ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅហ្វាយក្រុងប៉ោយប៉ែតស្ពឹកមុខទាំងព្រឹកខណៈប្រជាពលរដ្ឋ២សង្កាត់មកបាតុកម្មផ្ទួនៗក្នុងថ្ងៃតែមួយ!
Thu,22 February 2018 (Time 06:41 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1431នាក់)


បន្ទាយមានជ័យ៖  ផ្ទុះបាតុកម្មផ្ទួនៗ២ករណីក្នុងថ្ងៃតែមួយយ៉ាងកក្រើកសាលាក្រុងប៉ោយប៉ែតទាំងព្រឹកស្ពឹកមុខលោកសានស៊ានហូខណៈប្រជាពលរដ្ឋ សហគមន៍ផ្លូវរថភ្លើងក្នុងសង្កាត់ផ្សារកណ្តាលតវ៉ា សុំអោយលោកអភិបាលក្រុងថ្មីដោះស្រាយតាមការសន្យា  ចំណែក  ប្រជាពលរដ្ឋ រស់នៅ ភូមិក្បាលស្ពាន១ នៃសង្កាប៉ោយប៉ែត៣១គ្រួសារ តវ៉ាសុំអោយ លោកអភិបាលក្រុងប៉ោយប៉ែតអន្តរាគមន៍ធ្វើប័ណ្ណកម្មសិទ្ធជាលក្ខណៈប្រព័ន្ធជូនពួកគាត់ស្របពេលដែលមន្ត្រីជំនាញមិនព្រមចុះវាស់វែងជូនពួកគាត់។បន្ទាយមានជ័យ៖  ផ្ទុះបាតុកម្មផ្ទួនៗ២ករណី
ក្នុងថ្ងៃតែមួយយ៉ាងកក្រើកសាលាក្រុងប៉ោយប៉ែតទាំងព្រឹកស្ពឹកមុខលោកសានស៊ានមន្តហូខណៈប្រជាពលរដ្ឋ សហគមន៍ផ្លូវរថភ្លើងក្នុងសង្កាត់ផ្សារកណ្តាលតវ៉ា សុំអោយលោកអភិបាលក្រុងថ្មីដោះស្រាយតាមការសន្យា  ចំណែក  ប្រជាពលរដ្ឋ រស់នៅ ភូមិក្បាលស្ពាន១ នៃសង្កាប៉ោយប៉ែត៣១គ្រួសារ តវ៉ាសុំអោយ លោកអភិបាលក្រុងប៉ោយប៉ែតអន្តរាគមន៍ធ្វើប័ណ្ណកម្មសិទ្ធជាលក្ខណៈប្រព័ន្ធជូនពួកគាត់ស្របពេលដែលមន្ត្រីជំនាញមិនព្រមចុះវាស់វែងជូនពួកគាត់។
 
កាលពីព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៨នេះនៅមុខសាលាក្រុងប៉ោយប៉ែតគឺកក្រើកទាំងព្រឹកតែម្តង។ដោយសារតែមានបាតុកម្មផ្ទួនៗតែម្តងគឺទី១គឺក្រុមប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងក្នុភូមិសាស្ត្រសង្កាត់ផ្សារកណ្តាលមកតវ៉ាដើម្បីសុំអោយលោកសានស៊ានហូគោរពពាក្យសន្យាដែលថាដោះស្រាយសំណងផលពាល់ផ្តល់សំណងសមរម្យជូនពួកគាត់។
ដោយមិនទាន់បានដោះស្រាយរឿងទីមួយចប់ផងស្រាប់តែពលរដ្ឋរស់នៅភូមិក្បាលស្ពាន១នៃសង្កាប៉ោយប៉ែត៣១គ្រួសារតវ៉ាសុំអោយលោកអភិបាលក្រុងប៉ោយប៉ែតអន្តរាគមន៍ធ្វើប័ណ្ណកម្មសិទ្ធជាលក្ខណៈប្រព័ន្ធជូនពួកគាត់ស្របពេលដែលមន្ត្រីជំនាញមិនព្រមចុះវាស់វែងជូនពួកគាត់។
ដោយលើកគ្នាមកកាន់សាលាក្រុងដែរដោយនាំយកពាក្យបណ្តឹងសុំអោយអោយអាជ្ញាធរក្រុងប៉ោយប៉ែត ធ្វើការអន្តាគមន៍អោយមន្ត្រីជំនាញធ្វើកាថវាស់វែងចេញប័ណ្ណកម្មសិទ្ធជូនពួកគាត់ផង។
ទោះជាយ៉ាងណាលោកសានស៊ានហូមិនបានគេចវេសឡើយដោយលោកសន្យាថាហ្នឹងដោះស្រាយ
សំណងសមរម្យជូនដល់ពលរដ្ឋសហគមន៍ផ្លូវរថភ្លើងនៅពេលខាងមុខឆាប់ៗនេះមិនខានចំណែកប្រជាពលរដ្ឋរស់នៅភូមិក្បាលស្ពាន១នៃសង្កាប៉ោយប៉ែត៣១គ្រួសារតវ៉ាសុំអោយលោកអភិបាលក្រុងប៉ោយប៉ែតអន្តរាគមន៍ធ្វើប័ណ្ណកម្មសិទ្ធជាលក្ខណៈប្រព័ន្ធជូនពួកគាត់នោះ លោកសានស៊ានហូក៏បានទទួលបណ្តឹងនិងសន្យាថាលោកនឹងប្រជុំធ្វើការស៉ើបអង្កេតដើម្បីរកដំណោះស្រាយជូនក្នុងពេលឆាប់ៗនេះផងដែរ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖លោកសានស៊ានហូ អភិបាលក្រុងប៉ោយប៉ែតថ្មី
នេះខុសពីលោកង៉ោម៉េងជ្រួនអតីតៈចៅហ្វាយក្រុងមុនដែលមិនសូវយកចិត្តទុកដាក់រកដំណោះស្រាយជូនប្រជាពលរដ្ឋសោះទោះជាពលរដ្ឋបាតុកម្មយ៉ាងណាក៏លោកមិដែលខ្វល់ចេញមកជួបនិងរកដំណោះស្រាយជូនប្រជាពលរដ្ឋណាស់។តែយ៉ាងណាក៏ដោយគេហ្នឹងរងចាំមើលតើលោកសាស៊ានហូអាចដោះស្រាយបញ្ចប់បញ្ហាទំនាស់ដ៏រ៉ាំរ៉ៃដែលបន្សល់ពីចៅហ្វាយក្រុងចាស់ជោគជ័យឬក៏ជាន់ដានចាស់គឺបានតែសនមយាខ្យល់ដោយអតីតចៅហ្វាយក្រុងមុនទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1530 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8679 នាក់
ខែនេះ :
28232 នាក់
3 ខែនេះ :
62065 នាក់
សរុប :
2512772 នាក់