ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដោយមិនទាន់ទទួលដំណឹងជាវិជ្ជមាន ធ្វើបាតុកម្មបន្ត
Mon,19 February 2018 (Time 05:52 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1010នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ២០១៨ ប្រជាពលរដ្ឋរងគ្រោះ ដោយសារតែស្ថាបនាផ្លូវរថភ្លើង បានធ្វើបាតុកម្មអហិង្សា ដើម្បីឲ្យលោកអភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោះស្រាយសំណងជូនពួកគាត់ឲ្យបានឆាប់ ។

ប្រជាពលរដ្ឋរងគ្រោះ ដោយសារតែការស្ថាបនាផ្លូវដែក តភ្ជាប់កម្ពុជា ថៃ បាននាំគ្នាធ្វើបាតុកម្មអហិង្សា ដើម្បីជាសារជូនដល់ លោកអភិបាលក្រុងប៉ោយប៉ែត ថាពួកគាត់ត្រូវការលំនៅដ្ឋានជាចាំបាច់ ។ កន្លងមកលោក អភិបាល ក្រុងប៉ោយប៉ែត សាន ស៊ានហូ ធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋយ៉ាងច្បាស់ថា លោកមិនអាចឲ្យរថភ្លើងបើក ប៉ៈពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឡើយ ។  ក្នុងសកម្មភាពលោកអភិបាលក្រុងកន្លងមក កំពុងតែសង្គ្រោះ ក្រុងប៉ោយប៉ែត ចេញពីគំនរសំរាម និង ភក់ជ្រាំ ហើយក្លាយជាក្រុងស្អាត ប្រដំប្រសងជាមួយនិងប្រទេសជិតខាង ។

ក្នុងការធ្វើបាតុកម្មអហិង្សាជាបន្តបន្ទាប់នេះ មិនមានមន្ត្រី ណាមួយ ដែលអាចលើកហេតុផល ដើម្បីឲ្យប្រជាពល រដ្ឋបានយល់ឡើយ មានតែលោក អភិបាលក្រុង តែម្នាក់ ។ ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភ ចំពោះការដោះ ស្រាយសំណងគោលនយោបាយ ជូនដល់ពួកគាត់ ដោយសារតែ ដំណើរការស្ថាបនាផ្លូវរថភ្លើងមានល្បឿនជាង លោកអភិបាលក្រុងប៉ោយប៉ែត ដោះស្រាយជូនប្រជាពលរដ្ឋ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1315 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8464 នាក់
ខែនេះ :
28017 នាក់
3 ខែនេះ :
61850 នាក់
សរុប :
2512557 នាក់