គណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ អនុវត្តន៍ បទបញ្ជារបស់ សម្តេចតេជោ «ហ៊ុនសែន»យ៉ាងក្តៅគគុក!
បន្ទាយមានជ័យ៖ បទបញ្ជារបស់ សម្តេចតេជោ «ហ៊ុនសែន»ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ
អនុវត្តន៍យ៉ាងលឿន និងមានប្រសិទ្ធភាពបំផុត។ដោយបើកកិច្ចប្រជុំបង្កើតគណៈកម្មាការសុវត្ថិភាព
ចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យភ្លាមអនុវត្តភ្លែតតែម្តង។
ដោយយោងតាមអនុសាសន៌សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា(ចាប់ពីម៉ោង០០យប់នេះទៅគ្មានវត្តមានឡានតទ្រុងមានវត្តមានលើដងផ្លូវទៀតឡើយ)។
នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាត្រូវចាប់បញ្ចូលព្រៃសទាំងអស់.នរណាកាងទោះឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នា នោះ។ គណៈកម្មាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យក្រោយពីបញ្ចប់កិច្ចប្រជុំហើយ នៅម៉ោងពីរ រសៀលថ្ងៃនេះរួចមកឯកឧត្តមអ៊ុំរាត្រីអភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម សួន បវរ
អភិបាលខេត្តលោកគឹមសុវណ្ណប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តលោកហឹលរ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណនិងសមត្ថកិច្ចពាក់ព័ន្ធរួមជាមួយក្រុមការងារបានចុះអនុវត្តដោយផ្ទាល់ធ្វើការចាប់រថយន្ត(កាត់តកែឆ្នៃទ្រុង)ភ្លាមៗ នៅវេលាម៉ោង ៥ ល្ងាចថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៨នេះតែម្តងនៅតាមបណ្តោយផ្លូវជាតិលេខ៥និងធ្វើការចាប់បន្តតាមបណ្តាផ្លូវជាតិមួយចំនួន ព្រមទាំងតាមបណ្តាស្រុក ក្រុង ទាំង ៩ ក៏ត្រូវបានអនុវត្តផងដែរ។
សូមបញ្ជាក់ផងដែរថា៖នេះគឺជាការអនុវត្តនូវវិធានការដ៏ក្តៅគគុករបស់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះហើយមន្ត្រីពាក់ព័ន្ធគ្រប់ប្រភេទត្រូវតែអនុវត្តន៍ជាដាច់ខាត៕