែន អោយអាជ្ញាធរ សមត្ថកិច្ច គ្រប់ខេត្ត ក្រុងក្នុង ព្រះរាជាណាចក្រ កម្ពុជា បង្ក្រាប​រថយន្តធុនធំ តទ្រុងខុសលក្ខណះ  បច្ចេកទេសចាប់ពី ម៉ោង០០ ថ្ងៃ០៩ ខែកុម្ភះ ឆ្នាំ ២០១៨ នេះតទៅ បើសិនជាមានមន្ត្រីអ្នកមានអំណាចណាមួយ ហ៊ានកាងមិនព្រមអនុវត្តន៍ គឺប្រឈមនិងការដកបុណ្យ

សក្កិនិងមុខតំណែងផងដែរ។គ្រាន់តែសម្តេចប្រកាសមិនបានប៉ុន្មានម៉ោងផងឃើញលោក អុំរាត្រី អភិបាលរងខេត្ត នេះបានប្រជុំបង្កើតគណះកម្មការចំរុះចុះបង្ក្រាបភ្លែតតែម្តង។ តែអ្វីដែលធ្វើអោយគេហួសចិត្ត នោះគឺ ការអនុវត្តន៍នេះបែជាលើសបទបញ្ជារ សម្តេច តេជោទៅទៀត។ ដោយកាក់ទាំងរថយន្តទាំងតូចទាំងធំសុំលុយដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត។ប្រភពបន្តអោយដឹងទៀតថា; រថយន្តកាមរីតាក់ស៊ីមិនថាដឹកមនុស្សឬដឹកទំនិញ គឺលោកប៉ូលីសចរាចរណ៍ ទារប្រាក់ចំនួន១០០០០រៀល (មួយម៉ឺនរៀល)។ដែលធ្វើឲ្យពួកគាត់ ហួសចិត្តមែនទែនព្រោះតែសមត្ថកិច្ចខេត្តសៀមរាបគេអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោហ៊ុនសែនបានត្រឹមត្រូវដោយគេធ្វើការបង្ក្រាបតែចំពោះរថយន្ត ធុនធំ តទ្រុង ខុសើលក្ខណះ បច្ចទេសប៉ុណ្ណោះ ចំពោះរថយន្ត តាក់ស៊ីដឹកទំនិញគេមិនបានកាក់ទារប្រាក់ឡើយ។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានា បានលើកឡើងថាសមត្ថកិច្ច ខេត្ត បន្ទាយមានជ័យ កំពុងតែយកស្នៀតកន្ទៀលធំបន្លំដេក ក្បាលទំពែក បន្លំកោរ ជាសុភាសិត មួយឃ្លា​ ដែលចាស់បុរាណបានចងក្រង ទុកនោះមកប្រើ ដើម្បី ប្រមូលផលប្រយោជន៍ ផ្ទាល់ខ្លួន។ស្របពេល ដែល សម្តេចតេជោ ហ៊ុនសែន ដាក់បទបញ្ជារអោយ អាជ្ញាធរ ខេត្តនិងស្រុកទូទាំងប្រទេស អនុវត្តន៍ បង្ក្រាប រថយន្ត ធុនធំតទ្រុង ខុស លក្ខណះ បច្ចេកទេស អោយខានតែបាន បែជានគរបាលចរាចរណ៍ខេត្ត នេះអនុវត្តន៍ លើសអនុសាសន៍សម្តេចដោយជំរិតទារប្រាក់ពីរថយន្តដឹកទំនិញគ្រប់ប្រភេទដែលឆ្លងកាត់ដើម្បីយកលុយដាក់ហោប៉ៅធ្វើអោយរាស្ត្រក្តៅក្រហាយដូចហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1087 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3720 នាក់
ខែនេះ :
16110 នាក់
3 ខែនេះ :
55856 នាក់
សរុប :
2481565 នាក់