ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក ឡេង ហុងលាង ជាមេបញ្ជាការប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត យកដីធ្លីប្រជាពលរដ្ឋ ដោយយកលេស បញ្ហាព្រំដែន បោះជំរុំយកដីរបស់ប្រជាពលរដ្ឋ !
Wed,14 March 2018 (Time 05:25 PM)
ដោយ ៖ ពិទូ (ចំនួនអ្នកអាន: 2086នាក់)


បន្ទាយមានជ័យៈ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ប៉ោយប៉ែត ចំនួន ៣០ គ្រួសារ រងគ្រោះដោយសារតែលោក ឡេង ហ៊ុងលាង មេបញ្ជាការប្រតិបត្តិការសឹករង ក្រុងប៉ោយប៉ែត បានចូលយកដីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋអស់ទំហំ ៥០៨៥០ ម៉ែត្រការ៉េ ដោយយកលេសថា ខ្ចីបោះជំរុំទ័ពសិន កាលពីឆ្នាំ២០០៩ បញ្ហាប្រាសាទព្រះវិហារ ។ តែក្រោយ ពីស្ថានភាពព្រំដែនចប់ មិនទ័ពចេញ មានតែនាំគ្រួសារទ័ព និងលក់ដីជូនប្រជាពលរដ្ឋផ្សេង ទៅរស់នៅលើដីរបស់ ប្រជាពលរដ្ឋចាស់ ។

កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០០៩ ដោយសារតែមានបញ្ហាព្រំដែន នៅខេត្តព្រះវិហារ រវាងខ្មែរ ថៃ ហើយនៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែលោក ឡេង ហុងលាង កាលនោះជាមេ គ នៃទីបញ្ជាការប្រតិបត្តិ ការសឹករង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(សព្វថ្ងៃជាមេបញ្ជាការ ប្រតិបត្តិការសឹករង) បានយកតង់ទៅបោះជំរុំលើដីរបស់ប្រជាពលរដ្ឋ ចំនួន ៣០គ្រួសារ ទំហំដី ៥០៨៥ ម៉ែត្រការ៉េ នៅចំណុចខាងកើតទំនប់ ក៥ ស្ថិតនៅក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ដោយនិយាយថាៈ បោះតង់បណ្តោះអាសន្ន នៅពេលស្ថានភាពបញ្ហាតាមព្រំដែន ចប់ ខាងទាហ៊ាននឹងដកចេញពីដីធ្លីប្រជាពលរដ្ឋ (ជាសំដីជួបប្រជុំនៅសាលាសង្កាត់ប៉ោយប៉ែត) ។ តែលោក មេបញ្ជាការរូបនេះ មិនបានគោរពនូវកិច្ចសន្យានោះទេ ថែមទាំងនាំគ្រួសារ ទ័ព និងលក់ដីជូនប្រជាពលរដ្ឋ ចូលទៅរស់នៅលើដីរបស់ប្រជាពលរដ្ឋចាស់ ដោយបានកាប់បំផ្លាញផលដំណាំរបស់ប្រជាពលរដ្ឋចាស់  និងបង្គោលរបងព្រំអស់ ហើយបានដាំដើមអាកាស្យាជំនួសវិញ ។

ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹង ចាប់តាំងពីសង្កាត់ ដល់ ក្រុង ខេត្ត ព្រមទាំងខុទ្ទកាល័យសម្តេច ហ៊ុន សែន និង ក្រសួងការពារជាតិ ទៀតផង តែក្នុងការដោះស្រាយបានត្រឹមទម្លាក់មក ខេត្តឲ្យដោះស្រាយ ។ ចំណែកមន្ត្រីខេត្ត បន្ទាយមានជ័យ មិនដាក់ក្នុងយន្តការគណកម្មការដោះស្រាយវិវាទដីធ្លីទេ បែរយករឿងនោះមកឱបរឹត ធ្វើការ សម្របសម្រួល តាមគោលនយោបាយឈ្នះៗ ដែលអ្នកទៅយកដីធ្លីរបស់ ប្រជាពលរដ្ឋក៏ទទួលបានចំណែកដីដែរ ។ លោក ឡេង ហុងលាង បានបំពានកាតព្វកិច្ចរបស់ខ្លួនជាអ្នក ការពាររាស្ត្រ ការពារជាតិមាតុភូមិ បែរឆ្លៀតឱកាស បញ្ហាព្រំដែន បានចូលយកដីប្រជាពលរដ្ឋ ហើយនាំគ្រួសារទ័ពចូលរស់នៅ ហើយនិងលក់ជូនប្រជាពលរដ្ឋថ្មី រស់ នៅលើដីរបស់ប្រជាពលរដ្ឋចាស់ មានន័យថាៈ យកបញ្ហាព្រំដែនមកច្នៃចេញជាលុយ ហើយបានឡើងសក្តិពី មេ គ ទៅជាមេបញ្ជាការប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត ទៀតផង ។ ក្នុងរឿងអាស្រូវរបស់យោធាម្នាក់នេះ បានរំលោភយកដីប្រជាពលរដ្ឋនោះ មិនដឹងក្រសួងការពារជាតិ នៅតែគាំទ្រឬយ៉ាងណា? ឬមួយជួយជំរុញឲ្យលោក ឡេង ហុងលាង បន្តរំលោភយកដីធ្លីពលរដ្ឋតទៅទៀត ។ ក្នុងការឆ្លើយបំភ្លឺនៅសាលាខេត្តបន្ទាយមានជ័យ តាមកំណត់ហេតុ របស់សាលាខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ លោក ឡេង ហុងលាង បាននិយាថាៈ ករណីនេះខ្ញុំក៏មិនបានជំទេគឺឯកភាពតាម ការដោះស្រាយ និងបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ បើសម្រេចឲ្យ ខាងណា ខ្ញុំឯកភាព ។ ថាតើមេធំគ្រាក់ៗ របស់លោក ឡេង ហុងលាង ដូចជា លោក ភ្លន់ តារា ហៅ ភ្លន់ ហុង លោក មេបញ្ជាការភូមិភាគ ៥ ប៊ុន សេង និងមន្ត្រីក្រសួងការពារជាតិ បានជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរទេ?? ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1185 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3818 នាក់
ខែនេះ :
16208 នាក់
3 ខែនេះ :
55954 នាក់
សរុប :
2481663 នាក់