សមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ខំចិត្តផ្ទុះអាវុធដើម្បីតាម ចាប់អ្នកទោសហែកគុករត់ជាច្រើននាក់ !
ស្ទឹងត្រែងៈមន្រ្តីអនុរក្សពន្ធនាគារមានការធ្វេសប្រហែសអ្នកទោសហែកគុករត់ជាច្រើននាក់តែដោយសារសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធចាប់បាន៣នាក់មកវិញ។
ហេតុការណ៍នេះបានបង្ករអោយភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង១៖១០នាទីរសៀលថ្ងៃទី៣កុម្ភៈ២០១៨
នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែងស្ថិតក្នុងភូមិបាចុងសង្កាត់ព្រះបាទក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
តាមសេចក្តីរាយការណ៍បានអោយដឹងថានៅពេលកើតហេតុគឺជាពេលដែលអ្នកទោសងូតទឹកស្រាប់តែក្រោយមកដោយឃើញមន្ត្រីអនុរក្សពន្ធនាគារមានការធ្វេសប្រហែសតែបន្តិចអ្នកទោសក៏ហែកគុករត់តែម្តង។ប្រភពបន្តអោយដឹងទៀតថា៖អ្នកទោសជាច្រើននាក់ដែលជាប់ឃុំឃាំងនៅក្នុងពន្ធនាគារបានហែកគុករត់ចេញយ៉ាងប្រសេចប្រសាចរហូតធ្វើឲ្យសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធនិងចាប់ខ្លួនអ្នកទោស៣នាក់ បានមកវិញ។
ជុំវិញករណីអ្នកទោសហែកគុករត់ចេញពីពន្ធនាគារនេះសមត្ថកិច្ចមិនទាន់ឆ្លើយតបពីមូលហេតុនៅឡើយទេខណៈពេលនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធនិងនាំខ្លួនអ្នកទោស៣នាក់មកកាន់ពន្ធនាគារវិញ។បន្ទាប់ពីពួកគេខ្លះរត់ឡើងលើផ្ទះប្រជាពលរដ្ឋខ្លះរត់តាមដងផ្លូវ៕