ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទាហានថៃឃាត់ខ្លួនពលរដ្ឋខ្មែរ២៧៤នាក់រយះពេល៦ម៉ោងសមត្ថកិច្ចកម្ពុជាចូលទៅសម្របសម្រួលដោះចេញមកវិញ!
Mon,12 February 2018 (Time 08:40 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 978នាក់)


ខេត្តបន្ទាយមានជ័យ៖ទាហានប៉ារ៉ាថៃឃាត់ខ្លួនពលរដ្ឋខ្មែរ២៧៤នាក់និងគោយន្ត៤៩គ្រឿងអស់រយៈពេល៦ម៉ោងពាក់ព័ន្ធនឹងការដឹកជញ្ជូនជីរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ បម្រុងនាំចូលដីខ្មែរ។
ការឃាត់ខ្លួនពលរដ្ឋខ្មែរនេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិសាមសូន្យ ឃុំតាប់ថៃ ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ឈម និងភូមិគោកត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
 
ពលរដ្ឋខ្មែរទាំងនោះត្រូវបានត្រូវបានទាហានថៃដោះលែងត្រឡប់មកវិញតាមច្រកតំបន់បឹងត្រកួនវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែលក្រោយពីកម្លាំងនគរបាលការពារព្រំដែនលេខ៨០៧ឈរជើងនៅក្នុងភូមិសាស្រ្តតាមបន្ទាត់ព្រំដែនស្រុកថ្មពួកនិងទាហានទំនាក់ទំនងព្រំដែនកម្ពុជាថៃបានចូលទៅសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានថៃ និងទាហានប៉ារ៉ាថៃ ថា ប្រជាពលរដ្ឋខ្មែរដឹកជីចូលមកទឹកដីខ្មែរសម្រាប់ប្រើប្រាស់ដាក់ស្រែខ្លួនឯងប៉ុណ្ណោះមិនបានធ្វើអាជីវកម្មនោះទេ ទើបភាគីថៃដោះលែងបងប្អូនប្រជាពលរដ្ឋខ្មែរ និងគោយន្តមកវិញ ។
 
លោកវរសេនីយ៍ទោឡុងសំណាងមេបញ្ជាការវរៈនគរបាលសេនាតូចការពារព្រំដែនគោកលេខ៨០៧ប្រាប់ឲ្យដឹងថាការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរទាំងនោះដោយសារទាហានថៃគេចោទថាពួកគាត់ដឹកជីហាមឃាត់ខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញាសម្រាប់នាំមកចូលដីខ្មែរធ្វើអាជីវកម្ម ។ ក្នុងមួយគោយន្ត១០ការ៉ុងឡើងទៅ ត្រូវបានទាហានប៉ារ៉ាថៃឃាត់ទុកចំណែកអ្នកដឹក២ទៅ៣ការ៉ុង ទាហានប៉ារ៉ាថៃមិនចាប់នោះទេ ។
 
លោកប្រាប់ឲ្យដឹងទៀតថាការចាប់នោះដោយសារក្រុមហ៊ុនថៃបានប្តឹងមានអាជីវករថៃលក់ជីរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ទៅឲ្យពលករដ្ឋខ្មែរ នាំចូលស្រុកខ្មែរ ប៉ះពាល់ក្រុមហ៊ុនរកស៊ីស្របច្បាប់នៅប្រទេសកម្ពុជា ដែលនាំផ្តាច់មុខជី ដូចជាសញ្ញាក្បាលគោ ជាដើមនោះ។
 
លោកបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីការដោះលែងពលរដ្ឋខ្មែរទាហានប៉ារ៉ាថៃក៏បានដកហូតជីក្នុងមួយគោយន្ត៣ទៅ៤ការ៉ុង។ ប្រជាពលរដ្ឋទាំងនោះ ចូលក្នុងផ្សារណាត់ថៃតាមច្រករបៀងមហោស្រប ច្រកគោកត្បែង ច្រករបៀងធ្នង់ ភ្នំដងរ៉ែក។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1386 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8535 នាក់
ខែនេះ :
28088 នាក់
3 ខែនេះ :
61921 នាក់
សរុប :
2512628 នាក់