ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីខ្មែរឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនចាត់ទុក បទបញ្ជារ សម្តេចក្រឡាហោម «ស.ខេង »មិនស្មើ ទាហានថៃ!
Sat,24 February 2018 (Time 03:41 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1475នាក់)


បន្ទាយមានជ័យ:សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បាន
ប្រកាសឲ្យបិទច្រករបៀងនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីទប់ស្កាត់រាល់បទល្មើសឆ្លងដែនការ
ជួញដូរមនុស្សឆ្លងដែនការឆ្លងដែនចូលទៅកាប់ ឈើរក្រញូងខុសច្បាប់នៅក្នុងទឹកដីថៃដែលប្រឈមនឹងគ្រោះថ្នាក់ការចាប់ដាក់គុកនិងបាញ់សម្លាប់ពីសំណាក់ទាហានថៃ។និងបង្កាទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទដែលធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗនោះ។
ត្រូវបានគេមើលឃើញថាគ្មានប្រសិទ្ធភាពបន្តិចណាសោះចំពោះមន្ត្រីក្រោមឱវាទនៅក្នុងខេត្តបន្ទាយមាន
ជ័យនេះ គឺ ដូចកូតទ្រ អោយសត្វស្តាប់ទៅវិញ។គ្រប់ច្រករបៀងនៅតែបន្ដបើកឱ្យពលករចំណាកស្រុកទៅប្រទេសថៃដូចទឹកបាក់ទំនប់ទំញគេចពន្ធគ្រប់ប្រភេទមានទាំងរថយន្តចង្កូតស្ដាំម៉ូតូក្តៅព្រមទាំងមេខ្យល់បោកអោយប្រជាពលរដ្ឋខ្មែរចូលកាប់គ្រញូងនៅក្នុងទឹកដីថៃដដែល។
សំខាន់ ទាល់តែទាហានថៃថាបិតទើបបិទបានគិតទៅមានឥទ្ធិពលជាងសម្តេច ស ខេង ទៅទៀត។
ប្រជាពលរដ្ឋរស់នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃបាន  រាយការណ៍អោយដឹងថា៖ចាប់តាំងពីសម្តេច
ក្រឡាហោម ស ខេង បានបញ្ជារអោយបិទច្រករបៀងទាំងអស់ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនមកឃើញថា៖មន្ត្រីនគរបាលកាពារព្រំដែនខ្លះបានបិទតែចំណែកខាងយោធា កម្ពុជាឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែន
ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅទៅដល់ស្រុកថ្មពួកនៅតែបន្តលួចបើកដដែល។
ពួកគាត់ថាច្រករបៀងដែលសកម្មចេញពលករគឺច្រងរបៀងណងចាន់គ្រប់គ្រងដោយយោធាកងវរសេនាតូច
៥០៣របស់លោកឃួនជឿនចំណែកច្រករបៀងអូរបីជាន់ទំនិញគ្រប់ប្រភេទមាន់ទាគោក្របីផងដែរព្រោះច្រកនេះគ្រប់គ្រងដោយយោធាភូមិភាគ៥របស់លោកប៊ុនសេង។
ចំណែក  ច្រករបៀងតំបន់៥ ច្រករបៀង តំបន់១ ច្រករបៀងចំការគដែលល្បីល្បាយខាងចេញរថយន្ត
ចង្កូដស្តាំនិងម៉ូតូក្តៅនៅមានពលករឆ្លងដែនទៅកាប់គ្រញូងផងនោះគឺក្រោមការគ្រប់គ្រងដោយយោធាវរសេនាតូច៥០៣របស់លោកឃួនជឿនដោយមិនខ្លាចបទបញ្ជារសម្តេចក្រឡាហោម ស ខេងឡើយ។
បានសម្រុកបើកអោយពលករចំណាកស្រុុក ដោយសេរីទាំងថ្ងៃទាំងយប់ និងឃុបឃិតអោយ
មេខ្យល់ខិលខូចនាំប្រជាពលរដ្ឋទៅកាប់ឈើរគ្រញូងនៅក្នុងទឹកដីថៃប្រថុយប្រថាននឹងគ្រោះថ្នាក់ ម្យ៉ាងវិញទៀត ច្រករបៀងដូចបានរៀបរាប់ខាងលើនេះក្រៅតែពីបង្ហូរចូលនូវទំនិញគេចពន្ធពីថៃសព្វសារពើរហើយនោះក៏បានការលួចចេញឈើរគ្រញូងនិង  រថយន្ត ចង្កូតស្តាំ  និងម៉ូតូក្តៅពីប្រទេសថៃទៀតផង។
តែរយៈពេលថ្មីៗនេះមេទ័ពថៃបានដឹងរឿងរ៉ាវនៃការឃុបឃិតគ្នារវាងយោធា កម្ពុជា-ថៃដែលឈរ ជើងនៅតាមបន្ទាត់ព្រំដែនបានលួចចេញរថយន្តចង្កូដស្តាំនិងម៉ូតូក្តៅ ព្រមទាំងមានការបើកអោយពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់តាមចិត្តនោះទើបខាងភាគីថៃបានដោះដូរទាហាននិងតម្រួតនៅតាមព្រំដែនខូចៗចេញដែលធ្វើអោយយោធាខ្មែរនៅភូមិសាស្រ្តស្រុកអូរជ្រៅមិនអាចទំនាក់ទំនងចេញទំនិញបានរលូនដូចមុន។
ហើយពេលនេះបទល្មើសទាំងឡាយកំពុងតែបែមុខព្រួញមករកច្រករបៀងក្នុងភូមិសាស្រ្តស្រុកថ្មពួកវិញ
ម្តង។សេចក្តី រាយការណ៍អោយដឹងថា៖  បច្ចុប្បន្នច្រករបៀង សេះងាប់និងច្រករបៀងក្តិបថ្ម ក្រោមការគ្របគ្រង របស់លោក ង៉ែតព្រឿង  កំពុងតែកាក់កប  យ៉ាងខ្លាំងព្រោះតែយោធាឈុតខ្មៅថៃដែលឈរជើងទល់មុខគ្នានោះមានការទំនាក់ទំនងល្អទើបបានចេញទំនិញគ្រប់ប្រភេទនិងបញ្ជូនពលករទៅថៃបានរលូន។ព្រោះមាន
លោកហមគឹមវុនជាមនុស្សយ៉ាងសកម្មពូកែទំនាក់ទំនងជាមួយឈ្មួញថៃនិងខ្មែរដែលគេស្គាល់ថាឈ្មោះសាងជាមន្ត្រីPMនៅស្រុកស្វាយចេកហើយម្នាក់ទៀតឈ្មោះណាក់ជាមន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យផ្ទះលក់ត្រាក់ទ័រនៅក្បែរភ្នំជញ្ជាំង។
ប្រជាពលរដ្ឋដដែលរាយការណ៍អោយដឹងទៀតថាៈពេលថ្ងៃគេបើកអោយពលករសំរុកទៅថៃលុះយប់ឡើងមានការដឹកជញ្ជូនគ្រញូងចេញពីថៃនិងបទល្មើសធំៗមានដូចជាគ្រឿងចក្រកសិកម្មរថយន្តចង្កូតស្តាំនិងម៉ូតូក្តៅពីប្រទេសថៃចូលមកកាន់ខេត្តបន្ទាយមានជ័យ។
ទោះជាយ៉ាងណាសារព័ត៌មានយើងមិនហ៊ានសន្និដ្ឋានយ៉ាងណានោះទេចំពោះការលើកឡើងរបស់ប្រជាពលថាមន្ត្រីខ្មែរឈរជើងនៅតាមខ្សែរបន្ទាត់ព្រំដែនចាត់ទុកបទបញ្ជារ សម្តេចក្រឡាហោម «ស.ខេង »មិនស្មើ
ទាហានថៃនោះតែសំណូមពរអោយអធិការកិច្ចក្រសួងមហាផ្ទៃចុះស្រាវជ្រាវស៉ើបអង្កេតខ្លួនឯងចុះនឹងដឹងហើយថាការបិតវាយ៉ាងណានោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1523 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8672 នាក់
ខែនេះ :
28225 នាក់
3 ខែនេះ :
62058 នាក់
សរុប :
2512765 នាក់