ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចហ៊ុនសែនរំលាយឡូតិ៍បែជាសហគមន៍ភូមិពោធិ៍បិទព្រែកធ្វើអោយរាស្ត្រក្តៅក្រហាយ!
Fri,09 February 2018 (Time 09:35 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 931នាក់)


សៀមរាប​៖ ព្រែកមេពង​ដែលជា​ប្រភពត្រី ត្រូវ​បាន  សហគមន៍​ភូមិ​ពោធ៏ដេញថ្លៃអោយឈ្មួញ ហុំព័ទ្ធមិនអោយប្រជាពលរដ្ឋភូមិផ្សេងចូល នេសាទ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​ថា​លោកយ៉ាន់គយ មេសហគមន៍គិតតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានធ្វើផ្ទុយពីគោលការណ៍សម្តេច​តេជោ​ដែល​លុបបំបាត់​ឡូតិ៍នេសាទដើម្បីអោយប្រជាពលរដ្ឋទូទៅបាននេសាទដោះស្រាយជីវភាព។
​ដែល​ទង្វើ​នេះធ្វើ​អោយ​ប្រជាពលរដ្ឋ​ក្តៅ​ក្រហាយដូចកំពុងជួយហែកសន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ចោលកណ្តាលទន្លេរ។​
ក្រោយពី​មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ​​រស់នៅតាមបណ្តោយដងស្ទឹងដែលជាប់ព្រំទល់និងភូមិពោធិ៍ ឃុំ ពោធ៏​ទ្រាយ ស្រុក​ពួួក​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ឆ្នាំ​២០១៨​នេះក្រុម​អ្នកសារព័ត៌មានយើងបានចុះទៅកាន់ចំណុចព្រែកមេពង ដែល​ស្ថិត​នៅ​ភូមិ​ពោធ៏  ឃុំពោធិ៍ទ្រាយ ស្រុក​ពួួក​ខេត្តសៀមរាប​។​ក៏បានឃើញ​សកម្មភាព​បិទ​ហុំព័ទ្ធបិទ​ព្រែកមេពង​តែម្ដង​។​
តែលោក  យ៉ាន់គយ ប្រធាន  សហគមន៍​បាននិយាយ​ថា៖ ការបិទព្រែកមេពងនេះគឺ ដើម្បី​សម្រួល​ដល់​ជីវភាពប្រជាជននៅក្នុងសហគមន៍ដែលមានចំនួន១១៨គ្រួសារដែលកំពុងជួបការខ្វះខាត។​លោកយ៉ាន់គយបញ្ជាក់ថា៖ការបិទព្រែកមេពងនេះគឺជាសំណើរ​របស់  ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​ផ្តិតមេដៃស្នើសុំតាំងពីថ្នាក់អាជ្ញាធរភូមិឃុំនិងស្រុកព្រមទាំងមន្ត្រី ជំនាញ​ផងដែរ​។​
ហើយលោកក៏មិនបានហាមឃាត់ប្រជាពលរដ្ឋដែលពីភូមិជិតខាងដែលមក​ចូល​នេសាទ​នៅចំណុចព្រែក មេពង​នេះឡើយ។​គឺអោយរកដោយយសេរីហាមឃាត់ចំពោះតែបទល្មើសឆក់ត្រីនិងឧបករណ៍ខុសច្បាប់តែប៉ុណ្ណោះ។​
ផ្ទុយពីការលើកឡើងនេះប្រជាពលរដ្ឋក្នុងឃុំជិតខាងនោះបានលើកឡើងថា៖ការបិទព្រែកមេពងដែលជាសំបុកត្រីពីសំណាក់សហគមន៍ភូមិពោធិ៍នេះគឺជាការឃុបឃិតរវាងសហគមន៍និងអាជ្ញាធរព្រមទាំងមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀតដើម្បីយកប្រាក់ដាក់ហោប៉ៅចែកគ្នាចាយប៉ុណ្ណោះ។
ពួកគាត់បញ្ជាក់ថាការហុំបិទព្រែកមេពងនេះគឺសហគមន៍តំរូវអោយសមាជិកក្នុងក្រុមដែលមាន១ក្រុម១០ទៅ២០គ្រួសារចាប់ឆ្នោតដេញថ្លៃក្នុងមួយរដូវម្តង។
ហើយក្រុមណាដេញបានក្រុមនោះមានសិទ្ធធ្វើអាជីវកម្ម។ចំណែកថវិការដែលចេញថ្លៃបាននោះសហគមន៍យកទៅបែងចែកដល់អាជ្ញាធរនិងមន្ត្រីជំនាញផងដែរ។រីឯអ្នកដេញថ្លៃមិនបានមិនអាចចូលរកត្រីនៅចំណុចនោះបានទេ។
ប្រភពបន្តអោយដឹងថា៖ក្រៅពីបិទព្រែកលក់ហើយនោះ សហគមន៍ភូមិពោធិ៍នេះ បានដាក់សម្រាស់ បិទអូរ បិទទំនាបនិងបណ្តោយអោយមានបទល្មើស ឆក់ត្រីយ៉ាងកក្រើកទៀតផង។ចំណែកមន្ត្រីជំនាញមិនបានធ្វើការទប់ស្កាត់ឡើយដោយអោយសហគមន៍នេះប្រមូលលុយពីបទល្មើសទាំងចែកគ្នាចាយលេង។
ប្រភពបានបន្តអោយដឹងទៀតថា៖សព្វថ្ងៃបទល្មើសនេសាទកំពុងតែកើតឡើងពេញបន្ទុកតែម្តង។ព្រោះតែសមត្ថកិច្ចពាក់ព័ន្ធសុទ្ធតែត្រូវសណ្តំ។
ជុំវិញបញ្ហាចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះអ្នកសារព័ត៌មានយើងមិនមានលេខទំនាក់ទំនងអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីធ្វើការបកស្រាយបានទេតែយើងនិងរងចាំការបកស្រាយជានិច្ច។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖លោកអភិបាលខេត្តសៀមរាបគួរចុះស្រាវជ្រាវលើករណីនេះផង។ ខណៈប្រជាពលរដ្ឋ​រិះគន់​ថា​លោកយ៉ាន់គយមេសហគមន៍គិតតែប្រយោជន៍ផ្ទាល់ខ្លួនហ៊ានធ្វើផ្ទុយពីគោលការណ៍សម្តេច​តេជោ​ដែល​លុបបំបាត់ឡូតិ៍នេសាទដើម្បីអោយប្រជាពលរដ្ឋទូទៅបាននេសាទដោះស្រាយជីវភាព។បែជាសហកមន៍មកបិទព្រែកលក់ទៅវិញ។​ដែលទង្វើនេះធ្វើអោយប្រជាពលរដ្ឋទូទៅក្តៅក្រហាយដូចកំពុងជួយហែកសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាចោលកណ្តាលទន្លេរដូច្នេះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
839 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7988 នាក់
ខែនេះ :
27541 នាក់
3 ខែនេះ :
61374 នាក់
សរុប :
2512081 នាក់