ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកវរៈសេនីយ៍ឯកសូចាន់ណារីមេបញ្ជាការវរការពារព្រំដែន ៩១១ ត្រូវបានគេសង្សយ័ថា កំពុងយកឈ្មោះ ហ៊ុន ម៉ាណែត និង ឈ្មោះ ឯកឧត្តម ខេង សុមេធ មកង្កើតបទល្មើសនាំឡានទំនើបគេចពន្ឋចេញពីប្រទេសថៃ មកប្រទេសកម្ពុជា!
Thu,22 February 2018 (Time 07:56 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 1324នាក់)


ខេត្តបន្ទាយមានជ័យ៖ ពិតជាទាន់ចិត្តមែនគ្រាន់តែ សម្តេច អគ្គៈមហាសេនាបតីតេជោ ហ៊ុនសែន ប្រតិកម្ម
ដាក់ទោសទាំងអស់ គ្រប់ត្រកូលមិនថាតែត្រកូលហ៊ុនឬអ្នកយកត្រកូលហ៊ុនមកប្រព្រឹត្តអំពើរខុសច្បាប់គឺលោកមិនលើកលែងឡើយ។ស្រាប់តែថ្មីៗនេះបែកធ្លាយ លោក វរសេនីយ៍ឯក សូ ចាន់ណារី ដែលគេស្គាល់ថា ជាមេបញ្ជាការវរ: សេនាតូចការពារព្រំដែនគោក៩១១ កំពង់បានគេសង្សយ័ថា យកឈ្មោះ ឯកឧត្តហ៊ុន ម៉ាណែត និង ឈ្មោះ ឯកឧត្តម ខេង សុមេធ ព្រមទំាងយកតួនាទីនិងអំណាចរបស់ខ្លួន មកទបង្កើតបទល្មើស នាំឡានទំនើបៗគេចពន្ឋ ចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា យ៉ាងសប្បាយរីកថ្លើមដោយមិនខ្វល់ពីការបាត់បង់កេរ្តិ៍ឈ្មោះ កិតិ្តសយថ្នាក់ដឹកណាម្នាក់ឡើយ ឲ្យតែបានលុយដាក់ហោប៉ៅ។
ជាក់ស្តែងថ្មីៗនេះសមត្តកិច្ចគយនិងប៉េអឹមចាប់បានឡានគេចពន្ធដែលជាកម្មសិទ្ធរបស់លោកសក្កិ៥
សូចាន់រី បានធ្វើឲ្យមន្ត្រីខិលខូចមួយចំនួន ដែលធ្លាប់នាំឡានគេចពន្ឋជាច្រើនគ្រឿងកន្លងមកនោះ កំពុងភ័យស្លន់ស្លោរគ្រប់គ្នា។ វិធីនាំឡានគេចពន្ធចូលមកប្រទេសកម្ពុជាត្រូវគេរាយការណ៍ថា លោកសូរ ចាន់រីបានប្រើស្លាកលេខឡានថៃ ដែលលោកទិញមកដាក់ឡាននោះហើយបើកឆ្លងដែនតាមច្រករបៀងដែលនគរបាលវិរ:ការពារព្រំដែលេខ៩១១ទទួលខុសត្រូវ។
អ្នកតាមដានរឿងខាងលើនេះភាគច្រើនបានលើកឡើងថា ក្រសួងមហាផ្ទៃ បើមិនអាចចាត់ការលោក វរសេនីយ៍ឯក សូ ចាន់ណារី ជាមេបញ្ជាការវរ: សេនាតូចការពារព្រំដែនគោក លេខ៩១១ បានទេ គួរតែដូឈ្មោះថា លោក វរសេនីយ៍ឯក សូ ចាន់ណារី ជាមេបញ្ជាការវរ:សេនាតូចបង្កើតបទល្មើសព្រំដែនគោកលេខ៩១១វិញទៅត្រូវជាងព្រោះបាត់ចំណូលពន្ឋគយច្រើនណាស់ ចាប់តាំងពីលោកមកកាន់ ៩១១។ទាក់ទិននឹងរឿងខាងលើអ្នកយកព័ត៌មាន
យើងមិនអាចសន្និដ្ឋានថាជាព័ត៌ពិតឬមួយយ៉ាងណាទេ តែកន្លងមកសូម្បីតែលោក ឧត្តមសេនិយ៍ទោ អាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យក៏មានព័ត៌មានបែកធ្លាយថាសាច់ញាតិកូនក្មួយនិងកូនបង្កើតរបស់ម្នាក់ដែលជាប៉ូលិសនៅក្នុងស្នងការនេះផងជាប់ពាក់ព័ន្ធនិងការនាំរថយន្តចង្កូតស្តាំនិងម៉ូតូក្តៅពីថៃតាមច្រករបៀងផងដែរ។
ទោះជាយ៉ាងណាដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់កម្លាំងនគរបាលជាតិគួរតែអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ
ចុះស្រាវជ្រាវនិងធ្វើការស៉ើបអង្កេតនៅតាមខ្សែរបន្ទាត់ ព្រំដែនកម្ពុជា-ថៃហ្នឹងដឹងហើយការពិត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1538 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8687 នាក់
ខែនេះ :
28240 នាក់
3 ខែនេះ :
62073 នាក់
សរុប :
2512780 នាក់