សមត្ថកិច្ចចាប់រថយន្តក្រុង ក្រុមហ៊ុនដឹកជញ្ជូន «ស្ទឹងសែន នីកា» លួចដឹកឈើប្រណិត!
ភ្នំពេញ៖ រថយន្ត ក្រុង ក្រុមហ៊ុនដឹកជញ្ជូន «ស្ទឹងសែននីកា»លួចដឹកឈើប្រណិត៣៥ដុំត្រូវបាន
រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌទួលគោក ស្ទាក់ចាប់នៅ កណ្តាលក្រុង។
ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុចផ្លូវលេខ៣៤៧កែងផ្លូវលេខ
៥២៨ ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានរាយការណ៍ថា៖គេបានឃើញកម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌទួលគោកស្ទាក់ចាប់រថយន្តក្រុងដឹកជញ្ជូនរបស់ក្រុមហ៊ុន «ស្ទឹងសែន នីកា» មួយគ្រឿង បានលួចដឹកឈើប្រណិតដែលបង្កប់នៅបាតក្រោមនិងបន្ទាប់ពីធ្វើការត្រួតពិនិត្យកម្លាំងបានរកឃើញឈើចំនួន៣៥ដុំនិងបានប្រគល់ជូនមន្រ្តីរដ្ឋបាលព្រៃដើម្បីចាត់ការបន្តទៀត។
យ៉ាងណាក៏ដោយសម្រាប់ឈើទាំងនេះមិនទាន់ត្រូវបានមន្រ្តីជំនាញនិងមន្រ្តីអាជ្ញាធរបញ្ជតើនរណាជាម្ចាស់ឈើនោះឡើយទេ៕