ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរិះគន់ថាប៉េអ៊ឺមទំនើងដោយសារមេកាង
Wed,14 February 2018 (Time 01:05 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1320នាក់)


បន្ទាយមានជ័យ: ប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត រិះគន់ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ថា: ជួយបិទបាំងរឿងអាស្រូវរបស់កូនចៅដូចកំពុងជម្រុញឲ្យកូនចៅបានប្រព្រឹត្ត បទល្មើសផ្សេងៗនិង ប្រើអំពើរហឹង្សា លើប្រជាពលរដ្ឋតាមចិត្ត។

ប្រភព ព័ត៌មានបានរាយការណ៍ឲ្យអ្នកសារព័ត៌មាន ខ្មែរជាយដែន ដឹងថា:  បច្ចុប្បន្ន នេះ កងកម្លាំង កងរាជអាវុធហត្ថខេត្ត បន្ទាយ មានជ័យ ក្រោមការគ្រប់គ្រង របស់ លោក ឧត្តមសេនិយ៍ ត្រី បោនប៊ិន  កំពុងតែបានភាពអនាធិបតេយ្យ ខ្លាំងជាងសម័យ លោកឧត្តមសេនិយ៍ ត្រីឱបូរិន្ទ ទៅទៀត។ ដោយសាតែ មានការបើកដៃ ពីមេបញ្ជាការខេត្តនេះហើយបានជា កូនចៅ ហ៊ានប្រព្រឹត្ត បទល្មើសនិង ប្រើអំពើរហឹង្សាមកលើប្រជាពលរដ្ឋតាមទំនើងចិត្តតែម្តង។

 ប្រភព បានបន្តឲ្យដឹងទៀតថា:ថ្មីៗនេះបែកធ្លាយរឿងអាស្រូវសមត្ថកិច្ច​ (​អាវុធហត្ថ​)ក្រុងប៉ោយប៉ែត  មួយ​ក្រុម ព្រួត​វាយ​ធ្វើបាប បុរស​ម្នាក់​រង​របួសធ្ងន់​រហូត​ដាច់​ពោះវៀន បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​​សំដីបន្តិចបន្តួច​​មួយ​កាលពី​ចុង​ខែមករា ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

ជួបជាមួយអ្នកសារព័ត៌មានខ្មែរជាយដែន កាលពីថ្ងៃទី១៣ខែកុម្ភះឆ្នាំ ២០១៨ នៅក្នុងពេលដែលមកសម្រាកព្យាបាល នៅក្នុង មន្ទីពេទ្យ មិត្តភាព កម្ពុជា-ជប៉ុនស្រុកមង្គលបូរីឈ្មោះ សាន គឹ​ម​សេង ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជា​កម្មករ មាន​ទី​លំនៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ។បានអះអាងថា រូបគេ ពេលនេះមិនទាន់ជាសះស្បើយនៅឡើយទេក្រោយពីចេញពីមន្ទីពេទ្យ មួយរយះ ជម្ងឺក៏បានរើឡើង វិញ។ដោយពោះវៀនមិនដំណើរការ ដូចដើម ទើបពេទ្យអោយទៅសម្រាកព្យាបាលបន្ត។រូបគេនិយាយ ទាំងឈឺចាប់ថា ប៉េអ៊ឹម សម័យនេះពិតជា ឃោឃៅមែន មិននិយាយខុសត្រូវ សោះបានព្រួតគ្នាមកវាយ រូបខ្លួនទាំងហ្វូងតែម្តង។

រូបគេបញ្ជាក់ថា នៅថ្ងៃទី២១ខែមករាឆ្នាំ២០១៨ មានការប្រគំតន្ត្រី របស់ ទូរទស្សន៍ បាយ័ន្ត ហើយនៅ​ម៉ោងជាង​៩យប់​ថ្ងៃ​ដដែលក៏​មាន​ករណី​ផ្ទុះ​ជម្លោះ គឺ​បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ សាន គឹ​ម​សែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកយាម​កម្មវិធី​។

ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​ឃើញ​ជម្លោះ​ប្រវាយប្រតប់​រវាង​បងប្រុស និង​អ្នកយាម​កម្មវិធី​នោះ ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​ឃាត់ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតឡើង តែ​ដឹង​អី​ភាគី​ម្ខាង​សង្ស័យ​មាន​ខ្សែ​ទុយោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ចុះ​ដល់​កន្លែង​កើតហេតុ មិន​សួរនាំ​អ្វី​ទាំងអស់ បែរជា​ចាប់​បងប្រុស​របស់​ខ្លួន​វាយ​ខ្នោះ ហើយ​ខ្លួន​ដែល​រារាំង​សមត្ថកិច្ច​ត្រូវ​គេ​ព្រួត​វាយ​ទាត់​ធាក់ រហូត​របួស​ធ្ងន់ធ្ងរ​ដាច់​ពោះវៀន និង​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គល​បូ​រី​តែ​ម្តង​។ ជន​រង​គ្រោះ​បញ្ជាក់ថាដំបូងឡើយខ្លួនមិន​ចង់​ដាក់​បណ្តឹងទាមទារ​រក​យុត្តិធម៌​ទេព្រោះ​យល់​ថា គេ​ជា​សមត្ថកិច្ច ឯ​គ្រួសារ​ខ្លួន​ជា​អ្នកក្រ​ខ្លាចមិនឈ្នះគេ។

តែ មកដល់ពេលនេះនឹកឃើញភាពព្រៃផ្សៃរបស់ប៉េអ៊ឹមដែលមបំពានច្បាប់បែបនេះហើយមេបែជាកាន់ជើងជួយលាក់បាំងទៀតធ្វើអោយគាត់អត់ទ្រាំលែងបានកំពុងរៀបចំដាក់បណ្តឹងទៅតុលាការនិងអង្គការក្រៅរដ្ឋាភិបាលអោយជួយអន្តារគមន៍វិញម្តង។

ទោះជាយ៉ាងណា  ប្រជាពលរដ្ឋ រស់នៅក្រុងប៉ោយប៉ែត បានលើក ឡើងថា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ ជួយបិទបាំងរឿងអាស្រូវរបស់កូនចៅដូចកំពុងជម្រុញឲ្យកូនចៅបានប្រព្រឹត្ត បទល្មើសផ្សេងៗនិង ប្រើអំពើរហឹង្សា លើប្រជាពលរដ្ឋតាមចិត្ត។ ពួកគាត់បញ្ជាក់ថា សព្វថ្ងៃនេះ មន្ត្រី កងរាជអាវុធហត្ថ ខេត្តបន្ទាយជ័យមួយចំនួន កំពុងតែ ប្រព្រឹត្តបទល្មើសពាក់ព័ន្ធនិងការ បើកល្បែង អនឡាញ នៅក្នុងក្រុងប៉ោយប៉ែតដោយមានការបិទបាំងពីលោកបោនប៊ិនដូចជា លោក ម៉ែន ភិរម្យ ប៊ុនណាំអៀងហៅបារាំង  លោក រស់សាហាន  សូម្បីតែលោកនួន នីណារ៉ូ ដែលជា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយក៏ជាប់ពាក់ព័ន្ធនិងការបើកបនល្បែងអនឡាញដែលជួលកន្លែងលោក បោនប៊ិនដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1371 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8520 នាក់
ខែនេះ :
28073 នាក់
3 ខែនេះ :
61906 នាក់
សរុប :
2512613 នាក់