ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប៉េអ៉ឹម ប៉ោយប៉ែត ព្រួតគ្នាវាយប្រជាពលរដ្ឋដាច់ពោះវៀនគ្មានអ្នណាដឹងជាងកន្លះខែទាល់តែចេញលើគេហទំព័រកោះសន្តិភាពទើបផ្អើល!
Tue,13 February 2018 (Time 09:39 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1223នាក់)


បន្ទាយមានជ័យ៖នៅទីក្រុងប៉ោយប៉ែតអ្នកកាសែត គដូចអាចម៌ភេ បែជាស្ងាត់ឈឹងដូចចោរលួចសេះ ប៉េអឹមព្រួតគ្នាវាយប្រជាពលរដ្ឋដាច់ពោះវៀនគ្មានអ្នកផ្សាយ ទើបតែបែកធ្លាយក្រោយកាសែតកោះសន្តិភាពជួបជនរងគ្រោះនៅមន្ទីពេទ្យ។
ដោយដាក់ចំណងជើងធំៗនៅលើ គេហទំព័រ  កោះសន្តិភាព  ចុះថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៨
ថា៖ត្រឹម  ជម្លោះពាក្យ សំដីហេតុអ្វីលោកម៉េអឹម ប្រើធម៌ក្តៅម្ល៉េះ ?
បុរស​ម្នាក់​រង​របួសធ្ងន់​រហូត​ដាច់​ពោះវៀន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ក្នុងស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ដោយ​អះអាង​ថា ត្រូវ​សមត្ថកិច្ច​មួយ​ក្រុម (​អាវុធហត្ថ​) ព្រួត​វាយ​ធ្វើបាប បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​​សំដី​តូច​មួយ​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។
 
ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សាន គឹ​ម​សេង ភេទ​ប្រុស អាយុ​24​ឆ្នាំ ជា​កម្មករ មាន​ទី​លំនៅ​ភូមិ​ក្បាលស្ពាន​2​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​បាន​រង​របួស​ចំណុច​ត្រង់​ពោះ​ត្រូវ​វះកាត់​ដេរ​ជា​ច្រើន​ថ្នេរ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។
ជុំវិញ​បញ្ហា​ខាងលើ​នេះ ជន​រង​គ្រោះ​អះអាង​ថា កាលពី​យប់​ថ្ងៃ​ទី​21 មក​រា មានការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​មួយ​នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ លុះ​ម៉ោងជាង​9​យប់​ថ្ងៃ​ដដែល​មាន​ករណី​ផ្ទុះ​ជម្លោះ គឺ​បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ សាន គឹ​ម​សែន ភេទ​ប្រុស អាយុ​28​ឆ្នាំ ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកយាម​កម្មវិធី​។
ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​ឃើញ​ជម្លោះ​ប្រវាយប្រតប់​រវាង​បងប្រុស និង​អ្នកយាម​កម្មវិធី​នោះ ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​ឃាត់ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតឡើង តែ​ដឹង​អី​ភាគី​ម្ខាង​សង្ស័យ​មាន​ខ្សែ​ទុយោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ចុះ​ដល់​កន្លែង​កើតហេតុ មិន​សួរនាំ​អ្វី​ទាំងអស់ បែរជា​ចាប់​បងប្រុស​របស់​ខ្លួន​វាយ​ខ្នោះ ហើយ​ខ្លួន​ដែល​រារាំង​សមត្ថកិច្ច​ត្រូវ​គេ​ព្រួត​វាយ​ទាត់​ធាក់ រហូត​របួស​ធ្ងន់ធ្ងរ​ដាច់​ពោះវៀន និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គល​បូ​រី​តែ​ម្តង​។ ជន​រង​គ្រោះ​ប្រាប់​ថា ខ្លួន​ចង់​ដាក់​បណ្តឹងទាមទារ​រក​យុត្តិធម៌​ដែរ ប៉ុន្តែ​មិន​ហ៊ាន ព្រោះ​យល់​ថា គេ​ជា​សមត្ថកិច្ច ឯ​គ្រួសារ​ខ្លួន​ជា​អ្នកក្រ​។
ជុំវិញ​ករណី​ចោទប្រកាន់​នេះ មិន​ទាន់​ដឹង​ថា តើ​មេបញ្ជាការ​ប៉េ​អឹ​ម​សម្ងំ​ស្ងៀម​ការពារ​អំពើ​របស់​កូនចៅ ឬ​យ៉ាងណា​នៅឡើយ​ទេ​។ ប៉ុន្តែ​សម្រាប់​អ្នក​ប៉ោយ​ប៉ែ​ត ស្រែក​ខ្លាំង​ៗ​ថា អយុត្តិធម៌​ណាស់​… គួរ​ខាង​ប៉េ​អឹ​មមើ​ល​សុខទុក្ខ​អ្នក​រង​គ្រោះ​ផង កុំឱ្យ​ប្រជាជន​ស្រែក​អយុត្តិធម៌​បាន​យូរ​ពេក​។
តែមជ្ឈដ្ឋាននានាបានលើកឡើងថា៖រឿងនេះមិនសមសោះព្រោះជនរងគ្រោះដេកពេទ្យជិតជាទៅហើយទើប
បែករឿងដឹងដល់អ្នកកាសែតមិនគួរណាលាក់បាំងបានយូរដូច្នេះទេបើ នៅទីក្រុងប៉ោយប៉ែតអ្នកកាសែត គ ដូចអាចម៌ភេ បែជាស្ងាត់ឈឹងដូចចោរលួចសេះ ប៉េអឹមព្រួតគ្នាវាយប្រជាពលរដ្ឋដាច់ពោះវៀនគ្មានអ្នកផ្សាយ ទើបតែបែកធ្លាយក្រោយកាសែតកោះសន្តិភាពជួបជនរងគ្រោះនៅមន្ទីពេទ្យទ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
518 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7667 នាក់
ខែនេះ :
27220 នាក់
3 ខែនេះ :
61053 នាក់
សរុប :
2511760 នាក់