ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងអាស្រូវរបស់ប្រធានការិយាល័យផលិតកម្មនិងបុសព្យាបាលខេត្តកំពង់ធំដែលយក លុយសេវ៉ាលើសគោលការណ៍ច្បាប់!
Mon,19 February 2018 (Time 10:17 AM)
ដោយ ៖ ស្រីម៉ៅ (ចំនួនអ្នកអាន: 985នាក់)


កំពង់ធំ៖ប្រជាពលរដ្ឋ អាជីវករដឹកជញ្ជូនសត្វគោ ក្របី ជ្រូក រស់នៅក្នុងខេត្តកំពង់ធំ បានសំណូមពរឲ្យ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម   វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ឯកឧត្តមឱម យិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវនិងស៊ើបអង្កេតក្រោយបែកធ្លាយរឿងអាស្រូវរបស់ប្រធានការិយាល័យផលិតកម្មនិងបុសព្យាបាលខេត្តកំពង់ធំដែលយក លុយសេវ៉ាលើសគោលការណ៍ច្បាប់។
 
ប្រភពព័ត៌មានពីក្រុមអាជីវករដឹកគោក្របីចេញក្រៅខេត្តបានប្រាប់ក្នុងកិច្ចសម្ភាសថាពួកខ្ញុំក្រោយពីបង់ច្បាប់អាជីវកម្មរួចត្រូវបង់លុយសេវ៉ាឲ្យលោកចាន់បញ្ញាវ័ន្តប្រធានការិយាល័យផលិតកម្មនិងបុសព្យាបាលខេត្តកំពង់ធំ១ក្បាល ១២០០០រៀល តែក្នុងគោលការណ៍ច្បាប់កំណត់ គោ ក្របី ១ក្បាល ២០០០រៀល និងជ្រូក ១ក្បាល ១០០០រៀល តែការអនុវត្តជាក់ស្តែងរបស់លោក ចាន់ បញ្ញាវ័ន្ត និងលោក ម៉ក់ យុទ្ធនា រាល់ថ្ងៃ កំពុងអនុវត្តសេវាសាធារណះប្រឆាំងនិងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រឆាំងទៅនិងច្បាប់របស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងសៀវភៅបន្ទុក ។
អាជីវករកាប់គោក្របីនៅក្រុងស្ទឹងសែនបានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា ការពិឃាតគោ ក្របី ត្រូវបង់ឲ្យការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ១ក្បាល គោ ក្របី ១២០០០រៀល សាច់ច្រឡក១ដុំ នគរបាល១ក្បាល ៥០០០រៀល និង ភាស៊ី ១ក្បាល ៨៥០០រៀល ។ 
  លោក ធីវ វណ្ណធីវ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ដឹកជញ្ជូន ជ្រូក ១៥០០រៀល  គោ ក្របី ២០០០រៀលការបង់លុយផ្សេងៗថែមទៀតអោយសួរទៅលោកចាន់បញ្ញាវ័ន្ដហើយការងារយកភាស៊ីសត្តឃាតសួរទៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុទៅមិនពាក់ព័ន្ធមន្ទីរកសិកម្មទេ ។ 
    លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបុសព្យាបាលខេត្តកំពង់ធំបានប្រាប់ក្នុងកិច្ចសម្ភាសដោយឆ្លើយបដិសេដ ការចោតប្រកាន់ខាងលើ ថានេះជារឿងមិនពិតទេព្រោះលោកបានធ្វើនោះគឺត្រឹមត្រូវតាមច្បាប់ តែអ្វីដែលបានចោតប្រកាន់នោះ សុំអោយសួរទៅលោ លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្ម។
     លោកម៉ក់យុទ្ធនាអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានឆ្លើយក្នុងកិច្ចសម្ភាសថាទាំងកម្រោលចូលថាកុំមកសម្ភាសលោកអី លោកមិនឆ្លើយទេលុះត្រាតែមានបញ្ចាពីលោកប្រធានមន្ទីរទើបលោកអាចឆ្លើយតបបានព្រោះអីធ្វើការមានមេ មានកោយ មិនត្រូវសម្ភាស ផ្ដេសផ្ដាសនោះទេ ។
   យោងតាមសំដីអាជីវករ ពិឃាតសត្វគោ ក្របី ជ្រូក និងអាជីវករដឹកជញ្ជូនសត្វគោ ក្របី ជ្រូក រស់នៅក្នុងខេត្តកំពង់ធំ បានសំណូមពរឲ្យ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម   វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេស ឯកឧត្តមឱម យិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវនិងស៊ើបអង្កេតករណីនេះនៅក្នុងការិយាល័យផលិតកម្មនិងបសុព្យាបាលនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំផង ដើម្បីបំបាត់អំពើពុករលួយ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1430 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4063 នាក់
ខែនេះ :
16453 នាក់
3 ខែនេះ :
56199 នាក់
សរុប :
2481908 នាក់