ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សកម្មភាពបទល្មើសនេសាទយ៉ាងកក្រើកដង ស្ទឹងក្រឡាញ់!
Fri,09 February 2018 (Time 07:00 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 851នាក់)


សៀមរាប​៖បទ​ល្មើស​នេសាទ​កំពុង​តែ​កើត​ឡើង​ពេញ បន្ទុកក្នុង​ភូមិសាស្ត្រ  ដងស្ទឹងក្រឡាញ់ ក្រោមការ​បើកភ្លើងខៀវ ពីសំណាក់ប្រធាន សហគមន៍  និង មន្ត្រី  ជំនាញ ។​
 
ដោយ​មាន​សេចក្ដី រាយការណ៍  ពីប្រជាពលរដ្ឋ ដែល​រស់នៅ តាមបណ្តោយ ដងស្ទឹងក្រឡាញ់ ថា​បច្ចុប្បន្ន​នេះ  ពួក​គាត់​ពិបាក ក្ហុងការធ្វើដំណើរខ្លាំងខណះ​​ទឹកស្រក បណ្តាលអោយស្ទឹងរាក់ហើយ មានជនខិលខូចលួចដាក់សម្រាស់កណ្តាល ស្ទឹងនិងបទទំនាបដៃអូរ និងឆ្នុក  បរ៉ាវ ព្រមទាំង​ម៉ូទ័រ​រំអិល​ឆក​ត្រី​ពេញស្ទឹងតែម្តង។​
កាលពី​ព្រឹកថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០១៨​នេះ ក្រុមអ្នកយកព័ត៌មានយើងបានចុះត្បាត តាមដងស្ទឹងដើម្បីប្រម៉ាញ់យកព័ត៌មាន គ្រាន់តចុះមកដល់ចំណុចភូមិបត់ត្រង់ក្នុងឃុំប្រាសាទ​ស្រុកព្រះនេត្រព្រះ​និង​ឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាបក៏បានឃើញ សកម្មភាពជនខិលខូចលួចអូសស្បៃនិងឆក់ត្រីយ៉ាងអាណាធិបតេយ្យកណ្តាលថ្ងៃចែស ដោយមិនខ្លាចសមត្ថកិច្ចឡើយ។
ក្រោយពីផ្តិតរូបភាពរួចក្រោយពីផ្តិតរូបភាពរួច  ដែលជាព្រំប្រទល់ឃុំសំបួរនិងឃុំប្រាសាទ ក៏មានភាពអណាធិបតេយ្យដោយសារ តែពលរដ្ឋលួចដាក់សម្រាស់កណ្តាលស្ទឹងនិងបិទទនាបអូរ ប្រើ ឧបករណ៍​
ឆ្នុក​ជាពិសេសសកម្មភាពឆក់ត្រីតែម្តង។
​ដោយសកម្មភាពអនាធិបតេយ្យនៃ បទល្មើសនេសាទដែលឆក់ត្រីក្នុងមូលដ្ឋាននេះ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថាមានការបើកភ្លើងខៀវពីសំណាក់និងមន្ត្រីជំនាញនិងសមត្ថកិច្ចមូលដ្ឋានដែលមិនបានទប់ស្កាត់។​ ទោះជាយ៉ាងណាសារព័ត៌មានខ្មែរជាយដែន មិនអមិនអាច ទំនាក់ទំនង លោក សំ ផាន់ណា នាយផ្នែកខណ្ណរដ្ឋបាល ជលផលខេត្តសៀមរាបធ្វើការបកស្រាយជុំវិញបញ្ហានេះ បានទេព្រោះគ្មានលេខទំនាក់ទំនង តែលោក ជី បេង​ជន​ អធិការ​នគរបាល​ស្រុក​ក្រឡាញ់​ បានទទួលស្គាល់ថា៖នៅតាមបណ្តោយ ដងស្ទឹងក្រឡាញ់នេះពិតជាសំបូរបទល្មើសនេសាទ។
ហើយលោកបន្តអោយដឹងទៀតថា៖ ដោយអនុវត្តន៍តាមបទបញ្ជាររបស់លោក ឧត្ដម​សេនីយ៍ទោ ស្នងការ​ខេត្តសៀមរាបក្នុងការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានហើយចំពោះបទល្មើសនេសាទកន្លងមកលោកក៏បានដឹកនាំកម្លាំងប៉ុសិ៍ ដោយសហការណ៍ជាមួយប្រជាការពារ ភូមិធ្វើការបង្ក្រាបជាប្រចាំនិងបង្ក្រាបបានឧបករណ៍ឆក់បានចំនួន១២៥គ្រឿងមកហើយ។ តែលោកបញ្ជាក់ថាទោះជាយ៉ាងណា  នៅតែមានចន្លោះប្រហោងដោយ ជនឆ្លៀតឱកាសលួចឆក់តមស្ទឹងម្តងម្កាលដែរ តែលោកនិងព្យាយាមបង្ក្រាប អោយខានតែបាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
198 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4209 នាក់
ខែនេះ :
31119 នាក់
3 ខែនេះ :
60354 នាក់
សរុប :
2351992 នាក់