ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប៉ូលិសស្រុកមង្គលបូរីត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាបោកលុយរឿងកែសំនុំរឿងគ្រឿងញៀន!
Sun,18 February 2018 (Time 12:36 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1216នាក់)


បន្ទាយមានជ័យ:បែកធ្លាយរឿងអាស្រូវនៅក្នុងអធិការដ្ឋានស្រុកមង្គលបូរី ពាក់ព័ន្ធទៅការស៊ីសំណូកកែរសំណុំរឿងគ្រឿងញៀនខណះស្ត្រីម្នាក់ចោទប្រកាន់ថារូបគាត់បានចាញ់បោកប៉ូលិសអស់ ៥០០០បាតនិង១០០០០០ខ្មែរ(ដប់ម៉ឺនរៀល) ។
 
ជួបជាមួយ អ្នកសារព័ត៌មាន ខ្មែរជាយដែន នៅរសៀលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ ២០១៨  ក្នុងឱកាស ចូលឆ្នាំ​ចិន  អ្នកស្រី នាវរ៉ានី ភេទប្រុស អាយុ ៤៨ ឆ្នាំ​ រស់នៅ ភូមិ   អន្លង់ថ្ងាន់ ឃុំ បត់ត្រង់ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ។  អ្នកស្រី បាន រៀបរាប់ ទាំងក្តុកក្តួលរំជួលចិត្ត អាណិតកូន ប្រុសពៅដែលត្រូវបាន សមត្ថកិច្ច ចាប់ច្រឡំដោយចោទប្រកាន់ថាប្រើប្រាស់គ្រឿងញៀនថា:  អ្នកស្រីហ៊ាន អះអាងថា កូនប្រុសពៅ របស់អ្នកស្រី ឈ្មោះ ទី តុលា​ភេទ ប្រុស អាយុ ២២ឆ្នាំ នេះមិនជាប់ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀនទេ មិនគួរណា នគរបាល 
 
ស្រុកមង្គលបូរី មកចាប់គ្នាបែបនេះទេព្រោះ អ្នកស្រុកអ្នកភូមិ អ្នកណា ក៏គេដឹងថា​កូនប្រុសពៅម្នាក់នេះជាមនុស្សល្អ ត្រឹមត្រូវនិងកត្តញ្ញូ ចំពោះឪពុកម្តាយខ្លាំងណាស់។
 
អ្នកស្រីបន្តអោយដឹងទៀតថាកូនប្រុសពៅរបស់អ្នកស្រីឈ្មោះទីតុលានេះគ្នាទៅស៊ីឈ្នួលគេនៅប្រទេសថៃ ទើបតែពេលថ្មីៗនេះដោយសារកូនតូចរបស់គេមានជម្ងឺរបេងនិងរលាកទងសួតធ្ងន់ធ្ងរផង ទើបរូបគេបាននាំប្រពន្ធកូនត្រឡប់មកស្រុក ដើម្បី នាំកូនទៅមន្ទីពេទ្យ គន្ធបុប្ផា ឯខេត្ត សៀមរាប ដើម្បី ព្យាបាល ជម្ងឺ។
 
 អ្នកស្រី បញ្ជាក់ថា នៅថ្ងៃទី១២ខែកុម្ភះ ឆ្នាំ ២០១៨ អ្នកស្រីក៏បានអោយកូនពៅទៅដេកចាំចំការនៅខាងលិចវត្តអន្លង់ថ្ងាន់ ព្រោះខ្លាចមានគេលួចមាន់។
 
ស្រាប់តែពាក់កណ្តាលធ្រាតកូនប្រុសច្បងអ្នកស្រីម្នាក់ឈ្មោះទីរ៉ាដូអាយុ២៨ឆ្នាំដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានដីការតាមចាប់ហើយបានបានរត់គេចខ្លួនពីផ្ទះអស់ជាច្រើនខែ គាប់ជួនពេលនោះគេក៏មកដេកក្នុងខ្ទមចាំចំការនោះដែរុំពេលនោះស្រាប់តែប៉ូលិសតាមដាន ឃើញក៏មកព័ទ្ធចាប់នៅវេលាទាបភ្លឺថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៨។ពេលនោះសមត្ថកិច្ច ក៏បានចាប់ច្រឡំដោយទាំងកូនប្រុសពៅរបស់អ្នកស្រី ឈ្មោះទីតុលា ដែលគ្នាមិនជាប់ពាក់ព័ន្ធហ្នឹងគ្រឿងញៀនសោះទៅអធិការស្រុកមង្គលបូរីដែរ។លុះព្រឹកឡើងប្រជាពលរដ្ឋអ្នកភូមិរហូតដល់មេឃុំមេប៉ុស្តិ៍ បត់ត្រង់ក៏ហួសចិត្តអាណិតគ្រប់គ្នានិងនិយាយថា ប៉ូលិសចាប់ឈ្មោះទីតុលានេះច្រឡំហើយ។និងបាននិយាយថាចាំគេជួយដោះស្រាយសុំអធិការអោយដោះលែងមកវិញព្រោះតែសមត្ថកិច្ចចាប់ច្រឡំ។
 
តែផ្ទុយទៅវិញក្រោយពីអ្នកស្រីនិងប្តីខំកាប់មាន់ក្រាបស្ងោរអោយ ស៊ីឆ្អែតក៏ដើរទៅផ្ទះរៀងៗខ្លួនភ្លេចជួយរឿងកូនអ្នកស្រីអស់រលីង។
 
អ្នកស្រី បន្តទៀតថា នៅពេលដែលកំពុងតែ ​ពិបាកចិត្តអាណិតកូនប្រសារនិងចៅដែលត្រូវបានគេចាប់ប្តីទៅទាំងអយុត្តិធម៌នេះស្រាប់តែមានប៉ូលិសប៉ុស្តិ៍បត់ត្រង់ម្នាក់ឈ្មោះលីបានអះអាងថាកូនអ្នកស្រីមានសង្ឃឹមហើយដោយបង្គាប់អោយអ្នកស្រី យកប្រាក់ ចំនួន៥០០០បាត និងលុយខ្មែរចំនួន១០០០០០រៀលយកទៅអោយមេ(អធិការ)ដើម្បីឲ្យគេជួយកែសំណុំរឿងដោះលែងឈ្មោះទីតុលា មកវិញ។ពេលនោះអ្នកស្រីគ្មានប្រាក់ក៏ខំត្រដរចងការប្រាក់គេដើម្បីយកមកដោះកូន ទីបំផុតប៉ូលិសនៅតែបញ្ជូនខ្លួនកូនអ្នកស្រីទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនដដែលដែលធ្វើឲ្យអ្នកស្រីហួសចិត្តយ៉ាងខ្លាំងព្រោះតែប្រាក់ក៏អស់កូនក៏មិនរួចខ្លួនចំណែកកូនប្រសារនិងចៅក៏មានជម្ងឺហើយរស់នៅយ៉ាងវេទនាគ្មានប្តីរកស៊ីចញ្ចឹមទៀត។ជាចុងក្រោយអ្នកស្រីសំណូមពរអោយសមត្ថកិច្ចដោះលែងកូនប្រុសពៅឈ្មោះទីតុលាមកវិញ។
 
ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើនេះត្រូវបានមជ្ឈដ្ឋាននានាលើកឡើងថានេះបើសិនជាការរៀបរាប់របស់អ្នកស្រីនាវរ៉ានី ជាការពិតមែនគឺជាភាពអយុត្តិធម៌ បំផុតចំពោះទីតុលាដែលគ្នារងគ្រោះដោយសារសមត្ថកិច្ចចាប់ច្រឡំ។មួយវិញទៀតរងអាស្រូវរបស់ប៉ូលិសដែលបោកលុយគេ៥០០០បាតនិង ១០ម៉ឺនរៀល ថាកែសំណុំរឿងគ្រឿងញៀននោះក៏គួរតែលោក ឧត្តមសេនិយ៍ទោអាត់ខែមស្នងការខេត្តបន្ទាយមានជ័យគួរតែបើកការស៊ើបអង្កេតរកភាពយុត្តិធម៌ ដើម្បីកិត្តិយសនិងភាពស្អាតស្អំសេចក្តីថ្ងៃថ្នូររបស់កងកម្លាំងនគរបាលជាតិផងទាន!៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1141 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8290 នាក់
ខែនេះ :
27843 នាក់
3 ខែនេះ :
61676 នាក់
សរុប :
2512383 នាក់