ឈ្មួញទំនិញដ៏ធំប្រចាំផ្សាររោងក្លឿនិងផ្សារខៅឌិនត្រូវឃាតករសម្លាប់ទាំងប្តី ប្រពន្ធ!
ប្រទេសថៃ៖ឃាតករមួយក្រុមផ្លោះរបងចូលមកសំងំនៅក្នុងផ្ទះឈ្មួញទំនិញដ៏ធំប្រចាំផ្សាររោងក្លឿនិងផ្សារខៅឌិនក្នុងខេត្តស្រះកែវបំណងលួចចៃដន្យម្ចាស់មកទាន់ក៏សម្លាប់តែម្តង។
យោងតាមសេចក្ដីរាយការណ៍ពីជាយដែនកម្ពុជា-ថៃបានប្រាប់ថា វេលាម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨មានអំពើរឃាតកម្មយ៉ាងកក្រើកដោយសារឃាតករប្រើកាំបិតចាក់ព្រមទាំងអារ ក បន្ថែមផង នៅនឹងផ្ទះរបស់ជនរងគ្រោះផ្ទាល់ លេខ ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធដែលជាមេឈ្មួញរកសុីទំនិញដ៏ធំប្រចាំផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត និងផ្សារខៅឌិនក្នុងស្រុកខ្លងហាតដែលសុទ្ធសឹងជាផ្សារដែលជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃត្រូវបានឃាតករសម្លាប់ទាំងពីរនាក់ខណៈដែលពួកគាត់បានបើករថយន្តដោយឡែកពីគ្នាចូលទៅកាន់លំនៅដ្ឋាន ។
យោងតាមរបាយការណ៍ដែលយើងទទួលបានគឺ ករណីឃាតកម្មរហូតមានការភ្ញាក់ផ្អើលនេះ គឺនៅវេលាម៉ោង ៩ ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយសារតែមានសពប្តី ប្រពន្ធ ចំនួនពីរនាក់ត្រូវបានឃាតករសម្លាប់ ដោយចាក់នឹងកាំបិតព្រមទាំងអារ ក បន្ថែមផង នៅនឹងផ្ទះរបស់ជនរងគ្រោះផ្ទាល់ លេខ ១៦ ភូមិ១០ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ភិផាត់ តាំងផុងថងហៅ ហ៊ាកួង ជាប្តី អាយុ៧១ឆ្នាំ និង ភរិយាឈ្មោះ សាយ័ន ចន្ថា ហៅ ចែសាយ័នអាយុ៦៤ឆ្នាំរស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយជនរងគ្រោះទាំងពីរនាក់ ជា ដង្ខៅទំនិញដ៏ធំមួយប្រចាំផ្សាររោងក្លឿក្នុងស្រុកអារញ្ញប្រាថេត និងផ្សារ ខៅឌិន ក្នុងស្រុកខ្លងហាត ខេត្តស្រះកែវដែលសុទ្ធសឹងជាផ្សារដែលស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
បើតាមសាក្សីជាច្រើនបាននិយាយថាដង្ខៅទាំងពីរនាក់ប្តីប្រពន្ធនេះមានទាំងការដាក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរថយន្តក្រុង ដែលតែងតែដឹកភ្ញៀវទេសចរណ៍ ពីប្រទេសថៃទៅកាន់ខេត្ត សៀមរាប ផង និងមានការដាក់ប្រាក់កម្ចី អោយអាជីវករកម្ពុជា ខ្ចីក្នុងការបង្វិលទំនិញប្រចាំផ្សាររោងក្លឿជាច្រើនថែមទៀតផង ។
ក្រោយពីសមត្ថកិច្ចថៃចុះពិនិត្យទីតាំងកើតហេតុ គឺបានសង្គេតឃើញថាបុរសជាប្តីត្រូវបានស្លាប់នៅក្នុងផ្ទះដោយត្រូវឃាតករចាក់ជាច្រើនកាំបិត ព្រមទាំងបានអារកបន្ថែមទៀតហើយឃាតករបាន
អូសយកមកទុកចោលនៅខាងក្រោយផ្ទះ បន្ទាប់ ពីបានសម្លាប់រួច ។
រីឯស្ត្រីជាភរិយាក៏ត្រូវឃាតករចាក់នឹងកាំបិតដូចគ្នានៅក្បែរថយន្តក្នុងរោងចតរថយន្តដែលមានចម្ងាយពីផ្ទះប្រមាណ៥០ម៉ែត្រខណៈដែលស្ត្រីរូបនេះចុះពីរថយន្តហើយឯលសារនៅក្នុងរថយន្តត្រូវបានជនសង្ស័យរើ កកាយធ្លាក់រប៉ាត់រប៉ាយទំនងជារកឯកសារអ្វីមួយដែលពាក់ព័ន្ធ។ក្រុមតម្រួតថៃបានធ្វើការសន្និដ្ឋានជាបឋមថាជនល្មើសអាចមានគ្នាចំនួន៣នាក់ហើយបានធ្វើសកម្មភាពផ្លោះរបងចូលមកសំងំនៅក្នុងផ្ទះនេះ មុនម្ចាស់ចូលមកដល់រួចហើយក៏បានផ្លោះរបងចេញទៅវិញ៕