ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងអំពើរមនុស្សឃាត តុលាការខេត្តបន្ទាយមានជ័យ ដាក់ ឲ្យនៅក្រៅឃុំ ក្រសួងយុត្តិធម៌ស្នើឲ្យពិនិត្យនិងចាត់ការ ឡើងវិញ!
Mon,26 February 2018 (Time 11:59 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1049នាក់)


បន្ទាយមានជ័យ៖   អុញនោះពេលនេះកក្រើកទៀតហើយឯកឧត្តម«អង្គវង្សវឌ្ឍានា»រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើអោយសាលាដំបូងខេត្ត  បន្ទាយមានជ័យពិនិត្យនិងចាត់ការជាសមត្ថកិច្ចតាមនិតិវិធីច្បាប់ និងរាយការណ៍ បំភ្លឺមក ក្រសួងដើម្បី ក្រសួងមានមូលដ្ឋានចាត់ការបន្តក្នុងសំណុំរឿងប៉ុនប៉ងមនុស្សឃាត និងគំរាមថានឹងសម្លាប់។
យោង តាមលិខិតលេខ០៤៤៨ របស់ក្រសួងយុត្តិធម៌ចុះថ្ងសអង្គា១៣រោច ខែមាឃ ឆ្នាំរកានព្វស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី១៣ខែ កុម្ភៈឆ្នាំ២០១៨បានជម្រាបមកសាលាដំបូងខេត្តបន្ទាយមានជ័យនោះដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះកៅសេងអានមានទីលំនៅនៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយបតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ត្រូវបានឈ្មោះអ៊ុងម៉ាប់និងបក្ខពួកឈ្មោះអ៊ុង  សុខឃី  និងឈ្មោះមុំរតនាមានទីលំនៅភូមិសាមគ្គីមានជ័យ
សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានយកកាំបិតធ្វើសកម្មភាពប៉ុនប៉ងមនុស្សឃាតនិងគំរាមថានឹងសម្លាប់មកលើឈ្មោះកៅ សេងអាន  កាលពីថ្ងៃទី 18 ខែ 3 ឆ្នាំ 2017 វេលាម៉ោង 9 និង 00 នាទីព្រឹកដែលប្រព្រឹត្តនៅភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុងពេលកំពុងប្រព្រឹត្តឈ្មោះអ៊ុង ម៉ាប់ ឈ្មោះ អ៊ុង សុខឃី និងឈ្មោះមុំរតនាត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនហើយបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីនៃច្បាប់ ។
ម្ចាស់បណ្ដឹងអះអាង បញ្ជាក់ថានៅថ្ងៃទី 19 ខែ 3ឆ្នាំ2017ជនដែលប្រព្រឹត្តិនោះបានត្រលប់មកនូវផលវិជ្ចហើយបង្ហាញអាកប្បកិរិយាគួរឲ្យភ័យខ្លាចធ្វើឱ្យរួចខ្លួនមានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង។
 
ហេតុដូចនេះក្រសួងក៏ចាត់បញ្ជូនពាក្យសុំអនរាគមន៍និងឯកសារពាក់ព័ន្ធមកកាន់សាលាដំបូងខេត្តបន្ទាយមានជ័យពិនិត្យនិងចាត់ការជាសមត្ថកិច្ចតាមនិតិវិធីច្បាប់ និងរាយការណ៍ បំភ្លឺមក ក្រសួងដើម្បី ក្រសួង
មានមូលដ្ឋានចាត់ការបន្ត ។
ទោះជាយ៉ាងណាមហាជនកំពុងរងចាំមើលតើតុលាការ ខេត្តបន្ទាយមានជ័យដែលល្បីថាជាតុលាការគំរូ
ផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះបានដល់កម្រិតណា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1541 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8690 នាក់
ខែនេះ :
28243 នាក់
3 ខែនេះ :
62076 នាក់
សរុប :
2512783 នាក់