ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្តង់ដារយុត្តិធម៌ នៅខេត្តបន្ទាយមានជ័យ ក្លាយទៅជាអំពើនិទណ្ឌភាព
Mon,05 February 2018 (Time 06:12 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1311នាក់)


បន្ទាយមានជ័យៈ នៅក្នុងខែមករា ឆ្នាំ២០១៨ កន្លងមក មានករណីហិង្សាដោយចេតនាពីរ ដែលកើត ឡើង ប្រហាក់ប្រហែលគ្នា រវាងឩត្តមសេនីយ៍ ត្រី នេត សំអាត និង លោក អ៊ុក សុផាត ជាអធិការស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ករណីលោកឧត្តនីយ៍ត្រី នេត សំអាត ជាអនុប្រធានការិយាល័យ ទំនាក់ទំនង ព្រំដែនកម្ពុជាថៃ បានចូលផឹកស៊ីនៅស្រះត្រជាក់ថ្មី ស្ថិតនៅភូមិគីឡូម៉ែត្រលេខបួន សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង៧.០០យប់ ក្នុងពេលផឹកស៊ីស្រីញីអូនបង បានបង្កហិង្សាដោយចេតនា ទៅក្មេងស្រីរត់តុម្នាក់ ឈ្មោះ ជិន ស្រីនាង អាយុ​១៥ ឆ្នាំ ដោយយកចានចង្កឹៈគប់ទៅលើនាង ចំថ្ងាស់ បណ្តាលឲ្យបែកឈាមហូរពេញមុខ  ហើយនាងបានរត់ទៅគ្លីនិចឯកជន ដើម្បីព្យាបាលរបួស ដោយខ្លួនឯង  ។ កុមារីរងគ្រោះបានអះអាងថា លោក នេត សំអាត មានចេតនាយកកូនចានចង្កឹះគប់នាងចំថ្ងាស បណ្តាលឲ្យរងរបួស ដោយសារតែខឹង នាងមិនបានអង្គុយកំដរមិត្តភក្តិរបស់លោកឲ្យបានយូរ ។ នាងចេញដើរបន្ទប់ទឹក ព្រោះនាងមានជម្ងឺតម្រងនោម ហើយនិងថៅកែប្រើនាងទៅលើកម្ហូបដាក់តុផ្សេងៗ ។ លោក នេត សំអាត ខិតខំប្រឹងបកស្រាយថា ការយកកូនចង្កឹះគប់នោះ ជាអំបែងចានចង្កឹះខ្ជាតទៅចំក៏ដោយ ក៏ទង្វើស្តែងឡើង ពី សកម្មភាពទុច្ចរិត ដែលមានចេតនាបង្កឲ្យនាងរបួស ដោយអំពើស្តែងចេញជាលទ្ធនៃអំពើនោះ ។

លោក នេត សំអាត បានបង់លុយជូននាងចំនួន ១៤០០០០០ (មួយលានបួនសែន)រៀល ដើម្បីបញ្ចប់ រឿង ។ លុយសំណងរដ្ឋប្បវេណីនេះ បានទទួលហើយ ត្រូវបានចំណាយជូនប៉ូលិសអ្នកសំរបសំរួល រឿងនេះអស់ចំនួន ១០០០០០ (ដប់ម៉ឺន)រៀល និង ១០ (ដប់)ដុល្លារ សម្រាប់ថ្លៃកាតទូរស័ព្ទ របស់ប៉ូលិសនោះ។ ចំណែកជនប្រព្រឹត្តជាឩត្តមនីយ៍នេះ មិនទាន់ត្រូវបានច្បាប់ផ្តន្ទាទោសនៅឡើយទេ មានតែដាក់វិន័យរដ្ឋ បាលបញ្ឈប់ការងារ បណ្តោះអាសន្ន ។

ចំណែកករណីស្រដៀងគ្នានេះដែរ លោក អ៊ុក សុផាត ជាអធិការស្រុកថ្មពួក បានប្រព្រឹត្តអំពើហិង្សា ដោយចេតនាមកលើប្រជាពលរដ្ឋឈ្មោះ សិទ្ធិ រ៉េត អាយុ  ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិកំពង់ថ្កូវ ឃុំទឹកជោ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានអះអាងថាខ្លួនជាជនរងគ្រោះក្នុងហេតុការណ៍វាយតប់ខាងលើនេះ។ បានប្រាប់អ្នកកាសែតថា រូបលោកត្រូវបាន លោក អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួក រួមនិងកូនចៅព្រួតគ្នាចាប់ទះ កំផ្លៀងនិងប្រើអាយកូមវាយបណ្តាលឲ្យបែកត្របកភ្នែក ផ្នែកខាងលើដេរអស់៦ ថ្នេរ នៅចំណុចផ្សារថ្មពួកចាស់ នៃស្រុកថ្មពួក កាលពី យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ។  ទោះជាលោក អធិការស្រុកថ្មពួក បដិសេធន៍មិនបានប្រព្រឹត្តក៏ដោយ តែសាក្សីនៅកន្លែងកើត ហេតុ បានអះអាងថា លោក សិទ្ធិ រ៉េតរងរបួស ដេរ៦ ថ្នេរជាស្នាដៃរបស់លោក អធិការនគរបាល ស្រុកថ្មពួក  ដោយ បានគំរាមកំហែងបងប្អូនជនរងគ្រោះមិនឲ្យប្តឹងផ្តល់ ។ សារព័ត៌មានខ្មែរជាយដែន មិនដឹងថាលោក សិទ្ធិ រ៉េត ទទួលបានសំណង រដ្ឋប្បវេណីហើយឬនៅនោះទេ ។

អំពើផ្តើមចេញពីចេតនាទុច្ចរិត របស់មន្ត្រីសាធារណៈ នេះ ជាអំពើប្រឆាំងជាមួយនិងច្បាប់ព្រហ្មទណ្ឌ ដែលកំពុងតែនៅជាធរមាន លើមាត្រា ២១៧ និងមាត្រា ២២១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ រដ្ឋធ ម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ តែជនប្រព្រឹត្តទាំងពីរ នៅក្រៅសំណាញ់ច្បាប់ ហាក់ដូចជា ច្បាប់ មានស្តង់ពីរ តើលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ជាអ្នកការពាររដ្ឋ សណ្តាប់ ធ្នាប់ និង សេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ ទុកឲ្យមានអំពើនិទណ្ឌភាព???៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1054 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8203 នាក់
ខែនេះ :
27756 នាក់
3 ខែនេះ :
61589 នាក់
សរុប :
2512296 នាក់