ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីសមត្ថកិច្ចធំៗ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ តែរួចពីការចោទប្រកាន់
Sun,18 February 2018 (Time 06:59 PM)
ដោយ ៖ យុទ្ធាវឌ្ឍ (ចំនួនអ្នកអាន: 1263នាក់)


បន្ទាយមានជ័យៈ គ្រាន់តែចូលឆ្នាំ២០១៨ ភ្លាម ជាការទទួលស្វាគមន៍ឆ្នាំថ្មី ក្នុងខែមករា ឆ្នាំ២០១៨ មន្ត្រីនគរបាល ទាហ៊ាន និងកងរាជអាវុធហត្ថ នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌយ៉ាងព្រោងព្រាត មិនត្រូវបានតុលាការធ្វើការចោទប្រកាន់ឡើយ ហើយមន្ត្រីទាំងអស់នោះមានសេរីភាព ដោយមិនខ្វល់ខ្វាយ រឿងច្បាប់អីដែរ ។ អ្នកពាក់ព័ន្ធក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មានលោក នេត សំអាត ឧត្តមសេនីយ៍ត្រី អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ លោកមេបញ្ជាការក្រុងប៉ោយប៉ែត លោក អធិការក្រុងប៉ោយប៉ែត  និង លោក អធិការស្រុកថ្មពួក ។

កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ មន្ត្រីកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានទាត់ធាក់ ទៅលើឈ្មោះ សាន គឹម​សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២ ​សង្កាត់ និង​ ក្រុង​ប៉ោយប៉ែត បានរងរបួស​ធ្ងន់​ ចំណុច​ក្បាលពោះ​ ដេរ​ជិត​២០​ថ្នេរ ​នៅ​មន្ទីរពេទ្យ​ខាងលើ​នេះផងដែរ។ តែជនប្រព្រឹត្ត ជាមន្ត្រីកងរាជអាវុធហត្ថ មិនត្រូវបានធ្វើការចោទប្រកាន់ ដើម្បីផ្តន្ទាទោស ។

ករណីហិង្សាដោយចេតនា ដែលបានកើតឡើងពីសំណាក់ លោក អធិការស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មកលើ ឈ្មោះ សិទ្ធិ រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិកំពង់ថ្កូវ ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យបានអះអាងថាខ្លួនជាជនរងគ្រោះក្នុងហេតុការណ៍វាយតប់ខាងលើនេះ។បានប្រាប់អ្នកកាសែតថារូបលោកត្រូវបានលោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួករួមនិ ងកូនចៅព្រួតគ្នាចាប់ទះកំផ្លៀងនិងប្រើអាយកូមវាយបណ្តាលឲ្យបែកផ្នែកខាងលើដេរអស់៦ថ្នេរនៅចំណុចផ្សារថ្មពួកចាស់ នៃស្រុកថ្មពួក កាលពីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ។

ករណីលោកឧត្តម សេនីយ៍ត្រី នេត សំអាត ជាអនុប្រធានទំនងព្រំដែនកម្ពុជា ថៃ បានយកចានចង្កិះ គប់ ក្បាលស្ត្រីរត់តុ នៅភោជនីយដ្ឋានស្រះត្រជាក់ចិត្តថ្មី ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តឡើង កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ ក្នុងខណៈ ស្ត្រីរត់តុចេញទៅបន្ទប់ទឹកញឹកញាប់ មិនព្រមអង្គុយកំដរ និងរាំស្លូ ជាមួយមិត្តភក្តិរបស់ខ្លួន ។ ស្រ្តីរងគ្រោះ ឈ្មោះ ជិន ស្រនាង អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិ​គោកមន ឃុំដំដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប  ក្រោយពីកើតហេតុ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ លោក នេត សំអាត បានធ្វើការសំរបសំរួល បង់ជាសំ ណងជម្ងឺចិត្តជូនជនរងគ្រោះចំនួន ១៤០០០០០ (មួយលាននិងបួនសែន)រៀល ។

ក្នុងក្រមព្រហ្មទណ្ឌមាត្រា ២១៧ បទហិង្សាដោយចេតនា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន)រៀល ។

មាត្រា ២២១ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនល្មើស

          អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ( ពីរ) ឆ្នាំទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជា ប្រាក់ ពី ៤.០០០.០០០ (បួនលាន)រៀល ទៅ ១០.០០០.០០០ (ដប់លាន)រៀល កាលបើអំពើហិង្សានេះ ត្រូវ បានប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងារ របស់ខ្លួន។

នៅក្នុងមាត្រាខាងលើនេះ លោកព្រះរាជអាជ្ញាអមសាលា ដំបូង ជាអ្នកការពាររដ្ឋ មិនគួរមើលរំលង ដល់មន្ត្រីសមត្ថកិច្ចខាងលើនេះឡើយ ។

ចំណែក លោកអធិការរង សៅ សារឿន ក្នុងការបំពេញតួនាទី ជាអធិការស្តីទី ក្រុងប៉ោយប៉ែត ដែលបាន បណ្តែតបណ្តាយឲ្យមានមនុស្សស្លាប់ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨ នៅក្នុងមន្ទីរឃាត់ខ្លួន នៅអធិការក្រុងនោះ ។ នៅក្នុងក្រមព្រទណ្ឌ មានចែងយ៉ាងច្បាស់ នៅក្នុងមាត្រា ២០៧ មនុស្សឃាតដោយ អចេតនា ជាអំពើបណ្តាលឲ្យមនុស្សស្លាប់ៈ ១ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា ។

២. ការបំពានលើកាតព្វកិច្ច សន្តិសុខ ឬ កាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។ បទមនុស្សឃាតដោយ អចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ ៣ (បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន)រៀល ​៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1447 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8596 នាក់
ខែនេះ :
28149 នាក់
3 ខែនេះ :
61982 នាក់
សរុប :
2512689 នាក់