ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្រុមហ៊ុនចិនធ្វើផ្លូវខ្ជីខ្ជារដាក់របាំងបិតផ្លូវនៅពេលយប់មិនដាក់ស្លាកសញ្ញានិងភ្លើងបំភ្លឺប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចអាជ្ញាធរក្រុងប៉ោយប៉ែតយកចិត្តទុកដាក់កុំឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរ!
Mon,19 February 2018 (Time 09:49 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1020នាក់)


បន្ទាយមានជ័យ:   ប្រជាពលរដ្ឋរស់ នៅក្រុងប៉ោយប៉ែត បានធ្វើការ រិះ គន់ ដល់ ក្រុមហ៊ុន ចិនដែលស្ថាបនា ផ្លូវជាតិលេខ៥៨ (ផ្លូវក្រវ៉ាត់ ព្រំដែន) ថាធ្វើការ​ខ្ជីខ្ជារដាក់របាំងកណ្តាលផ្លូវនៅពេលយប់ មិនដាក់ស្លាកសញ្ញា និងភ្លើងបំភ្លឺធ្វើអោយអ្នកធ្វើដំណើរមើល មិនឃើញពេលខ្លះ អាចនឹងបង្ករជាគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង។
 
ប្រភព ព័ត៌មាន ពីប្រជាពលរដ្ឋ បានរាយការណ៍ ឲ្យ ដឹងថា  ក្រុមហ៊ុន ចិន ដែលស្ថាបនា ផ្លូវជាតិ លេខ៥៨ ផ្លូវ ព្រំដែន ដែលតភ្ជាប់ ជាមួយផ្លូវ ជាតិ លេខ៥ ត្រង់ចំណុច ភូមិ ស្ទឹងបត់ សង្កាត់ផ្សារ​កលណ្តាល ក្រុង ប៉ោយប៉ែត បន្ទាយមានជ័យ។
 
ដែលកំពុងតែធ្វើរង្វង់មូលលើផ្លូវជាតិលេខ៥ដែលផ្លូវនេះមានអ្នកដំណើរស្កាត់មកពីបណ្តា ខេត្ត ផ្សេងៗ ឆ្លងកាត់ ចូលមកក្រុងប៉ោយប៉ែតនិងពីទីក្រុងប៉ោយប៉ែត ទៅលេងស្រុកកំណើតជាពិសេសក្នុងឱកាស បុណ្យ ចូលឆ្នាំចិន តែម្តង។ ប្រជាពលរដ្ឋ ភាគច្រើនក្រោយ ពីសែនព្រេនតាមទំនៀមទំលាប់របស់បងប្អូនជនជាតិ ចិន-វៀតណាម ថ្ងៃបន្ទាប់ពួកគាត់ក៏បាន ដើរកំសាន្ត ទៅតាមរមណីយដ្ឋានផ្សេងៗដោយចេញ ពីទីក្រុងប៉ោយប៉ែតលុះយប់ទើបគាត់ធ្វើដំណើរត្រឡប់មកវិញ។ តែអ្វីដែលគួរអោយហួសចិត្ត នោះ ពេលថ្ងៃក្រុមហ៊ុនចិន ធ្វើផ្លូវ បានបើកអោយរថយន្តធ្វើចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ធម្មតា លុះព្រលប់ៗបែជាកម្មករធ្វើផ្លូវនោះយករបាំង មកបិទផ្លូវត្រង់ដោយអោយបើកបរ វាង រង្វង់មូលដែលគេកំពុងស្ថាបនា តែគេសង្កេតឃើញថា នៅត្រង់ ចំណុចដាក់របាំងនោះងងឹតឈឹងគ្មានភ្លើងបំភ្លឺឬស្លាកសញ្ញាចរាចរណ៍ទេដែលធ្វើអោយមានឧបស័គ្គ ដល់អ្នកធ្វើដំណើរពេលខ្លះបុករបាំងបង្ករជាគ្រោះថ្នាក់ផ្សេងៗ ព្រោះតែភាពខ្ជីខ្ជារ របស់ក្រុមហ៊ុនចិន ធ្វើផ្លូវនេះជាញ៉ឹកញាប់ទៀតផង។
 
ជាចុងក្រោយពួកលគាត់សំណូមពរ ដល់ សមត្ថកិច្ច ពាក់ព័ន្ធ និង អាជ្ញាធរក្រុងប៉ោយប៉ែត គួរតែយកចិត្តទុកដាក់ពិនិត្យមើលត្រង់ ចំណុចការដ្ឋានសាងសង់ ជារង្វង់មូលតភ្ជាប់ពីផ្លូវ ជាតិ៥៨(ផ្លូវព្រំដែន)មកផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត នេះផងទាន!ដោយឲ្យក្រុមហ៊ុនចិន ដាក់ស្លាក​សញ្ញានិងភ្លើងបំភ្លឺត្រង់កន្លែងការដ្ឋានឲ្យបានត្រឹមត្រូវជាងវាងបង្ករជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ បន្តទៅទៀត៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
839 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7988 នាក់
ខែនេះ :
27541 នាក់
3 ខែនេះ :
61374 នាក់
សរុប :
2512081 នាក់