សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិខ្មែរ៥នាក់ខណះនាំ ចូលទំនិញកម្មសិទ្ធបញ្ញាចូលទឹកដីថៃ!
ប្រទេសថៃ៖កម្លាំងសមត្ថកិច្ចថៃឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៥នាក់ពាក់ព័ន្ធនឹងនាំការចូលនូវទំនិញល្មើសកម្មសិទ្ធបញ្ញាទៅកាន់ទឹកដីថៃ។ខណះបម្រុងបញ្ជូនចូលផ្សាររោងគ្លឿត្រូវបានសមត្ថកិច្ចថៃក្របួចជាប់នឹងរឹបអូសបានទំនិញប្រភេទឈុតកីឡាយ៉ាងច្រើនសន្ធឹកសន្ធាប់។
យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថា៖នៅថ្ងៃទី០១ ខែមិនាឆ្នាំ២០១៨នេះកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តស្រះកែវ ក្រោយទទួលបានព័ត៍មានថា នឹងមានការលបលួច បញ្ជូនទំនិញយ៉ាងច្រើន ចេញពីបរិវេណភូមិ ខៅ លូកឆាង ក្នុងស្រុកតាប ផាយ៉ា ខេត្តស្រះកែវ ដើម្បីបញ្ជូនចូលផ្សាររោងគ្លឿ ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ បាននាំកម្លាំងចុះតាមដាន នឹងទាក់ទងទៅសមត្ថកិច្ច ស្រុកតាបផាយ៉ាចូលទៅចាប់ក្រុមខាងលើបានភ្លាមៗ។សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្សយ័នឹងអ្នកប្រព្រឹត្ត ជាជនជាតិខ្មែរចំនួន៥នាក់ រថយន្តចំនួន៣គ្រឿង រួមទាំងទំនិញល្មើសកម្មសិទ្ធបញ្ញា នឹងទំនិញប្រភេទឈុតកីឡាយ៉ាងច្រើន នៅក្នុងចំការដំឡូង ខាងក្រោយភូមិ ខៅ លូកឆាង ទើបនាំជនសង្សយ័ទាំង៥នាក់ រួមទាំងវត្ថុតាង មកត្រួតពិនិត្យនៅ ស្រុក តាប ផាយ៉ា នឹងបញ្ជូនទៅឲ្យសមត្ថកិច្ចនគរបាល នឹងជំនាញគយ ដើម្បីចាត់ការតាមផ្លូវច្បាប់។
មជ្ឈដ្ឋាននានាបានលើកឡើងថាក្រុមឈ្មួញដែលលួចនាំចូលនូវទំនិញកម្មសិទ្ធបញ្ញាភាគច្រើនជាថៅកែនៅប៉ោយប៉ែតហើយឈ្មួញដែលសកម្មបំផុតក្នុងការចេញទំនិញកម្មសិទ្ធបញ្ញាតាមច្រករបៀងទាំងនោះរួមមាន
១ឈ្មោះ ចែហ្គិច ២ឈ្មោះ ចែធា ៣ឈ្មោះចែ ស និង៤ឈ្មោះលោកខ្និនហៅក្អូនដែលប្រភពនៃការចេញទំនិញកម្មសិទ្ធបញ្ញាធ្វើអោយ អាជ្ញាធរកម្ពុជា-ថៃឈឺក្បាលមិនតិចឡើយចំពោះបទល្មើសដែលកើតមានឡើងនៅក្នុងផ្សាររោងក្លឿកន្លងមក៕