ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្នជាង១០០គ្រួសារបានចោទប្រកាន់ ក្រុមហ៊ុនស៊ីវសុរ៉ាពេជដែលប្រើល្បិចកេងប្រវ័ញ្ញដី របស់ពួកគាត់ចំនួន ៥៥៧ហិចតា!
Tue,06 February 2018 (Time 01:50 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 964នាក់)


កំពង់ធំ៖សំដីប្រជាពលរដ្ននៅក្នុងភូមិនីពេជ(ក)ក្នុងឃុំនីពេជស្រុកកំពង់ស្វាយខេត្តកំពង់ធំបានប្រតិកម្មជាមួយអ្នករៀបចំដីលក់អោយ ក្រុមហ៊ុន ស៊ីវ សុរ៉ាពេជ ថាកេងប្រវ័ន្ដយកដីស្រែដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៩៣ក្រោមការឃុបឃឹតគ្នាជាមួយអាជ្ញាធរភូមិឃុំស្រុកកំពង់ស្វាយលួចធ្វើប្លងកម្មសិទ្ធអោយទៅក្រុមហ៊ុន នេះ  ទាំងពលរដ្នមិនទទួលស្គាល់  មិនយល់ព្រមមិនតែប៉ុណ្ណោះបានបញ្ចាអោយសមត្ថកិច្ចរារាំង ពលរដ្ន មិនអោយទៅប្ដឹងអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ មករា  និង ថ្ងៃទី២៥ មករា ឆ្នាំ២០១៨បានហាមឃាតពលរដ្មមិនអោយចុះវាស់វែងដីរបស់ខ្លួន នៅចំនុច(ផ្លូវទទឹង រោងរទេះ) ក្នុងភូមិ ឃុំ នីពេជ ស្រុកកំពង់ស្វាយ ក្នុងនោះមានទាំង លោក ងិន ប៉ន ប្រធានក្រុមប្រឹក្សាឃុំ  លោក មេភូមិ នីពេជ លោកនាយរងប៉ុស្ដិ នីពេជ ព្រមទាំងសមត្ថកិច្ច ផងដែរ។
   ប្រជាពលរដ្នបានអោយដឹងថា ក្រុមហ៊ុនបានអោយ លោកមាសយ៉េតជាអ្នករៀបចំដីលក់និងជាអ្នកទទួលទិញដី។ ជាក់ស្ដែងដីប្រជាពលរដ្នដែលធ្លាប់អាស្រ័យផល តាំង ពីឆ្នាំ ១៩៩៣មកនោះគ៏ត្រូវ លោក មាស យ៉េត រៀបលក់អោយក្រុមហ៊ុនតាមតែទំនើងចិត្តមិនខ្វល់ពីផលប៉ះពាល ទឹកចិត្តប្រជាពលរដ្នជាម្ចាស់ឆ្នោតនោះទេ  ហើយពេលយកលុយមកប្រគល់អោយប្រជាពលរដ្នតាមផ្ទះនោះគឺមិនបានប្រាប់ថាជាលុយដីនៅចំនុចណានោះទេពលរដ្ននឹកស្មានថាជាលុយដែលពួកគាត់បានលក់ដីអោយក្រុមហ៊ុនកូរ៉េនៅចំនុចខាងកើតភូមិដងសំរឹតក្នុងឃុំត្បែងនិងឃុំនីពេជដែលមានព្រំប្រទល់ជាប់គ្នា ទើបគ្មានប្រតិកម្ម រហូតជាង១០ឆ្នាំមកហើយ លុះមានការប្រកាសពីតំណាងក្រុមថានិងយកគ្រឿងចក្រមកឈូសឆាយចំនុច(ផ្លូវទទឹង រោងរទេះ)នេះ ទើបប្រជាពលរដ្នប្រតិកម្ម ថា ដីនៅចំនុច(ផ្លូវទទឹង រោងរទេះ)នេះ ពួកគាត់មិនបានលក់នោះទេ ហើយក៏មិនបាន និយាយតថ្លៃតំលៃដីនោះដែរ បែរជាតំណាងក្រុមហ៊ុនថាលុយដែលអោយនោះគឺលុយដីនៅចំនុច(ផ្លូវទទឹងរោងរទេះ)នេះទៅវិញ។
ប្រជាពលរដ្នបានបន្ដថា អ្នកខ្វះមានដី៨ ហិចតា បែរជាប្រគល់ដី៧៦ម៉ឺនរៀលមកអោយអ្នកខ្លះទៀតមានដី៥ហិចតា បែរជាយកលុយ ជាង៥០ម៉ឺន រៀល មកអោយវាមិនសមាមាត្រទៅតាមទំហំដីទាល់តែសោះ  លុះមកដល់ឆ្នាំ២០១៨នេះ លឺថាក្រុមហ៊ុន ស៊ីវ សុរ៉ាពេជ នេះ មានប្លង់កាន់នៅក្នុងដៃ ទៅវិញ  ។  
ពាក់ព័ន្ធនិងរឿងនេះលោកមាសយ៉េតបានឆ្លើយបដិសេដក្នុងកិច្ចសម្ភាសថាលោកមិនមែនជាអ្នករៀបដីលក់ទេ គឺលោកជាអ្នកតំណាងអ្នកទិញដី អោយក្រុមហ៊ុន   កាលណោះ លោកព្រម ទាំងគណះកម្មាការ អាជ្ញាធរ ភូមិ ឃុំ ស្រុក បានចុះ ប្រជុំផ្សព្វផ្សាយ ៣លើកមកហើយហើយអ្វីដែលលោកធ្វើនោះគឺគោរពទៅតាមគោលការទិញលក់ ទៅតាមច្បាប់  តែបើដឹងច្បាស់អោយសួរទៅអាជ្ញាធរ ។  
 តាមប្រភពច្បាស់ការណ៍បានខ្សិបប្រាប់ថាមានភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធអ្នករៀបចំដី២នាក់រត់ទៅជួប ឯកឧត្តម  ស៊ីវ សុរ៉ាពេជ ដើម្បីអោយ ចុះមកអន្ដរគមន៍ ។ 
ចំណែកលោកថនពុទ្ធាអភិបាលរងស្រុកកំពង់ស្វាយប្រាប់ក្នុងកិច្ចសម្ភាសថាលោកទើបតែមកកាន់ការងារនេះមិនបានដឹងរឿងនេះទេតែលោកកំពុងសម្របសម្រួលការងារនេះ តែបើតាម លោកដឹង ខាងក្រុមហ៊ុន ក៏ពុំមាន ឯកសារណាច្បាស់លាស់នៅឡើយទេ  ។
លោកអ៊ឺមសុឌឺណាប្រធានសោយោដីខេត្តកំពង់ធំបានបញ្ចាក់យ៉ាងច្បាស់ថា នៅក្នងតំបន់នោះ ជាពិសេស ឃុំនីពេជ ពុំទាន់មានការវាស់វែង ចុះបញ្ចី ឬចេញប្លងកម្មសិទ្ធិនៅឡើយ ៕ប្រភព #ហេង #ជលសា

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1451 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8600 នាក់
ខែនេះ :
28153 នាក់
3 ខែនេះ :
61986 នាក់
សរុប :
2512693 នាក់