ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គ្រោះថ្នាក់ចរាចរណ៍កាណូតបុកនិងកាណូតបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់!
Sat,17 February 2018 (Time 07:57 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 984នាក់)


ខេត្តបាត់ដំបង​ ៖យ៉ាងហោចណាស់បុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់បែកក្បាល​ត្រូវគ្រូពេទ្យដេរ១៤ថ្នេរ​ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កាណូតបុកនិងកាណូតលើផ្ទៃទឹកបឹងទន្លេរសាប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​ ៧​ និង១៥នាទីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៨នៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងភូមិសាស្រ្ត​​ភូមិ​ ព្រែក​ទាល់​ ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំខេត្តបាត់ដំបង។ 
សមត្ថកិច្ចបានអោយដឹងថា៖មានគ្រោះថ្នាក់មួយបង្ករឡើងដោយកាណូតបុកនិងកាណូតបណ្តាលឱ្យមនុស្សម្នាក់រងរបួសធ្ងន់ជនរងគ្រោះជិះលើកាណូតម្នាក់ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។​សេចក្តីរាយការណ៍ឱ្យដឹងថាៈគ្រោះថ្នាក់ចរាចរណ៍លើផ្ទៃទឹកបឹងទន្លេសាបរវាងកាណូត​ស្មាច់​ (​ កម្លាំង​១៨​សេះ​ )​ ជាមួយនឹង​កាណូត​ម៉ា​ស្តា​ (​ កម្លាំង​៣០​សេះ​ )​ បើកបរនេសាទត្រី ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ​ សុខ​ ជុំ​ ភេទ​ ប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មុខរបរ​ នេ​សា​ទ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ (​ អ្នក​បើកកាណូត​ម៉ា​ស្តា​ )​។​
​​សេចក្តីរាយការណ៍ឱ្យដឹងទៀតថាៈ​នៅ​មុន​ពេល​កើតហេតុ​គឺ​ ជន​រង​គ្រោះ​ឈ្មោះ​ កុង​ ហឿ​ង​ ភេទ​ប្រុស​ អាយុ​ ៦៥​ឆ្នាំ​ មុខរបរ​ នេ​សា​ទ្រ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នាកំពុងបើកកាណូតដើម្បីនេសាទត្រីតែម្នាក់ឯងនៅភូមិសាស្រ្ត​ខាងលើ​ ។​​ 
លុះបន្ទាប់មកក៏​ស្រាប់តែ​មាន​កាណូត​ម៉ា​ស្តា​របស់​ជន​បង្ក​ បាន​បើក​យ៉ាង​លឿន​ ហើយ​បាន​ជ្រុល​ទៅ​បុក​ពី​ចំហៀង​ទៅ​លើ​កាណូត​ជន​រង​គ្រោះ​ បណ្តាល​ឱ្យ​គ្រឡាប់​ផ្ងា​ក្រោយជនរងគ្រោះ​បោក​ក្បាល​ទៅ​នឹង​ដែក​កាណូត​ បែកក្បាល​ត្រូវគ្រូពេទ្យដេរ១៤ថ្នេរ​ ។ចំណែកាណូតនិងអ្នកបើកបរបង្កមិនបង្កគ្រោះថ្នាក់នោះទេ។សេចក្តីរាយការណ៍ឱ្យដឹងទៀតថាៈ​ ​បច្ចុប្បន្ន​ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ ខេត្តសៀមរាប។​ ចំណែក​កាណូត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ ស្នាក់​ការនគរបាល​ចរាចរណ៍​ជើង​ទឹក​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវច្បាប់​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
445 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7594 នាក់
ខែនេះ :
27147 នាក់
3 ខែនេះ :
60980 នាក់
សរុប :
2511687 នាក់