ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តុលាការចាប់តំណាងប្រជាពលរដ្ឋលើកគ្នាមកតវ៉ានៅមុខសាលាខេត្ត!
Wed,28 February 2018 (Time 06:08 PM)
ដោយ ៖ មករា (ចំនួនអ្នកអាន: 1085នាក់)


 
 

បន្ទាយមានជ័យ៖  ប្រជាពលរដ្ឋប្រមាណជា៣២នាក់មកពីភូមិអាងសិលានៃឃុំអូបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបានលើកគ្នាមកកាន់សាលាខេត្តបន្ទាយជ័យអោយលោកសួនបវរអភិបាលខេត្តនេះអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគាត់ដែលតុលាការចាប់ខ្លួន ដែលពួកគាត់ទាំងអយុត្តិធម៌និងជំរុញអោយអាជ្ញាធរដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ជិត២០ឆ្នាំ។ការលើកគ្នាមកតវ៉ានេះបានធ្វើឡើងកាលពី ព្រឹកថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៨  ។

  ប្រជាពលរដ្ឋ ដែលនាំគ្នា មកតវ៉ា នោះបានលើកឡើងថា ពួកគាត់ មកនេះគឺ មានបំណង២ ទី១ ចង់អោយ លោក សួន បវរ អភិបាល ខេត្ត បន្ទាយមានជ័យ ថ្មីនេះ  ជួយ អន្តាគមន៍ រឿងតុលាការ ចាប់ឃុំខ្លួន លោក សំជឿន ដែលជា តំណាងប្រជាពលរដ្ឋនោះ។ទី២ សំណូមពរអោយ អាជ្ញាធរខេត្តនេះ ដោះស្រាយបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃ មួយនេះអោយបានឆាប់។

ដោយពួកគាត់លើកឡើងការចាប់ឃុំខ្លួននេះ វាមានភាព អយុត្តិធម៌ ណាស់ ព្រោះ ពួកគាត់រស់នៅ លើដី នេះតាំងពីឆ្នាំ ១៩៩៧ តាំងពី ដីចំណុចនោះនៅមានគ្រាប់មីននៅឡើយ។

បែជា មាន ប្រជាពលរដ្ឋ ១៤គ្រួសារ ដែលមកពីបណ្តាខេត្ត ផ្សេងៗហើយមានដំណាង ទុយវ៉ាន់នី នេះបានប្តឹងថាពួកគាត់រស់នៅលើដីរបស់ពួកគេទៅវិញ។ដោយទំលាក់កំហុសទៅលើខ្មោច  ដោយអះអាងថា គេបានទិញ ដីនេះ តាមរយះឈ្មោះ ខេងគិន ជាមេភូមិតែមិនចាំឈ្មោះអ្នកលក់ទេក្រោយពីមានការប្តឹងប្តល់គ្នាមក អស់ចៅហ្វាយ ខេត្ត ចំនួន៧រូប មកហើយ ដោះស្រាយមិនចេញសោះ។

 ពួកគាត់បញ្ជាក់ថារឿងរ៉ាវប្តឹងប្តល់គ្នានេះកើតឡើងកាលពីជំនាន់ លោកថាច់ឃន  បន្ទាប់មកលោក ហេងចាន់ថា  លោកអនស៊ុម​  លោក អ៊ុងអឿន  លោកទ្រីណារិន លោកគោស៊ុំសារឿត  និងចុងក្រោយ លោកសួនបវរទៀត ក៏មិនទាន់ចប់នៅឡើយទេ ហើយបែជានៅថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០១៨នេះ តុលាការ ហៅតំណាងពួកគាត់មកបំភ្លឺហើយក៏ចាប់ឃុំខ្លួនតែម្តង។ទើបពួកគាត់មកតវ៉ាសុំអោយលោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យ ជួយអន្តរាគមន៍ដោះលែងតំណាងរបស់ពួកគាត់ផងព្រោះសម្តេចតេជោហ៊ុនសែនធ្លាប់មានប្រសាសន៍ថាគ្មាននណាម្នាក់ត្រូវបានគេចាប់ដាក់គុកដោយសារទំនាស់ដីធ្លីទេ។

ចំណែក សំណូមពរទី២គឺពួកគាត់សំណូមពរអោយអាជ្ញាធរខេត្ត បន្ទាយមានជ័យនេះជួយដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត២០ឆ្នាំនេះផង។

គួរបញ្ជាក់ផងដែរថា ការតវ៉ារបស់ប្រជាពលរដ្ឋបានបញ្ចប់នៅវេលា ម៉ោង១២ ព្រឹកថ្ងៃដដែល ដោយសារតែខាងរដ្ឋាបាល សាលា ខេត្តបន្ទាយមានជ័យអោយតំណាងចូលជួបនិងសន្យាថា និងពាំនាំពាក្យបណ្តឹងប្រជាពលរដ្ឋទៅប្រាប់អភិបាលខេត្តដើម្បីធ្វើការដោះស្រាយជូនក្នុងពេលខាងមុខ។

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1525 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8674 នាក់
ខែនេះ :
28227 នាក់
3 ខែនេះ :
62060 នាក់
សរុប :
2512767 នាក់