ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
កម្មករជនជាតិចិនជិត ៥០នាក់ លើកបដា តវ៉ានៅស្ថានទូតចិន ទាមទារបើកប្រាក់ខែ មន្ត្រីប៉ូលិសខ្មែរមិនហ៊ានបំបែក
Fri,09 February 2018 (Time 11:11 AM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 981នាក់)


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨  កម្មករជនជាតិចិន ៤៦ នាក់ ដែលធ្វើការសំណង់ នៅក្រុងព្រះសីហនុ បានមកប្រមូលផ្តុំគ្នា នៅមុខស្ថានទូតចិន ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ដើម្បីសុំ​អោយស្ថានទូត ជួយអន្តរាគមន៍រឿងថៅកែ មិនបើកប្រាក់ខែអោយ។

​​នៅម៉ោង ០៨ និង ៣០នាទី ព្រឹកថ្ងៃទី៩កុម្ភៈនេះ កម្មករជនជាតិចិន បានធ្វើដំណើរដោយថ្មើរជើង តាមផ្លូវម៉ៅសេទុង ពីស្ថានទូតចិន មកការិយាល័យទីប្រឹក្សា​ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ច របស់ស្ថានទូតនៃប្រទេស​ចិន ដែលស្ថិតនៅផ្ទះ៤៣២c ផ្លូវមុន្នីវង្ស ក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិតស្តុបបូកគោ ។

នេះជាលើកទី ១ ហើយដែលជនជាតិចិន បានរស់នៅប្រទេសខ្មែរធ្វើកម្មករ ហើយហ៊ានងើបមុខធ្វើ បាតុកម្មអហិង្សា ទាមទារប្រាក់ខែ  ហើយចំណែកមន្ត្រីប៉ូលិស ឬ ក្រុមប្រជាការពារភូមិ មិនបានទៅធ្វើការ ហាម ឃាត់ឡើយ ដែលខុសពីបាតុកម្ម ដោយក្រុមកម្មករ និង ប្រជាពលរដ្ឋរងនូវការបាត់បង់ដីធ្លី និង លំនៅដ្ឋាន ៕ 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
836 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3469 នាក់
ខែនេះ :
15859 នាក់
3 ខែនេះ :
55605 នាក់
សរុប :
2481314 នាក់