ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយលិខិតលោកឆែសុធាប្រធានសាខាគយខេត្តបន្ទាយមានជ័យចូលនិវត្តន៍ហើយសុំសម្តេចហ៊ុនសែនពន្យា១ឆ្នាំទៀត!
Fri,16 February 2018 (Time 05:14 PM)
ដោយ ៖ ស្រីម៉ៅ (ចំនួនអ្នកអាន: 1588នាក់)


បន្ទាយមានជ័យ៖ បែកធ្លាយលិខិតលោក«ឆែសុធា»ប្រធានសាខាគយខេត្តបន្ទាយមានជ័យកើតនៅថ្ងៃទី១០ធ្នូឆ្នាំ១៩៥៧រហូតមកដល់ថ្ងៃនេះលោកឆែសុធាមានយុបាន៦១ឆ្នាំហើយដែលត្រូវចូលនិវត្តន៍តែលោកឆែសុធាមិនចង់ចូលនិវត្តនោះទេនៅក្រាញននៀលសុំសម្តេចហ៊ុនសែនពន្យាពេល១ឆ្នាំទៀត។ថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ២០១៨នេះបានបែកធ្លាយនូវលិខិត១ច្បាប់ដែលលោកឆែសុធាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យបានសរសេរផ្ញើរជូនសម្តេចតេជោហ៊ុនសែន១ច្បាប់ដែលវាយជាអក្សរដោយផ្ទាល់ដៃរបស់លោកឆៃសុធាថាលោកសូមគោរពជូនសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាសំណើសុំពន្យាអាណត្តិបម្រើការងាររយ:ពេល១ឆ្នាំបន្តទៀតចាប់ពីថ្ងៃទី១១ធ្នូឆ្នាំ២០១៧រហូតដល់ថ្ងៃទី១១ធ្នូឆ្នាំ២០១៨។លិខិតនេះបានរៀបរាប់ថាសព្វថ្ងៃនេះខ្ញុំបាទបានបម្រើការងារជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិងបានខិតខំបម្រើជាតិមាតុភូមិ ទទួលបានសមិទ្ធផលសំខាន់ៗដូចជាចាប់ពីខែធ្នូឆ្នាំ២០១៥កន្លងមកខ្ញុំបាទបានខិតខំអនុវត្តយុទ្ធសាស្ត្រកៀងគរចំណូលរបស់រាជរដ្ឋាភិបាលដោយធ្វើឲ្យចំណូលពន្ធគយនៅខេត្តបន្ទាយមានជ័យមានការកើនឡើងគួរជាទីមោទន:និងថែមទាំងបានបង្ការនិងបង្ក្រាបនូវរាល់បាតុភាពអសកម្មនានាដែលធ្លាប់កើតមានកន្លងមកដោយជនឆ្លៀតឱកាសមួយចំនួន។
ខ្ញុំបាទជាអនុប្រធានគណ:ពង្រឹងស្រុកមង្គលបូរីនិងជាប្រធានគណ:ពង្រឹងឃុំឬស្សីក្រោកចំនួន ១៧ ភូមិ ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ លើសពីនេះទៀត ខ្ញុំបាទក៏ជាអនុប្រធានគណ:ពង្រឹងឃុំព្រែកកំជពឹស១៧ភូមិស្រុកខ្សាច់កណ្តាលខេត្តកណ្តាលផងដែរ។
ហេតុនេះលោកបានសុំអនុញ្ញាតិ្តបាននៅបម្រើការងារបន្តទៀតដោយក្តីអនុគ្រោះ ។ បន្ទាយមានជ័យថ្ងៃទី៣០តុលាឆ្នាំ២០១៧លើលិខិតនោះ សម្តេចនាយករដ្ឋមន្ត្រីបានចារជូនឯកឧត្តមគុណ ញឹមស្នើរក្សាទុករហូតក្រោយបោះឆ្នោត២០១៨ ដើម្បីគ្រប់គ្រងដោយពេលនេះជាករណីពិសេស។លោកឆែសុធាប្រធានសាខាគយនិងរដ្ឋាករខត្តបន្ទាយមានជ័យនៅថ្ងៃទី១៤កុម្ភ:នេះមិនទទួលយកការស្នើសុំបំភ្លឺអ្វីឡើយទាក់ទិនការសុំពន្យាពេលនៅកន្លែងដ៏សំខាន់ខាងជំនាញប្រមូលចំណូលនេះឡើយ។សូមបញ្ជាក់ថា លោកឆែសុធាធ្លាប់មន្ត្រីជាថ្នាក់ដឹកនាំសាខាគយខេត្តមួយចំនួនហើយចុងក្រោយបានមកធ្វើជាប្រធានសាខាគយខេត្តបន្ទាយមានជ័យកាលពីខែធ្នូឆ្នាំ២០១៥កន្លងមកនេះរួចត្រូវចូលនិវត្តន៍នៅថ្ងៃទី១១ធ្នូឆ្នាំ
២០១៧តាមច្បាប់ស្តីពីសហលក្ខន្តិក:មន្ត្រីរាជការសុីវិល។លោកឆែសុធាកាន់ជាប្រធានសាខាគយនុងរដ្ឋករខេត្តបន្ទាយជ័យនេះមានអាកប្បកិរយាក្រអឺតក្រទម  សំដីសំដៅមិនសូវរាបទាបចង្អៀតចង្អល់ខ្លាំងណាស់។មកបំពេញការងារនៅបន្ទាយមានជ័យនេះក្នុងនាមជាប្រធានសាខាគយខេត្តលោកបានប្តឹងរាយការណ៍ករណីលោកផាន់វណ្ណរ័ត្នអតីតព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យករណីនិតិវិធីក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសនិងប្រមូលពន្ធគយ។ តមកយោងស្មារតីនោះលោកផានវណ្ណរ័ត្នត្រូវបានថ្នាក់លើដកតំចែញពីដំណែងហើយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីខណ:សម្តេចអញ្ជើញជួបសួរសុខទុក្ខមន្ត្រីរាជការកងកម្លាំងមួយចំនួននៅខេត្តបន្ទាយមានជ័យនេះសម្តេចក៏បានលើកពីកំហុសលោកផាន់វណ្ណរ័ត្នដែលប៉ះពារនឹងលោកឆែសុធានេះផងដែរ៕ គង្គា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1254 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8403 នាក់
ខែនេះ :
27956 នាក់
3 ខែនេះ :
61789 នាក់
សរុប :
2512496 នាក់