ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយមន្ត្រីជំនាញ បើកដៃអោយឈ្មួញខិលខូច នាំចូលចំណីអាហារខូចគុណភាព មកបំផ្លាញសុខភាពប្រជាពលរដ្ឋ!
Wed,14 March 2018 (Time 07:34 AM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1207នាក់)


បន្ទាយមានជ័យ៖  ចំណី អាហារខូចគុណភាពត្រូវបានជនជាតិថៃ គេបោះចោលបែជាមន្ត្រីជំនាញបើកភ្លើងខៀវ អោយឈ្មួញខិលខូចលួច បង្កប់តាមរទេះជនពិការដឹកចេញតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាប់តោនក្នុងមួយថ្ងៃៗដើម្បី បំផ្លាញសុខភាពប្រជាពលរដ្ឋទៅវិញ។

មានសេចក្តីរាយការណ៍ថាបច្ចុប្បន្ននេះឈ្មួញខិលខូច កំពុងតែបានដៃក្នុងការនាំចូលនូវ ទំនិញខូចគុណភាពពីប្រទេសថៃ ដោយសារមន្ត្រីកាំកុងត្រូលសាខា ខេត្តបន្ទាយមានជ័យ បើកដៃអោយឈ្មួញដឹកទំនិញខូចគុណភាពរួមមាន សាច់ មាន់ ឆ្អឹង មាន់ប្រហិតគ្រប់ប្រភេទ រាប់តោនក្នុងថ្ងៃៗតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតក្នុងមួយថ្ងៃៗ អាហារខូចគុណភាព រាប់តោនត្រូវបានឈ្មួញខិលខូច លួចបង្កប់តាមរទេះជនពិការ ហើយដឹកចេញ ពីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតតែម្តង រួចយកមកស្តុបនៅចំណុចក្បែរ ទីលានត្រួតពិនិត្យ រទេះរបស់គយចល័តស្ថិត នៅភូមិប៉ោយប៉ែតសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយយករថយន្តមក ផ្ទេររួចដឹកទៅកាន់ខេត្ត បន្ទាយមានជ័យ និងបន្តទៅបណ្តាខេត្តផ្សេងៗ។  គេសង្ស័យថាមានការបើកភ្លើងខៀវពីសំណាក់ លោក សាន វិជ្ជាសារ៉ាវុធ និងលោក ហុង លាង ទើប បណ្តោយអោយលោកឆាំងការ ដឹកអាហារខូចមកបំផ្លាញសុខភាព ប្រជាពលរដ្ឋ យ៉ាងអនាធិបតេយ្យគ្មានការទប់ស្កាត់ឡើយ។ តែអ្វីដែលធ្វើអោយគេហួសចិត្តនោះ គឺពេលថ្មីៗនេះបែកធ្លាយរឿង អាស្រូវលោកហុង លាង អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បង្កើតកុងត្រូលជជុះ ជំរិតទារប្រាក់ដាក់ខែពីរថយន្តតាក់ស៊ី ដឹកទំនិញតាមច្រករបៀងអូរបីជាន់ទៅវិញ។ ដោយអោយបុគ្គលម្នាក់ ឈ្មោះរេន ដែលមិនមែនក្របខណ្ឌមន្ត្រីកាំកុងត្រូល មកដាក់ប៉ុស្តិ៍នៅក្នុងឃុំអូរបីជាន់ ដើម្បីគៀងត្រីបញ្ចូលស៊ងអោយមកបង់ខែអោយខ្លួន។ អ្នកសារព័ត៌មានយើង មិនហ៊ានសន្និដ្ឋានថាយ៉ាងណានោះទេ តែសង្ឃឹមថាស្ថាប័នពាក់ព័ន្ធ ជាពិសេស អង្គភាព ប្រឆាំងអំពើរពុករលួយ គួរតែបើកការស៊ើបអង្កេតផង ព្រោះកន្លែងរស្តុកទុកអាហារខូចគុណភាពនោះ នៅមិនឆ្ងាយពីស្នាក់ការកាំកុងត្រូល ប៉ុន្មានឡើយ។ តែមន្ត្រីជំនាញទាំងនោះធ្វើមើលមិនឃើញហើយយូរៗ ទៅបែរជាខឹងហ្នឹងអ្នកកាសែត ដែលខំរាយការណ៍ឲ្យបង្ក្រាប ទៅវិញ។ ដោយសារបែបនេះ ទើបក្រុមកម្មករពិការទំនើង ហើយកន្លងអ្នកកាសែត ដែលទៅថតបានបទល្មើសនេះក៏ត្រូវបានកម្មករអូសរទេះ ជនពិការដេញវាយទៀតផង ។ ទោះជាយ៉ាងណា មហាជនលើកឡើងថាទំង្វើរ​របស់មន្ត្រីជំនាញកាំកុងត្រូល ដែលឃុបឃិតជាមួយនិងឈ្មួញ ខិលខូចលួចបង្កប់ចំណី អាហារខូចគុណភាពដែលជនជាតិថៃ គេបោះចោលមកបំផ្លាញ សុខភាពប្រជាពលរដ្ឋខ្មែរបែបនេះគឺមិនខុសពីការសម្លាប់ខ្មែរដោយប្រយ៉ោលនោះទេ ។ គួរតែលោកម៉ក់ពេជ្ជរិទ្ធប្រធាននាយកដ្ឋានកាំកុងត្រូលធ្វើការពិនិត្យនូវទង្វើរមន្ត្រីក្រោមឱវាទរបស់ខ្លួននៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនេះផងទានអោយពួកគាត់ស្រលាញ់សុខភាពប្រជាពលរដ្ឋជាងស្រលាញ់លុយទើប សាកសមជាមន្ត្រីរាជការ ដែលស៊ីប្រាក់រដ្ឋត្រូវបំរើរាស្ត្រ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1261 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8410 នាក់
ខែនេះ :
27963 នាក់
3 ខែនេះ :
61796 នាក់
សរុប :
2512503 នាក់