ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សកម្មជន មាតាធម្មជាតិ លោក ហ៊ុន វណ្ណះ និង លោក ឌឹម គុនឌី ត្រូវបានតុលាការដោះលែង
Tue,13 February 2018 (Time 11:42 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 997នាក់)


កោះកុង: លោក​ ហ៊ុន​ វណ្ណ: និង​ លោក​ ឌឹម​ គុនឌី អតីតសកម្មជនមាតាធម្មជាតិត្រូវបានដោះលែងហើយ​  នាព្រឹកថ្ងៃទី១៣​ ខែកុម្ភុៈនេះ​ បន្ទាប់ពីតុលាការខេត្តកោះកុង​ ឃុំខ្លួនអស់រយៈពេល៥ខែ​ ។  
សកម្មជនទាំងពីររូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្រោយ​ពេល​ពួកគេ​ជិះទូក​ថត​រូបភាព និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ ស៊ីលីកាពីរគ្រឿងក្នុងលំហរ សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង​ បន្ទាប់មកតុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​​ដោយ​ចោទ​ ប្រកាន់ចំនួនពីរ បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ដែល​អាច​ពន្ធនាគារ​។ 
កាលពីថ្ងៃទី២៦​ ខែ កមរា កន្លងទៅ លោកចៅក្រម ជំនុំជំរះ កែវ សុខា សាលាដំបូងខេត្ត កោះកុង ប្រកាសសម្រេចផ្តន្ទាទោស សកម្មជនបរិស្ថានទាំងពីរគឺលោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ឲ្យទទួលទោស១ ឆ្នាំ និង ត្រូវពិន័យជាប្រាក់ម្នាក់១លានរៀល តែឲ្យអនុវត្តទោសតែ៥ ខែ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
939 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8088 នាក់
ខែនេះ :
27641 នាក់
3 ខែនេះ :
61474 នាក់
សរុប :
2512181 នាក់