ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប៉េអ៊ឹមប៉ោយប៉ែត១០នាក់ព្រួតគ្នាវាយទាត់ធាក់យុវជនម្នាក់ដាច់ពោះវៀនហើយគំរាមមិនអោយគេប្តឹងទៀត!!
Thu,22 February 2018 (Time 09:47 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 31772នាក់)


បន្ទាយមានជ័យ: អុញនោះពេលនេះរឿងកាន់តែធំទៅៗ ហើយ ការបកស្រាយ របស់លោក នួននីណារ៉ូ មេបញ្ជារការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ការពារ កូនចៅ រឿងប្រជាពលរដ្ឋ ចោទ ប្រកាន់ថា ប៉េអឹមក្រុងប៉ោយប៉ែត ១០នាក់ព្រួតគ្នា វាយទាត់ធាក់ យុវជនម្នាក់ រង របួសធ្ងន់ដាច់ពោះវៀន ៣កំណាត់ នោះ  ពេលនេះជនរងគ្រោះ ត្រូវបានសាច់ញាតិ នាំមកកាន់

ស្នាក់ការសមាគមន៍កាពារសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យដើម្បីអោយជួយ អន្តារគមន៍រៀបចំដាក់ពាក្យបណ្តឹងទៅតុលាការបើទោះបីមានការគំរាមកំហែងពីសំណាក់កងរាជអាវុធហត្ថ ថាមិនអោយជនរងគ្រោះប្តឹងយ៉ាងណាក៏ដោយ។

 

កាលពី ព្រឹក ថ្ងៃទី ១៩ ខែ កុម្ភ: ឆ្នាំ ២០១៨ នេះ  សាច់ញាតិ ជនរងគ្រោះ ដែលអះអាងថា​ ត្រូវបាន

កងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមួយក្រុមមានគ្នា១០នាក់ដែលបានវាយទាត់ធាក់បណ្តាលឲ្យដាច់ពោះវៀនជា៣កំណាត់អស់រយ:ពេលជិត១ខែមកហើយមិនទាន់ទទួលបានយុត្តិធម៌នោះពេលនេះត្រូវបាន សាច់ញាតិ នាំមកកាន់ស្នាក់ការ សមាគមន៍ កាពារសិទ្ធិមនុស្ស អាដហុកប្រចាំ ខេត្ត បន្ទាយមានជ័យដើម្បីអោយជួយអន្តារគមន៍។

គួរបញ្ជាក់ថា: ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សាន គឹ​ម​សេង ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជា​កម្មករ មាន​ទី​លំនៅ​ភូមិ​ក្បាលស្ពាន​២សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​បាន​រង​របួស​ចំណុច​ត្រង់​ពោះ​ត្រូវ​វះកាត់​ដេរ​ជា​ច្រើន​ថ្នេរ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ជន​រង​គ្រោះ​អះអាង​ថា កាលពី​យប់​ថ្ងៃ​ទី​២១មក​រា មានការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​មួយ​នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ លុះ​ម៉ោងជាង​៩​យប់​ថ្ងៃ​ដដែល​មាន​ករណី​ផ្ទុះ​ជម្លោះ គឺ​បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ សាន គឹ​ម​សែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកយាម​កម្មវិធី​។

ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​ឃើញ​ជម្លោះ​ប្រវាយប្រតប់​រវាង​បងប្រុស និង​អ្នកយាម​កម្មវិធី​នោះ ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​ឃាត់ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតឡើង តែ​ដឹង​អី​ភាគី​ម្ខាង​សង្ស័យ​មាន​ខ្សែ​ទុយោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ចុះ​ដល់​កន្លែង​កើតហេតុ មិន​សួរនាំ​អ្វី​ទាំងអស់ បែរជា​ចាប់​បងប្រុសរបស់ខ្លួនវាយខ្នោះហើយខ្លួនដែលរារាំងសមត្ថកិច្ចPMក្រុងប៉ោយប៉ែតមិនអោយចាប់បងប្រុស ស្រាប់PM មួយក្រុមដែលមានគ្នា ១០នាក់នោះចោមរោម​​ព្រួតគ្នា​វាយ​ទាត់​ធាក់ពេលដួលប្រើស្បែកជើងម៉ៃហ្វកទាត់ឈូស ចំ ពោះរហូត​របួស​ធ្ងន់ធ្ងរ​ដាច់ពោះវៀននិងត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតសង្គ្រោះបឋមដោយរបួសធ្ងន់ពេកត្រូវគេបញ្ជូនមកកាន់ មន្ទីពេទ្យបង្អែកមិត្តភាព កម្ពុជា  ជប៉ុន ស្រុកមង្គលបូរី បន្ត។

ជន​រង​គ្រោះ​ប្រាប់​ថា ខ្លួន​ចង់​ដាក់​បណ្តឹងទាមទារ​រក​យុត្តិធម៌​ដែរ ប៉ុន្តែ​មិន​ហ៊ាន ព្រោះ​យល់​ថា គេ​ជា​សមត្ថកិច្ច ឯ​គ្រួសារ​ខ្លួន​ជា​អ្នកក្រខ្លាចមិនអាចទទួលបានភាពយុត្តិធម៌​។សុខចិត្ត វ័ណ្ឌ ក ដោយសារចងការប្រាក់គេមកមើលជម្ងឺកូនអស់ជាង១០០០ដុល្លា ។ដោយសារភាពព្រៃផ្សៃ របស់ មន្ត្រី កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនេះបានបែកធ្លាយក្រោយពីមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយជាបន្តបន្ទាប់ធ្វើអោយផ្អើលដល់សមត្ថកិច្ច កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតក៏បានទៅជួប ហ្នឹងម្តាយជនរងគ្រោះស្មានតែ ជួយ រកយុត្តិធម៌អោយបែទៅគំរាមជនរងគ្រោះ បន្ថែមទៀតថាកុំអោយ ប្តឹង។

ស្របពេលនោះដែរបែជាលោក នួននីណារ៉ូ  មេប៉េអ៊ឹម ក្រុងប៉ោយប៉ែត ឆ្លើយបដិសេធ ដោយ បកស្រាយតាមរយះ សារព័ត៌មាន ក្នុងស្រុកមួយចំនួន  ពាក់ព័ន្ធទៅនឹងករណី ខាងលើនេះដែរ​ លោកនួន នីណារ៉ូ មេបញ្ជាការ​ មូលដ្ឋានកងរាជអវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់អង្គភាព នាគមាសព័ត៌មានថា៖ ចំពោះករណី ដែលពលរដ្ឋ ធ្វើការចោទប្រកាន់ កងកម្លាំងរបស់លោក​ គឺមិនមែនជាការពិតនោះទេ ហើយលោក តែងតែ ណែនាំ ដល់កងកម្លាំងរបស់លោក ក្នុងមូលដ្ឋាន ឱ្យសហការណ៍​ ជាមួយនឹង ពលរដ្ឋជានិច្ច គឺមិនឱ្យមានហឹង្សា ទៅលើ បុគ្គលណាម្នាក់ នោះឡើយ ។

លោកនួន នីណារ៉ូ បានបន្តទៀតថា៖ បើសិន ជា កងកម្លាំងរបស់លោក បានប្រព្រឹត្ត មែននោះ លោកនឹង អនុវត្តទៅតាមផែនការ ច្បាប់របស់អង្គភាព នឹងធ្វើការដាក់ទោស ទៅលើបុគ្គលនោះ ជាក់ជា មិនខាននោះឡើយ ។ ដោយមើលឃើញនៅភាពមិនទទួលខុសត្រូវនឹងកាងកូនចៅបែបនេះធ្វើអោយក្រុមគ្រួសារសាច់ញាតិជនរងគ្រោះមិនអស់ចិត្តក៏បាននាំគ្នាមកកាន់ស្នាក់ការសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកដើម្បីសុំការអន្តារគមន៍រៀបចំនិតិវិធីបណ្តឹងទៅតុលការដើម្បីទាមទាររកយុត្តិធម៌តែម្តង។

ទោះជាយ៉ាងណា លោក ស៊ុំច័ន្ទគា អ្នកសម្របសម្រួល សិទ្ធិមនុស្សនៃ សមាគមន៍ អាដហុកប្រចាំខេត្ត បន្ទាយមានជ័យ បានអោយដឹងថា ពេលនេះ លោកបានទទួលបណ្តឹង ពីជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ ដែលត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយ ប៉ែតមួយក្រុមមានគ្នា១០នាក់ព្រួតគ្នាវាយទាត់ធាក់របួសធ្ងន់ដាច់ពោះវៀន៣កំណាត់នេះហើយៗលោកក៏កំពុងតែចុះអង្កេតលើករណីនេះផងដែរ។

ក្នុងនោះក្រុមកាងាររបស់លោកក៏កំពុងរៀបចំឯកសារនិតិវិធីធ្វើបណ្តឹងជូនជនរងគ្រោះទៅតុលាការផងដែរ។លោក បញ្ជាក់ថា កំហុសទី១ គឺ ខ្លួនជា កងកម្លាំងសមត្ថកិច្ចមិនគួរណាប្រើអំពើរហឹង្សាមកលើជនស្លូតត្រង់ដែលជាអំពើរហឹង្សាដោយចេតនាមានស្ថានទំងន់ទោស។ហើយកំហុសទី២គឺបទគំរាមមិនអោយគេប្តឹងក៏ជាបទល្មើសមួយទៀតគួរតែតុលាការចាត់ការបន្ទាន់កុំអោយមជ្ឈដ្ឋាននានាគេចោទប្រកាន់ថា តុលាការមានស្តងដារពីរ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1539 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8688 នាក់
ខែនេះ :
28241 នាក់
3 ខែនេះ :
62074 នាក់
សរុប :
2512781 នាក់