ករណីស្រ្តីម្នាក់ដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃក្រោយភូមិដែលគេស្មានថាជាអំពើររំលោភសម្លាប់នោះតាមពិតឃាតករគឺជាប្តី!
កំពង់ឆ្នាំងៈឈាមស្រែកស្បែកហៅចាប់បានហើយប៉ូលិសបំបែកសំណុំរឿង ស្ត្រីម្នាក់ ត្រូវបានឃាតកឈាមខ្មៅមិនស្គាល់មុខអារ.កសម្លាប់ នៅក្នុងព្រៃចំការខាងក្រោយភូមិដែលមានសភាពអាក្រាតកាយដែលគេសង្ស័យរំលោភសម្លាប់តាមពិតឃាតករ គឺជាប្តីរបស់នាងសោះដែលបានអារកប្រពន្ធស្លាប់ចោលកូនអោយនៅ កំព្រា។
គួររំលឹកថាហេតុការណ៍អារ.កមនុស្សដ៏រន្ធត់មួយនេះបាន បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១២កុម្ភៈ ២០១៨ ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយ៉ាលមួយ ក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។
ស្ត្រីរងគ្រោះឈ្មោះ ហន សាវី អាយុ២១ឆ្នាំ មានប្តីឈ្មោះ សារ៉ាត់ អាយុ២១ឆ្នាំ ដូចគ្នា មានកូនម្នាក់ អាយុ៦ខែ រស់នៅក្នុងភូមិឃុំស្រុកកើតហេតុខាងលើ។
ស្ត្រីម្នាក់ ត្រូវបានឃាតកឈាមខ្មៅមិនស្គាល់មុខអារ.កសម្លាប់ ខណៈដែលបងប្អូនសាច់ញាតិរកឃើញដេកស្លាប់ នៅក្នុងព្រៃចំការខាងក្រោយភូមិ។
មុនពេលកើតហេតុ៤ទៅ៥ថ្ងៃមុន កូនគាត់មានការឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយប្តី ក្រោយពីការឈ្លោះនោះមក ប្តី(កូនប្រសា) បានចេញទៅបាត់ពីផ្ទះ។
ឪពុកស្ត្រីរងគ្រោះ បានឲ្យដឹងទៀតថា នៅចន្លោះពីម៉ោង១០កូនស្រីគាត់ បានជិះម៉ូតូពីផ្ទះយកកូន(ចៅ)មកផ្ញើនៅផ្ទះ ហើយបានខ្ចីទូកដោយប្រាប់ថា ទៅត្រើយខាងណោះមួយភ្លែតទារលុយគេ ក្រោយមកគាត់(ឪពុក)បានទូរសព្ទ័រហូតចូលតែមិនមានអ្នកលើក និងមានការសង្ស័យ ក៏នាំបងប្អូនចុះកាណូតស្មាច់តាមរក ក៏បានប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងព្រៃចំការខាងក្រោយភូមិទាំងកាយអាក្រាតពាក់កណ្តាលខ្លួន ក្នុងនោះសម្ភារៈគ្រឿងអលង្ការខ្សែក កងដៃ ជិញ្ជៀនជាង២តម្លឹង និងលុយ២០ម៉ឺនរៀល ត្រូវបានបាត់អស់ ហើយឃាតកបានគេចខ្លួនបាត់ផងដែរ។
ភ្លាមៗនោះទាំងបងប្អូនសាច់ញាតិបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល និងសមត្ថកិច្ចជំនាញនៃស្នងការនគរបាលខេត្តស្រុក ចុះធ្វើកោសល្យជុំវិញកន្លែងកើតហេតុរកឃើញកូនកាំបិតចុងស្រួចប្រឡាក់ឈាម១ និងសោម៉ូតូ១ ដំបង។
ក្រោយការពិនិត្យសាសពស្ត្រីរងគ្រោះរួច សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕