ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកសានស៊ានហូថាឈប់ដោះស្រាយនិងប្រើធម៌ក្តៅនៅពេលពលរដ្ឋផ្លូវរថភ្លើងបាតុកម្មលើកទី១០៨ដើម្បីអោយចៅហ្វាយក្រុងថ្មីដោះស្រាយតាមពាក្យសន្យា!
Tue,20 February 2018 (Time 11:59 AM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1098នាក់)


បន្ទាយមានជ័យ:  សន្យា គ្រាន់តែជាការដោះសារបានគ្រា  មិនមែនជា ដំណោះស្រាយ ពិត ប្រាកដ ឡើយ។ជាក់ស្តែងក្រោយទទួលតំណែងជា អភិបាលក្រុងប៉ោយប៉ែតភ្លាមលោកសានស៊ានហូបានសន្យាជាមួយប្រជាពលរដ្ឋ សហគមន៍ ផ្លូវរថភ្លើង ក្នុងភូមិសាស្ត្រ សង្កាត់ ផ្សារកណ្តាល ថា លោកនឹងធ្វើការដោះស្រាយបញ្ហាទំនាស់គម្រោងផ្លូវដែកអោយបានមុនរថភ្លើងរត់តែបែជាស្ងាត់ឈឹងមិនឃើញដូចមាត់គាត់ថាប្រជាពលរដ្ឋលើកគ្នាមកតវ៉ានៅមុខសាលាក្រុងជាបន្តបន្ទាប់សរុបលើកទី១០៨ដើម្បីទាមទារឲ្យអាជ្ញាធរធ្វើការដោះស្រាយសំណងតាមការសន្យា។

  ការបាតុកម្ម អហឹង្សា របស់ប្រជាពលរដ្ឋ សហគមន៍ ផ្លូវរថភ្លើង នេះធ្វើឡើងកាលពីវេលា ម៉ោង ៧ព្រឹក ថ្ងៃទី ២០ ខែ កុម្ភ: ឆ្នាំ ២០១៨ នៅមុខ សាលា ក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិ គីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ លោក វ៉ន វ័ន្ត  អាយុ ៣៧ឆ្នាំ ដែលបានចូលរួមធ្វើបាតុកម្ម តវ៉ា នោះបានឲអ្នកសារព័ត៌មាន ខ្មែរជាយដែន ដឹងថា មូលហេតុដែលរូបលោកនិងបងប្អូនប្រជាពលរដ្ឋ សហគមន៍ដែលរងផលប៉ះពាល់លើគម្រោងផ្លូវដែកនៅក្នុងភូមិ សាស្ត្រក្រុងប៉ោយប៉ែតលើកគ្នាមកតវ៉ាជាបន្តបន្ទាប់នេះគឺគ្មានអ្វីក្រៅពីចង់អោយអាជ្ញាធរក្រុងប៉ោយប៉ែត ធ្វើការ ដោះស្រាយសំណងផលប៉ះពាល់ អោយបានសមរម្យតាមការសន្យារបស់លោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែត ថ្មីដែលបានសន្យា ជាមួយ ប្រជាពលរដ្ឋ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ ដែលជាពេលដែលលោកទទួលតំណែងថ្មីៗនោះទេ។

តែ ចាប់តាំងពីសន្យាថាដោះស្រាយមកមិនឃើញមានសកម្មភាពរបស់លោកចៅហ្វាយ ក្រុងថ្មី ចុះជួបប្រជាពលរដ្ឋនិងបញ្ហាញទីតាំងដីដែលត្រូវដោះដូរជូនពួកគាត់សោះ។

ដែលធ្វើអោយពួកគាត់សង្ស័យថាលោកសានស៊ានហូកំពុងតែជាន់ដានចាស់ របស់លោក ង៉ោម៉េងជ្រួន ដែលជាអតីតចៅហ្វាយក្រុងមុនហើយគឺជម្ងឺសន្យា ខ្យល់ទើបពួកគាត់មកបាតុកម្មតវ៉ាជាបន្តបន្ទាប់បែបនេះ។តែអ្វីដែលគួរអោយហួសចិត្តនោះបែជា លោកសានស៊ានហូបាន ណាត់ប្រជាពលរដ្ឋ អោយទៅចាំរូបលោកនៅក្នុងអធិការដ្ឋានក្រុងប៉ៅយប៉ែតតែលោកគេចវេសមិនជួបផ្ទាល់ទេគ្រាន់តែទូរស័ព្ទមកគម្រាមនិង បានទម្លាក់កំហុសទៅលើប្រជាពលរដ្ឋថាមកពីប្រជាពលរដ្ឋបាតុកម្មហ្នឹងហើយបានជាលោកមិនដោះស្រាយអោយបែបនេះ។

លោក ចៅហ្វាយ ក្រុងក៏បាន ឌឺដងឲ្យ ពលរដ្ឋ ថា បើខ្លាំងបាតុកម្មទៀតទៅលោក មិនដោះស្រាយអោយទេម៉េចអាង អង្គការសង្គមស៊ីវិល នៅពីក្រោយហ្អី ។

បើហ៊ានតែបាតុកម្មទៀតលោកក៏ចាត់វិធានការក្តៅហើយទោះអង្គការណាក៏លោកមិនខ្លាចដែរ។ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានលើកឡើងថា មិនគួរណាលោក សានស៊ានហូមើលមិនឃើញកំហុសខ្លួនឯងបែរជាលាបពណ៌អង្គការសង្គមស៊ីវិលថានៅពីក្រោយ បាតុកម្មរបស់ប្រជាពលរដ្ឋទៅវិញ។តាមពិតរឿងខ្លួនឯង ចង់បានមុខមាត់ទៅសន្យាជាមួយប្រជាពលរដ្ឋថាដោះស្រាយបញ្ហាទំនាស់ដ៏រ៉រ៉ាំរ៉ៃនេះបានទីបំផុតជាន់ដានចាស់របស់លោកង៉ោម៉េងជ្រួនគឺបានតែអួតដែលប្រើតែពាក្យ សន្យា គ្រាន់តែជាការដោះសារបានគ្រាៗ  មិនមែនជា ដំណោះស្រាយ ពិត ប្រាកដ ឡើយ។

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1331 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8480 នាក់
ខែនេះ :
28033 នាក់
3 ខែនេះ :
61866 នាក់
សរុប :
2512573 នាក់