ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
PMប៉ោយប៉ែតវ៉ៃប្អូនដាច់ពោះវៀនចាប់បងឃុំរួចជំរិតទារប្រាក់១៥០ដុល្លាមេកុហកថាមិនដឹងរឿង!
Fri,23 February 2018 (Time 09:42 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1193នាក់)


បន្ទាយមានជ័យ:  សុភាសិត មួយ ឃ្លាចែងថា ភូតច្រើនចាញ់អាត្មា ពិតជា មិនខុសឡើយ យ៉ាងណាមិញរឿងរ៉ាវកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតមួយក្រុមមានគ្នាចំនួនប្រហែលជា១០នាក់ បានវាយទាត់ធាក់យុវជនម្នាក់ ដាច់ពោះវៀន ៣កំណាត់ ហើយត្រូវបានមេបញ្ជាការ ចេញមុខកាង ដោយបកស្រាយទាំងកុហក់តាមរយះ សារព័ត៌មានក្នុងមួយចំនួនដើម្បី កាពារ

កូនចៅនោះ ពេលនេះ ពាន់ត្រណោតខ្លួនឯងដោយសារធ្លាយរឿងមួយទៀត ក្រោយពីចាប់ឃាត់ខ្លួន បងប្រុសជនរងគ្រោះមួយយប់ដើម្បី ជំរិតប្រាក់១៥០ដុល្លា ថា កែឯកសារ សំណុំរឿង

លុះបែកធ្លាយដល់កាសែតសួរនាំបែជាមេបញ្ជាការរងឈ្មោះរិទ្ធីធ្លោយប្រាប់ថាលុយ១៥០ដុល្លាជាថ្លៃសងជម្ងឺចិត្តដែលប៉េអ៊ឹម រយ៉ាសចិញ្ចើមពេលចុះទៅចាប់នោះ។

គួរបញ្ជាក់ផងដែរថាជន​រង​គ្រោះ​ខាងលើ​ឈ្មោះ សាន គឹ​ម​សេង ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជា​កម្មករ មាន​ទី​លំនៅ​ភូមិ​ក្បាលស្ពាន​២សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ជន​រង​គ្រោះ​បាន​រង​របួស​ចំណុច​ត្រង់​ពោះ​ត្រូវ​វះកាត់ដាច់ពោះវៀន៣កំណាត់និង​ដេរ​ជា​ច្រើន​ថ្នេរ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ ជន​រង​គ្រោះ​អះអាង​ថា កាលពី​យប់​ថ្ងៃ​ទី​២១មក​រា មានការ​ប្រគំ​តន្ត្រី​ស្រា​បៀរ​មួយ​នៅ​ក្នុងភូមិ​-​កើតហេតុ​ខាងលើ លុះ​ម៉ោងជាង​៩​យប់​ថ្ងៃ​ដដែល​មាន​ករណី​ផ្ទុះ​ជម្លោះ គឺ​បងប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ សាន គឹ​ម​សែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកយាម​កម្មវិធី​។

ជន​រង​គ្រោះ​បន្ត​ថា ដោយសារ​ឃើញ​ជម្លោះ​ប្រវាយប្រតប់​រវាង​បងប្រុស និង​អ្នកយាម​កម្មវិធី​នោះ ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​ឃាត់ ព្រោះ​មិន​ចង់​ឲ្យ​មាន​បញ្ហា​កើតឡើង តែ​ដឹង​អី​ភាគី​ម្ខាង​សង្ស័យ​មាន​ខ្សែ​ទុយោ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។ មួយសន្ទុះ​ក្រោយមក​ស្រាប់​តែ​មាន​សមត្ថកិច្ច​មួយ​ក្រុម​ចុះ​ដល់​កន្លែង​កើតហេតុ មិន​សួរនាំ​អ្វី​ទាំងអស់ បែរជា​ចាប់​បងប្រុសរបស់ខ្លួនវាយខ្នោះហើយខ្លួនដែលរារាំងសមត្ថកិច្ចPMក្រុងប៉ោយប៉ែតមិនអោយចាប់បងប្រុស ស្រាប់PM មួយក្រុមដែលមានគ្នា ១០នាក់នោះចោមរោម​​ព្រួតគ្នា​វាយ​ទាត់​ធាក់ពេលដួលប្រើស្បែកជើងម៉ៃហ្វកទាត់ឈូស ចំ ពោះរហូត​របួស​ធ្ងន់ធ្ងរ​ដាច់ពោះវៀននិងត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតសង្គ្រោះបឋមដោយរបួសធ្ងន់ពេកត្រូវគេបញ្ជូនមកកាន់ មន្ទីពេទ្យបង្អែកមិត្តភាព កម្ពុជា  ជប៉ុន ស្រុកមង្គលបូរី បន្ត។

ហើយអ្វី ដែលរឹតតែធ្វើឲ្យគេហួសចិត្តគិតមិនដល់ទៀតនោះគឺ ប៉េអ៊ឹម ក្រុងប៉ោយប៉ែត ពិតជាសាហាវព្រៃផ្សៃ មែន ។ក្រោយពីចាប់ឈ្មោះសាន គឹ​ម​សែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ

ត្រូវជាបងបង្កើតរបស់ជនរងគ្រោះនោះ ទៅឃុំក្នុង បន្ទប់ឃុំឃាំងនៃ មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត មួយយប់ និងបាន ជំរិតទារប្រាក់ទៀត។

 លោក សានគឹមសែនបាន ទម្លាយអាថកំបាំងរឿងអាស្រូវរបស់មន្ត្រី អាវុធហត្ថនោះថានៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី ២២ខែ កុម្ភ:ឆ្នាំ២០១៨ មានមន្ត្រី កងរាជ អាវុធហត្ថ ក្រុង ប៉ោយប៉ែតម្នាក់ឈ្មោះវិឆ្ឆ័យភេទប្រុសអាយុប្រហែល៣២ឆ្នាំដែលជាអ្នកសួរចម្លើយនិងធ្វើកំណត់ហេតុបាននិយាយ បំភ័យថា រឿងអូនឯង ធ្ងន់ធ្ងរណាស់់ត្រូវតែបញ្ជូនទៅលើព្រោះម្ចាស់កម្មវិធីគេចោទថាយើងគប់ឆាកគេដោយបទល្មើសនេះបើបញ្ជូនទៅជាប់គុកពីមួយឆ្នាំទៅដល់៦ឆ្នាំនិងមានពិន័យជាប្រាក់ទៀតផង។

ដំបូងឡើយឈ្មោះសានគឹមសែនមិនមានការតក់ស្លុតប៉ុន្មានទេព្រោះគិតថាខ្លួនមិនបានធ្វើដូចពាក្យគេចោទមួលបង្កាច់ផង។ខ្លួនក៏តបទៅវិញថាសុំអោយបងជួយសម្រួលផងចាំខ្ញុំជូនបង៥០ដុល្លាពេលនោះឈ្មោះវិឆ្ឆ័យថា៥០ដុល្លាយកមកនិយាយម៉េចកើតទោសជាប់គុកហើយពិន័យជាប្រាក់រាប់លានរៀលហ្ហាសពេលនោះសមត្ថកិច្ចក៏បានចាប់ឈ្មោះសានគឹមសែននោះទៅឃុំវិញដោយសុំលេខទូស័ទ្ទប្រពន្ធគេ(សានគឹមសែន)វិញម្តង។

នៅរសៀលម៉ោង២ថ្ងៃដដែលស្រាប់តែឃើញប្រពន្ធរបស់ខ្លួនមកមើលហើយគេក៏បានប្រាប់ប្រពន្ធថា បើប៉េអ៊ឹមសួរថាយើងអត់មានលុយទេមានតែ៥០ដុល្លាហ្នឹងឯង។ តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺដល់ម៉ោង៤ល្ងាចស្រាប់តែប៉េអ៊ឺមនោះហៅឲ្យរូបគេមកផ្តិតមេដៃ រួចដោះលែងតែម្តង។ដល់សួរប្រពន្ធទើបដឹងថា ប៉េអ៊ឹមនោះគេទារប្រាក់ចំនួន១៥០ដុល្លាឬ៦០ម៉ឺនរៀលជាថ្នូនឹងការដោះលែងរូបគេនេះឯងដោយក្នុងផ្ទះគ្មានប្រាក់មួយរៀលនាងដើរខ្ចីលុយបងប្អូននិងជីដូនយកឲ្យគេ។

ដោយគិតថា ខ្លួនជាអ្នកក្រ ហើយគេជាសមត្ថកិច្ច ប្តឹងប្តល់ មិនឈ្នះគេទើបចេះតែទ្រាំខាំមាត់សង្កត់ចិត្តសុខចិត្តចងការប្រាក់គេមកមើលជម្ងឺប្អូនប្រុសដែលដាច់ពោះវៀន

ដោយសារប៉េអ៊ឹមវាយនោះអស់១០០០ដុល្លាតែក្រោយមកក៏ធ្លាយរឿងនេះដឹងដល់អ្នកកាសែតផ្សាយព្រោងព្រាតទើបឃើញប៉េអ៊ឹមមកដល់ផ្ទះជួបម្តាយជនរងគ្រោះស្មានតែមកជួយរកយុត្តិធម៌បែជាគំរាមកុំឲ្យជនរងគ្រោះប្តឹងទៅវិញ។ស្របពេលនោះលោក នួននីណារ៉ូ មេបញ្ជាក់ការ ប៉េអ៊ឹមក្រុងប៉ោយប៉ែតក៏បានបកស្រាយ បដិសេធតាមរយះសារព័ត៌មានក្នុងស្រុកលោក នួននីណារ៉ូ  មេប៉េអ៊ឹម ក្រុងប៉ោយប៉ែត ឆ្លើយបដិសេធ ដោយ បកស្រាយតាមរយះ សារព័ត៌មាន ក្នុងស្រុកមួយចំនួន  ពាក់ព័ន្ធទៅនឹងករណី ខាងលើនេះដែរថា៖ ចំពោះករណី ដែលពលរដ្ឋ ធ្វើការចោទប្រកាន់ កងកម្លាំងរបស់លោក​ គឺមិនមែនជាការពិតនោះទេ ហើយលោក តែងតែ ណែនាំ ដល់កងកម្លាំងរបស់លោក ក្នុងមូលដ្ឋាន ឱ្យសហការណ៍​ ជាមួយនឹង ពលរដ្ឋជានិច្ច គឺមិនឱ្យមានហឹង្សា ទៅលើ បុគ្គលណាម្នាក់ នោះឡើយ ។

លោកនួន នីណារ៉ូ បានបន្តទៀតថា៖ បើសិន ជា កងកម្លាំងរបស់លោក បានប្រព្រឹត្ត មែននោះ លោកនឹង អនុវត្តទៅតាមផែនការ ច្បាប់របស់អង្គភាព នឹងធ្វើការដាក់ទោស ទៅលើបុគ្គលនោះ ជាក់ជា មិនខាននោះឡើយ ។

តែផ្ទុយពីការអះអាងរបស់លោកនួននីណារ៉ូលោកគឹមរិទ្ធាមេប៉េអ៊ឹមរងក្រុងប៉ោយប៉ែតក៏បានធ្លោយមាត់ប្រាប់អ្នកសារព័ត៌មានថាPMពិតជាបានយកលុយ១៥០ដុល្លាពីឈ្មោះសានគឹមសែន

មែនតែមិនមែនជាការស៊ីសំណូកសូកប៉ាន់អីទេគឺជាសំណងជម្ងឺចិត្តយកមកព្យាបាលរបួលប៉េអ៊ឺមម្នាក់ដែលរងរបួសនៅពេលចុះទៅបង្ក្រាបករណីនោះប៉ុណ្ណោះទេ។

ទោះជាយ៉ាងណា មជ្ឈដ្ឋាន នានាបានលើកឡើងថា : ការធ្លោយមាត់របស់លោក គឹមរិទ្ធាមេប៉េអ៊ឹមរងប្រាប់អ្នកកាសែតបែបនេះដូចជាកំពុងលាតត្រដាងពាក្យភូតភររបស់

លោកមេបញ្ជាការខ្លួនឯងអញ្ចឹង។ពួកគាត់ក៏សំណូមពរដល់លោក នាយឧត្តម សេនិយ៍សៅសុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេសគួរតែរឹតបន្តឹងវិន័យ កងកម្លាំង

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងខេត្ត បន្ទាយមានជ័យនេះផងទាន! ដើម្បីកុំអោយប្រជាពលរដ្ឋចោទប្រកាន់ថាកូនចៅទំនើងដោយសារមេកាង។ហើយយ៉ាងណាក៏ដោយមហាជនកំពុងតែរងចាំមើលចំណាក់ការតុលាការខេត្តបន្ទាយមានជ័យនេះអាចផ្តល់យុត្តិធម៌ជូនជនរងគ្រោះបានដល់កម្រិតណា៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1534 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8683 នាក់
ខែនេះ :
28236 នាក់
3 ខែនេះ :
62069 នាក់
សរុប :
2512776 នាក់