ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ផ្សារ​ស្រុក​ក្រឡាញ់ រិះគន់​លើ​សកម្មភាព​គយល័ត​ក្រសួង ចុះចាប់​ទំនិញ ប្រជាពលរដ្ឋ !
Sun,04 February 2018 (Time 08:59 PM)
ដោយ ៖ ឡតកែវ (ចំនួនអ្នកអាន: 1328នាក់)


ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី ៤ ខែ កុម្ភះ ឆ្នាំ​២០១៨ នៅវលា​ម៉ោង ៤ និង ០០ នាទី នៅចំណុច​ភូមិ​ខ្សាច់ ឃុំ​កំម្ពង់​ថ្ងូរ ស្រុក​ក្រឡាញ់ សកម្ម​ភាព​គយល័ត​ក្រសួង​ចុះចាប់​ទំនិញ​ប្រជាពលរដ្ឋ​ជាអាជីវករ ទិញ​ពីរ​ផ្សារ​ចំការ​គរ ឬ​ផ្សារ​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ ដើប្បី​យក​មក​បន្ត​លក់​តាម​តូប​ក្នុង​ផ្សារ​ក្រឡាញ់ និង​ផ្សារ​កំម្ពង់​ថ្គូវ នៃ​ខេត្ត​សៀមរាប ។ 
សកម្ម​ភាព​ចុះចាប់​ទំនិញ​នេះ​ផង​ដែរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​តូច​តាច​បន្ត​លក់​នោះ បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គយ​ចល័ត​ទាំង​នោះ ដែល​ថា​សកម្ម​ភាព​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​តែងតែ​ប្រព្រឹត្ត​ការ​ចុះចាប់​ជា​រៀង​រាល់​ថ្ងៃ​រាល់​ខែ​ឬ​ក៏​រាល់​ឆ្នាំ​ផង​ដែរ លើ​តែ​អាជីវករ​បន្ត​លក់​ដូរ​តូច​តាច​តែប៉ុណ្ណោះ ពួក​គាត់​បាន​លើ​ក​ឡើង​ថា ប្រសិន​បើ​គយ​ចល័ត​ទាំង​នោះ​មាន​ឆន្ទៈ​ចង់​ចាប់​ទំនិញ​យ៉ាង​ដូច​ឆ្នេះ​សូម​ពិនិត្យ​ការ​ចុះចាប់​តាម​ព្រំដែន​ផង ឬក៏​មិន​ហ៊ាន​ចាប់ ព្រោះ​ទំនិញ​គេចពន្ធ​ទាំង​នោះ​ខ្នង​ក្រាស់​ពីរ​ក្រោយ​ឬក៏​បង់​លុយ​ចូល​ហោប៉ៅ​អស់​លោក​ទៅ​ហើយ ? សូម​បញ្ជាក់​ថា​ក្រោយ​ពី​ការ​ចាប់​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ជន​រងគ្រោះ​ទាំង​នោះ​រួច​មក អធិការ​នគរបាល លោក​វរះសេនីយ៍ឯក ជី បេង​ជន បាន​ចុះ​អន្តរាគមន៌​និង​សម្របសម្រួល​ភ្លាម​ៗ​ផង​ដែរ  ដើប្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​នោះ​ផង​ដែរ ។​
 
យ៉ាង​ណា​ក៏​ដោយ​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ក្រឡាញ់​ក៏​នៅតែ​ទទូច​ស្នើសុំ​ពីរ នាក់ស្រី ម៉ននី រង្សី ដែល​ជា​អភិបាល​នៃកណះ​អភិបាល​ស្រុក​ក្រឡាញ់ មួយ​នេះ​មេត្តា​ជួយ​ពិនិត្យ​មើល​ផង​ទាន រាល់​សកម្ម​ភាព​របស់​គយ​ចល័ត​ដែល​តែងតែ​ធ្វើ​សកម្ម​ភាព​និង​ចុះចាប់​ទំនិញ និង​តាំង​ទី​ស្នាក់ការ​នៅ​ក្នុង​ស្រុក​ក្រឡាញ់​នេះ​តែម្ដង ។​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1850 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4483 នាក់
ខែនេះ :
16873 នាក់
3 ខែនេះ :
56619 នាក់
សរុប :
2482328 នាក់