លោក ហាំ វណ្ណៈ មេបញ្ជាការប៉ូលិសវរៈការពារព្រំ៨៩១ កំពុងទទួលបានចំណូលពេញដៃៗ ក្នុងខណៈកំពុង លួច បើកច្រករបៀងលួចលាក់ !
បន្ទាយមានជ័យៈ នៅក្នុងជាប់ខ្សែបន្ទាត់ព្រំដែន ដែលមានកងកំលាំងទាហ៊ាន ប៉ូលិសវរៈការពារព្រំដែន ភាគីច្រើន តែងតែលូចបើកច្រករបៀង ដើម្បីប្រមូលលុយកាក់ ដាក់ហោប៉ៅផ្ទាល់ខ្លួន ដោយមិនបានគិតអំពីការបាត់ចំណូលពន្ធ ប៉ៈពាល់ដល់សេដ្ឋកិច្ចជាតិ ព្រមទាំងសុវត្ថិភាពដល់ ពលរដ្ឋកម្ពុជាឡើយ ។ ជាក់ស្តែងដូចជាច្រករបៀងដើម គ ស្ថិត នៅភូមិ ក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រង ដោយលោក ហាំ វណ្ណៈ មេបញ្ជាការប៉ូលិសវរៈការពារព្រំដែន ៨៩១ បានលួចបើកច្រក របៀងនេះ ស្ងាត់ៗ ដោយបានឲ្យលោក ឈិន ឈៀង ជាមេបញ្ជាការរង ជាអ្នកប្រមូលលុយពី បទល្មើសផ្សេងៗ ហើយជាច្រកមួយជួយសម្រួល ទំនិញកម្មសិទ្ធិ បញ្ញានាំចូលប្រទេសថៃស្ងាត់ៗ នៅក្នុងពេលយប់ទៀតផង ។
ច្រករបៀង ដើមគ ស្ថិតនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាច្រកមួយគ្រប់គ្រង ដោយលោក ហាំ វណ្ណៈ ជាមេបញ្ជាការប៉ូលិសវរៈការពារព្រំដែន ៨៩១ ដែលបានឲ្យលោក ឈិន ឈៀង ជាមេបញ្ជាការរង ជាអ្នកនៅឈរជើងនៅទីនោះ ដើម្បីប្រមូលលុយកាក់ពីទំនិញនាំចេញពីថៃ គេចពន្ធខុសច្បាប់ ចូលមកកម្ពុជា ។ តាមប្រភពដែលបានផ្តល់ជូនសារព័ត៌មានខ្មែរជាយដែន បាននិយាយថាៈ ទំនិញគេចពន្ធជាច្រើន ចេញតាមច្រក នេះ ដោយមានលោក ឈិន ឈៀង ជាមន្ត្រីប៉ូលិសវរៈការពារព្រំដែន ៨៩១ ជាអ្នកបើកច្រកជួយសំរួល ដែលមាន ការឃុបឃិត ជាមួយភាគីខាងថៃផងដែរ ។ ចំណែកទំនិញដែលត្រូវនាំចូលទៅប្រទេសថៃនោះ មានទំនិញកម្មសិទ្ធិ បញ្ញា ជាទំនិញដែលប្រទេសថៃកំពុងតែអនុវត្តមិនឲ្យមានការនាំចូលទៅក្នុង ប្រទេសរបស់គេទេ អ្នកដែលនាំទំនិញកម្មសិទ្ធិបញ្ញាពីកម្ពុជា ចូលប្រទេសថៃនោះ មានឈ្មោះ ខ្និន ហៅ ក្អូន ជាប្អូនប្រុសរបស់ ចែ ដាវ ជាឈ្មួញដុះ ស្លែ ពូកែរកស៊ីគេចពន្ធ និងទំនិញដែលគេហាមឃាត់ ។ ចំពោះភាគីអ្នកទទួលទំនិញកម្មសិទ្ធិបញ្ញានេះ ឈ្មោះ ទី លុង ជាជនជាតិថៃ (ជាឈ្មួញទទួលទិញយកទំនិញកម្មសិទ្ធិបញ្ញានេះ ) ។ ឈ្មោះ ខ្និន ហៅ ក្អូន ជាអ្នកនាំទំនិញ កម្មសិទ្ធិបញ្ញានេះ បានប្រើប្រាស់រថយន្តទំនើប ម៉ាក HIGHLANDER ដោយផ្ទុកទំនិញ ដឹកចូលនៅពេលយប់ស្ងាត់ ។
ក្នុងការបើកច្រករបៀងលួចលាក់នេះ មិនអាចចៀសផុតពីភ្នែកប្រជាពលរដ្ឋ និងសមត្ថកិច្ច ដទៃទៀតទេ តែមន្ត្រីប៉ូ លិសម្នាក់សុំឲ្យមិនបញ្ចេញឈ្មោះ បាននិយាយថា អាចបើកច្រកនេះ ប្រមូលលុយបាន លុះត្រាតែមានភ្លើងខៀវ ពី លោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ហើយនិង ទាហ៊ាន ឬ តម្រួតរបស់ថៃ ត្រូវរ៉ូវគ្នា បានបើក ច្រកនេះបាន ។
ការបើកច្រករបៀងលួចលាក់ស្ងាត់ៗនេះ ជាការប៉ៈពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និង នាំបទល្មើសចូលប្រទេសថៃទៀតផង ។ ក្នុងការគ្រប់គ្រងអធិបតេយ្យភាពកម្ពុជា បែរជាមានមន្ត្រីលួចប្រព្រឹត្តបទល្មើស នេះ បើសិនក្រសួងមហាផ្ទៃបានដឹង មិនដឹងខកចិត្តយ៉ាងណា ? មកឲ្យការពារព្រំដែន បែរលួចបើកច្រៀករបៀង ស្ងាត់ៗ ដើម្បីយកលុយកាក់ហោរប៉ៅខ្លួនឯង ។ សារព័ត៌មានខ្មែរជាយដែន នៅតែរង់ចាំការបំភ្លឺពីលោក មេបញ្ជាការ ប៉ូលិសវរៈការពារព្រំដែន ជូនយើងខ្ញុំ បន្ថែម ៕