អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិទាំង ១៧រូប!
ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានចេញសេចក្តីសម្រេចស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិទាំង ១៧រូប។
១-នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែន ទទួលទិសភូមិភាគទី៤ និងភូមិភាគទី៥។
២-នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែន ទទួលទិសភូមិភាគីទី១, ២ និងភូមិភាគទី៣។
៣-នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង ជំនួយការដឹកនាំការងារនគរបាលព្រហ្មទណ្ឌ ការងារនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ។
៤-នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរង ជំនួយការដឹកនាំការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ការងារបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ និងនគរបាលបេតិកភណ្ឌ។
៥-នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
៦-នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង ជំនួយការដឹកនាំការងារសេនាធិការដ្ឋាន។
៧-នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង ជំនួយការដឹកនាំការងារចោរកម្ម ក្រុមស៊ើបអង្កេត បទល្មើសឆ្លងដែន ការងារវិនិយោគិន និងទេសចរណ៍បរទេស។
៨-នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ជំនួយការដឹកនាំការងារសន្តិសុខផ្ទៃក្នុង ការងារប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ការងារស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេសការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងការងារគ្រប់គ្រងសន្តិសុខឯកជន។
៩-ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការងារយែនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
១០-ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរង ជំនួយការដឹកនាំការងារអង្គរក្ស និងការងាររៀបចំផែនការការពារ។
១១-ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងគ្រឿងញៀន។
១២-ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរង ជំនួយការដឹកនាំការងារនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងការងារនគរបាលទេសចរណ៍។
១៣-ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង ជំនួយការដឹកនាំទទួលបន្ទុកការងាររដ្ឋបាល ក្នុងផែននគរបាលព្រំដែន គ្រប់គ្រង និងដឹកនាំការងារជំនាញនៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងទទួលជួយការងារព្រំដែន ទិសភូមិភាគ៤ និងភូមិភាគ៥។
១៤-ឧត្តមសេនីយ៍ឯក មួន សារ៉ន អគ្គស្នងការរង ជំនួយការដឹកនាំអង្គភាពអន្តរាគមន៍ និងអមការងារសម្តេចនាយករដ្ឋមន្ត្រី។
១៥-ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ( ដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨)។
១៦-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជំនួយការដឹកនាំនាយកដ្ឋាននគរបាលការពារ និងអង្គភាពតម្រួតបទបញ្ជា។
១៧-ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការងារបច្ចេកទេសសន្តិសុខ និងការងារេួមនាយកដ្ឋានកណ្តាលសន្តិសុខ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ កម្ពុជា មានអគ្គស្នងការរងនគរបាលជាតិ ចំនួន ១៧រូបហើយ។ ក្នុងនោះ មាននាយឧត្ដមសេនីយ៍ ៩រូប និងឧត្តមសេនីយ៍ឯក ៨រូប និងមានស្ត្រីម្នាក់ គឺលោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា៕