ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ច្រកតំបន់បឹងត្រកួនរងការរិះគន់ថាមន្ត្រីឃុបឃិតគ្នាប្រព្រឹត្តអំពើរពុករលួយ!
Fri,02 February 2018 (Time 04:57 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1063នាក់)


បន្ទាយមានជ័យ៖  រាជរដ្ឋាភិបាលកម្ពុជានិងថៃ បានចុះ អនុសារណៈយោគយល់គ្នា ក្នុងការបង្កើត
ច្រក តំបន់ ដើម្បី សំរួលដល់ការ ដោះដូរទំនិញក៏ដូច
ជា ផលិតផលកសិកម្មដើម្បីសំរួលដល់ជីវភាព ពលរដ្ឋនៃប្រទេសទាំងពីរតែអ្វីដែលគួរអោយហួសចិត្តនោះបែជាសមត្ថកិច្ចឈរជើងនៅច្រកនោះនាំគ្នាគិតតែ ពីផលប្រយោជន៍មកកៀបសង្កត់ទារប្រាក់ពីពលរដ្ឋក្រីក្រ ដូចអារកខ្យងទៅវិញ។
 
ប្រជាពលរដ្ឋរស់នៅឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យតាមខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ
បានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានខ្មែរជាយដែនថា៖ ទោះបីជាពួកគាត់រស់នៅក្បែរច្រកតំបន់បឹងត្រកួន
មែនពិតតែពួកគាត់កម្របានចូលទៅទិញទំនិញក្នុងផ្សារតាប់ផ្ចារនៅក្នុងទឹកដីថៃណាស់។ព្រោះតែការចេញចូលមានលំបាកនិងត្រូវចំណាយលុយកាក់ច្រើនបើជិះម៉ូតូអស់តិចតែបើជិះរថយន្តចូលអស់ច្រើន។
 
ប្រភពបន្តអោយដឹងទៀតថា៖ចូលម្តងៗខាងខ្មែរយកថ្លៃ ១០០បាត ខាងថៃ១០០បាត នៅថ្លៃផ្ញើរ រថយន្ត ម៉ូតូ  ទៀត។ ហើយពេលត្រឡប់មកវិញពេលខ្លះសមត្ថកិច្ចថៃសុំ១០០បាតទៀត។ដែលទង្វើរទាំងនេះបានធ្វើអោយពួកគាត់ឆ្អែតចិត្តនិងគិតថា៖ច្រកតំបន់អន់ជាងច្រករបៀងអូរបីជាន់ផងដែលពេលចូលម្តងៗមិនបាច់បង់ប្រាក់ច្រើនបែបនេះឡើយ។
ពាក់ព័ន្ធបញ្ហានេះក៏ការត្អូញត្អែរពីក្រុមអ្នកចូលទៅដឹកទំនិញចាបហួយតាមរថយន្តក្នុងទឹកដីថៃដើម្បីយក
មកលក់ នៅក្នុងទឹកដីខ្មែរ នោះបានប្រាប់ថា៖ គ្រាន់តែសមត្ថកិច្ចឈរជើងនៅច្រកតំបន់បឹងត្រកួននោះស្ទើរតែ រាប់មិនអស់ និងច្របូកច្របល់មែនទែន។ មួយខែៗគាត់ចំណាយរាប់លានរៀលគ្រាន់តែបង់លុយកាក់ក្រៅផ្លូវការទាំងនោះ។
ប្រភពបញ្ជាក់ថា៖ខ្លាំងដៃជាងគេប៉ូលីសច្រកទ្វារនោះដែលគ្រប់គ្រងដោយលោកឡុងសំណាង គឺបង់មួយ
ខែ៤០ម៉ឺនរៀលនិងបងអោយគយច្រកទ្វារនោះចំនួន៣០ម៉ឺនរៀល បន្ទាប់មកទៀត កាំកុងត្រូលចំនួន ១៥ម៉ឺនរៀល   ប៉ូលីសសេដ្ឋកិច្ចខេត្ត ៥ម៉ឺនរៀល PMស្នាក់ការបឹងត្រកួន ៥ម៉ឺនរៀល  គណកម្មការខេត្ត  ចំនួន៥ម៉ឺនរៀលអ្នកសម្របសម្រួល(ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ)ចំនួន៥ម៉ឺនរៀល ដែលខុសគ្នាពីភាគីថៃដែលចំណាយអស់តែ១៩០បាតក្នុងមួយជើងពោលគឺច្រកថៃយក១០០បាតថ្លៃទំនិញ៥០បាតនិងទាហានថៃយក៤០បាតប៉ុណ្ណោះ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖តាមពិតទៅការបើកច្រកតំបន់នេះគឺរាជរដ្ឋាភិបាល
កម្ពុជានិងថៃ បានចុះ អនុសារណៈយោគយល់គ្នា ក្នុងការបង្កើតឡើងដើម្បីសំរួលដល់ការដោះដូរទំនិញក៏ដូចជាផលិតផលកសិកម្មដើម្បីសំរួលដល់ជីវភាពពលរដ្ឋនៃប្រទេសទាំងពីរតែអ្វីដែលគួរអោយហួសចិត្តនោះបែជាសមត្ថកិច្ចឈរជើងនៅច្រកនោះនាំគ្នាគិតតែពីផលប្រយោជន៍មកកៀបសង្កត់ទារប្រាក់ពីពលរដ្ឋក្រីក្រដូចអារកខ្យងទៅវិញ។ដល់ពេលចេញចូលម្តងៗចំណាយច្រើនទើបគេនិយាយថាច្រកតំបន់អន់ជាងច្រករបៀងព្រោះតែមន្ត្រីឃុបឃិតគ្នាប្រព្រឹត្តអំពើរពុករលួយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1317 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8466 នាក់
ខែនេះ :
28019 នាក់
3 ខែនេះ :
61852 នាក់
សរុប :
2512559 នាក់