យុវជនបែកថ្នាំចាក់អ្នកម៉ូតូឌុប៦កាំបិតរបួសធ្ងន់ប្លន់ម៉ូតូមិនបានសម្រេចត្រូវសមត្ថកិច្ចក្របួចជាប់!
ខេត្តបន្ទាមានជ័យ:ប្រើល្បិចហៅម៉ូតូឌុប ពីទីប្រជុំជនក្រុងប៉ោយប៉ែត ទៅកន្លែងស្ងាត់ប្រាប់ម៉ូតូឌុបថា អោយឈប់ចុះនោមពេលមកវិញវាចាប់គ្រៀកករម្ចាស់ម៉ូតូចាក់៦កាំបិតរបួសធ្ងន់ប្លន់យកម៉ូតូតែមិនសម្រេចត្រូវសមត្ថកិច្ចក្ថបួចជាប់។
សមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែតបានអោយដឹងថា នៅវេលាម៉ោង ២១និង០០នាទី យប់ថ្ងៃទី១៩ ខែកុម្ភះឆ្នាំ២០១៨នេះមានករណីប្លន់យកម៉ូតូ(មានស្ថានទំងន់ទោស)មួបង្ករអោយមានការភ្ញាក់ផ្អើលទាំង យប់។ នៅចំនុចខាងជើង ស្នាក់ការគណបក្សសង្កាត់ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនល្មើសមានឈ្មោះ ដែម រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។តាមរបាយការណ៍បានអោយដឹងទៀតថា ជនល្មើសឈ្មោះ ដែម រដ្ឋា បានធ្វើសកម្មភាពប្រើកូនកាំបិតចាក់ជនរងគ្រោះឈ្មោះ តុល រតនះសុខា អាយុ ៣៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនសាលាចិន និងរត់ម៉ូតូឌុប ។ ជនរងគ្រោះរស់នៅភូមិគីឡូលេខ៤សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម៉ូតូដែលជនល្មើសបានប្លន់ ពីជនរងគ្រោះនោះ មានម៉ាកហុងដាទ្រីមសេ១២៥ ពណ៏ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ1Q1146។
ជនល្មើសឈ្មោះ ដែម រដ្ឋា បានធ្វើសកម្មភាពប្លន់ដោយប្រើកូនកាំបិតចាក់ជនរងគ្រោះបណ្តាលអោយរងរបួស៦កន្លែង ឥលូវត្រូវបានយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
តាមការបំភ្លឺពីជនរងគ្រោះបានដឹងថា គាត់បានដឹកជនល្មើសនេះពីផ្លូវដើមពុទ្រ្ទាដឹកទៅតាមផ្លូវZOA ទៅដល់ចំនុចស្ងាត់វាអោយឈប់ចុះនោម ពេលមកវិញវាចាប់គ្រៀកករចាក់គាត់និងមានការប្រតាយប្រតប់គ្នាទៅវិញទៅមកបន្ទាប់មកគាត់ក៏បានស្រែកទើបអ្នកភូមិ ចេញមកជួយបានទាន់ពេលវេលា ។
ក្រោយមកកំលាំងនគរបាលក្រុងប៉ោយបានទៅដល់ហើយចាប់ជនល្មើសយកទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដើម្បីសួរនាំនិងកសាងសំណុំរឿងបន្តទៅតាមនីតិវិធីច្បាប់ ។