ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្អើលពេញក្រុងប៉ោយប៉ែតល្បីថាគេចាប់ចាងហ្វាងកាសែតរឿងថតបទល្មើស!
Mon,12 March 2018 (Time 07:26 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1358នាក់)


 

 

 

 

បន្ទាយមានជ័យ:ផ្អើលពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកខណ:ចាងហ្វាងកាសែតម្នាក់ត្រូវបាន  PM ឃាត់ខ្លួន មួយរយះខ្លី  ក្រោយពី រូបគាត់ព្យាយាម ប្រម៉ាញ់ព័ត៌មានទំនិញគេចពន្ធហើយបានចូលទៅដល់ កន្លែងដែលគយហាមឃាត់ពេល សន្តិសុខ គយមករារាំងក៏ផ្ទុះជម្លោះ ហើយត្រូវបាន សមត្ថកិច្ច ឃាត់និងយកទៅសាកសួរ។
 
ហេតុការណ៍នេះបានកើតឡើងនៅប្រហែលវេលាម៉ោង  ១១ព្រឹកថ្ងៃទី ១១  ខែមិនា ឆ្នាំ២០១៨   នៅ កន្លែង គយទីលានត្រួតពិនិត្យ  ស្ថិតក្នុងភូមិក្បាលប៉ោយប៉ែត  សង្កាត់ ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
ប្រភព ព័ត៌មាន ពី កន្លែងកើតហេតុបានអោយដឹង ថា ដោយសារតែមានការឈ្លោះ ប្រកែក តឹង សសៃ ក ដាក់គ្នា រវាង អ្នកកាសែត ម្នាក់ឈ្មោះ សុខ ផានិត អតីត អ្នកយកព័ត៌មាន អោយទូរទស្ស ប៉ុស្តិ៍ លេខ ៣ ខេត្តបាត់ដំបង ហើយបច្ចុប្បន្ន ជាចាងកាសែត និង គេហទំព័រ PNCTV  ជាមួយនិង មន្ត្រី ប៉េអឹមដែលជា កម្លាំង សហការណ៍ជាមួយគយ នៅទីនោះ យ៉ាងតឹងសសៃកដាក់គ្នាមកខាងគយក៏បានឃាត់អោយចូលក្នុងស្នាក់ការទីលានត្រួតពិនិត្យនោះធ្វើអោយមានការយល់ច្រលំដល់មជ្ឈដ្ឋាននានា ថា មានការឃាត់ខ្លួនអ្នកសារព័ត៌មានទាំងពីនាក់ប្តីប្រពន្ធរហូត មានការផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសប៊ុក និងគេហទំព័រ  swift news  បានបង្ហោះធ្វើអោយផ្អើលដល់ អង្គការសង្គមស៊ីវិល ដែលកំពុងបារម្ភពីការរិតត្បិតសេរីភាព សារព័ត៌មាន តែអ្វីដែលគេហួសចិត្តនោះគឺនៅពេលដែលអ្នកសារព័ត៌ខ្មែរជាយដែនបានធ្វើការសាកសួរទៅបែជាអ្នកស្រីម៉ក់វិច្ឆិការ ដែលគេស្គាល់ថាជាភ្ញាក់ងាកាសែត  នគរធំ ប្រចាំខេត្តបាត់ដំបងដែលជាប្រពន្ធលោកសុខផានិតនិងធ្លាប់ល្បីឈ្មោះក្រោយផ្ទុះជម្លោះជាមួយនគរបាលអន្តោរប្រវេសន៍ច្រកទ្វារដូងបានឆ្លើយយ៉ាងខែងរែងថា គ្មានការឃាត់ខ្លួនអ្នកកាសែតដូចពាក្យចចាមអារាមនោះទេគឺគ្រាន់តែគយគេហៅទៅផឹកទឹកតែនៅក្នុងការិយាល័យ ដើម្បី  ពន្យល់ពីការភ័ន្តច្រឡំគ្នាមួយចំនួនប៉ុណ្ណោះ។រួចគេអោយចេញមកវិញហើយរឿងកើតឡើងតាំងពីថ្ងៃអ្នកកាសែតអីទើបមកសួរនៅពេលនេះអគុណហើយដែលបារម្ភតែពួកខ្ញុំក៏ជាអ្នកកាសែតខ្លាំងដែលគេចាត់ទុុកថាខ្លា កំណាចដែរមិនអន់ប៉ុន្មានទេ!
ក្ន្ងុុងនោះដែរលោក សុខផានិត ក៏បានប្រតិកម្ម យ៉ាងខ្លាំងនៅពេលឮថាមានសារព័ត៌មានមួយឈ្មោះថាSwiftnews  ដែលបានចុះផ្សាយថា   អ្នកកាសែតម្នាក់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនសាកសួរមួយរយៈខ្លីក្រោពីព្យាយាមចូលទៅយកព័ត៌មាននិងថតរូបនៅចំណុចមានកាសង្ស័យថាមានរក្សាទុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃ។តាមពិតទៅគ្មានការឃាត់ខ្លួនអ្វីទាំងអស់គ្រាន់តែគយគេហៅទៅផឹកតែលេងប៉ុណ្ណោះ។តែលោកទទួលស្គាល់រឿងផ្ទុះជម្លោះប្រជាកែកគ្នាតឹងសសៃកជាមួយប៉េអឹមចៃគយមែនគឺដោយសារតែរូបលោកបាន
ស្រាវជ្រាវដឹងថា រាល់ថ្ងៃនេះបទល្មើសគេចពន្ធជាច្រើនបានកើតឡើងដោយសារមានការបើកភ្លើងខៀវពីសមត្ថកិច្ចគយ ដែលបើកអោយមានទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ហូរចូលតាមរទេះចេញពីថៃហើយដឹកតាមរថយន្តក្រុងមួយចំនួនដែលធ្វើអោយបាត់បង់ពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់តែនៅពេលដែលលោកចង់ជួបលោកអ៉ីឃីម ប្រធានស្នាក់ការទីលានត្រួតពិនិត្យរបស់គយបែជាគ្មានអ្នកណាអើពើរជាមួយទាល់តែលោកថតទើបផ្ទុះជម្លោះជឆមួយPMស្នាក់ការគយនោះទើបមឆនការចចារហៅចូលក្នុងផឹកតែមួយសន្ទុះនិងបានយលចិត្តថ្លើមគ្នា។តែបែជាមានការភ័ន្តច្រឡំថាមានការចាប់ខ្លួនអ្នកកាសែតដូចជារូបលោកទៅវិញគួរអោយអស់សំណើចមែនទែន
មិនគួរមានសារព័ត៌មានឆ្កួតឡប់បែបនេះសោះ។
ទោះជាយ៉ាងណា លោកស៊ុំច័ន្ទគា អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមន៍អាដហុកប្រចាំខេត្តបន្ទាយមានជ័យដែលកំពុងតែតាមដានលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលកំពុងព្រួយបារម្ភលើការិតត្បិត
សេរីភាពសារព័ត៌មានបានសម្តែងការហួសចិត្ត ត្បិតតែការខំឈ្លោះប្រកែករបស់ប្តីប្រពន្ធ អ្នកសារព័ត៌មាន  ខាងលើនេះមិនមែនជាការប្រឹងប្រែងប្រមូលព័ត៌មានដើម្បីកែតម្រូវសង្គមទេតែជាការយកលេសដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។លោកបន្ថែមទៀតថាការដែលអ្នកសារព័ត៌មានដែលមានបទពិសោធន៍និងមានក្រមសិលធម៌ត្រឹមត្រូវ
គេមានវិធីច្រើនណាស់ក្នុងការស៉ើបអង្តេតនិងប្រមូលយកព័ត៌មានទោះបីជាកន្លែងនោះប្រឹងប្រែងបិទព័ត៌មានយ៉ាងណា ក៏គេអាចចុះទៅយកព័ត៌មានបានតាមរយះប្រភពផ្សេងៗដោយគ្មានការផ្ទុះជម្លោះឡើយ។
ព្រោះអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម មិនមែនជាអ្នកកាត់ក្តី និងមិនត្រូវចាត់ទុកថាខ្លួនជាមិត្តឬសត្រូវហ្នឹងជនណាម្នាក់ឡើយឃើញប៉ុណ្ណាថាប៉ុណ្ណឹងឃើញគេធ្វើល្អថាល្អឃើញគេធ្វើអាក្រក់ថាអាក្រកមិនមែនឃើញគេធ្វើអាក្រក់ហើយនៅពេលគេអោយលុយផ្សាយថាល្អខុសពីការពិតនោះទេ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7415 នាក់
ខែនេះ :
26968 នាក់
3 ខែនេះ :
60801 នាក់
សរុប :
2511508 នាក់