ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ស្នងការដ្ឋានខេត្តបន្ទាយមានជ័យក្រោមការគ្របគ្រង ដោយលោកឧត្តមសេនិយ៍ទោអាត់ខែមផ្ទុះរឿងអាស្រូវ បន្តបន្ទាប់ពលរដ្ឋសំណូមពរអោយអគ្គស្នងការហៅទៅដុសក្អែលចេញ!
Wed,14 March 2018 (Time 03:20 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1944នាក់)


បន្ទាយមានជ័យ៖ នគរបាលខេត្ត បន្ទាយមានជ័យ ក្រោមការគ្របគ្រងរបស់  ឧត្តមសេនិយ៍ទោអាត់ខែម
ពិតជាល្បីល្បាញមែនមានខ្លះរកសីុរនាំចូលថយន្តចង្កូតស្តាំនិងម៉ូតូក្តៅចេញពីថៃខ្លះបោកប្រាស់ពីប្រជា
ពលរដ្ឋរឿងរត់ការទៅតុលាការដោះកូនចេញពីគុកដោះមិនបានស៊ីដាច់លុយ  ខ្លះចាប់បានអ្នកប្រើប្រាស់
គ្រឿងញៀនហើយបោកអោយម្តាយគេយកលុយមកអោយដើម្បីកែសំណុំរឿងសំរាលទោសហើយឥឡូវថ្មីៗនេះបែកធ្លាយរឿងអាស្រូវនគរបាលស្រុកម៉ាឡៃចាប់រថយន្តពណ៌ត្រែអ៉ីស៊េរីទំនើបដឹកឈើរត្រសេក និង តាត្រាវហើយធ្វើរបាយការណ៍បញ្ជូនទៅជំនាញតែឈើរបែជាទុករថយន្តបាញ់ថ្នាំទុកប្រើប្រាស់ក្នុងអង្គភាពធ្វើព្រងើយ។
តាមប្រភពព័ត៌មានបានរាយការណ៍អោយដឹងថា៖រថយន្តត្រែអុីុមួយគ្រឿងពាក់ស្លាកលេខខេមរះភូមិន្ទ
062-3586ដឹកឈើរចំនួន32ដុំចូលស្រុកម៉ាឡៃអស់ល័ក្ខ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្ទាក់ចាប់ និង បង្ក្រាប ក្នុងករណីដឹកឈើខុសច្បាប់លើកំណាត់ផ្លូវជាតិលេខ59ស្ថិតក្នុងភូមិចំបក់ឃុំបឹងបេងស្រុកម៉ាឡៃ.....កាលពីថ្ងៃទី27មករា2018វេលាម៉ោង23.30នាទីយប់កន្លងមកនេះ ។
ក្រោយមកសមត្ថកិច្ចនគរបាលអធិការរដ្ឋានស្រុកក៍បានកសាងសំនុំរឿងឈើ  ត្រសេកនិងតាត្រាវ ចំនួន 32 ដុំបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យចាត់ការទៅតាមនីតិវិធីច្បាប់។
ប៉ុន្តែនៅ ថ្ងៃទី 12 ខែមិនា ឆ្នាំ 2018 កន្លងមកថ្មីៗនេះ មានប្រភពបែកធ្លាយពីមន្រីជំនាញរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យសុំមិនបញ្ជេញឈ្មោះបានបង្ហើបឲ្យដឹងថា ការបញ្ជូនឈឺរប្រភេទ ត្រសេក និង តាត្រាវ ខាងរដ្ឋបាលឈើទទួលបានក៍ពិតមែនតែចំណែកឯរថយន្ត ដែលជាយាន្តយន្តមធ្យោបាយដឹកជញ្ជូន្ត មិនឃើញខាងមន្ត្រីជំនាញសហការណ៍គឺនគរបាលបញ្ជូនដល់ក្រុមការងារពួកគាត់នៅឡើយទេ។
ប្រភពព័ត៌មានបែកធ្លាយបានខ្សឹបឲ្យដឹងទៀតថា សព្វថ្ងៃគេឃើញរថយន្ត ដែល ចាប់មិនបញ្ជូននោះ កំពុងប្រើប្រាស់ក្នុងអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ហើយថែមទាំងប្រែរូបបាញ់ពណ៌ ថ្នាំខាងៗ និងក្រវ៉ាត់ជុំវិញប្រែក្លាយទៅជារថយន្តនគរបាលចរាចរណ៍ទៅវិញ។ មហាជនជាច្រើនមជ្ឈដ្ឋានកំពុងតែងឿងឆ្ងល់ដោយមិនយល់អំពីមូលហេតុថាហេតុអ្វីរឿងគ្រាន់តែដឹកឈើត្រសេកនិងតាត្រាវចំនួន32ដំសោះច្បាប់ត្រូវបានចាប់រឹបអូសរហូតដល់ថ្នាក់យករថយន្តទៅបំរើការងារអង្គភាពខ្លួនដោយមិនប្រគល់វត្ថុតាងឲ្យទៅមន្ត្រីជំនាញរក្សារទុក? ម្យ៉ាងទៀតរថយន្តនោះជាវត្ថុតាងដឹកជញជូនបទល្មើសព្រៃឈើរ ហេតុដូចម្តេចត្រូវបានជំនាញប់ូលិស ដែលគ្រាន់តែជាជំនាញ់សហការណ៍ទប់ស្កាត់ ត្រូវយកវត្ថុតាងនោះទៅប្រើការដោយមិនរាយការណ៍ទៅមន្រ្តីជំនាញយ៉ាងដូច្នេះ?តើខុសឫក៍ត្រូវដោយទាំងមិនមែន ជំនាញរបស់អង្គភាពខ្លួនផងនោះ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានា បានលើកឡើងថា នគរបាលខេត្តបន្ទាយមានជ័យក្រោមការគ្របគ្រងរបស់ឧត្តមសេនិយ៍ទោអាត់ខែមពិតជាល្បីល្បាញមែនមានខ្លះរកសីុរនាំចូលថយន្តចង្កូតស្តាំនិងម៉ូតូក្តៅចេញពីថៃខ្លះបោកប្រាស់ពីប្រជាពលរដ្ឋរឿងរត់ការទៅតុលាការដោះកូនចេញពីគុកដោះមិនបានស៊ីដាច់លុយ  ខ្លះចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនហើយបោកអោយម្តាយគេយកលុយមកអោយដើម្បីកែសំណុំរឿងសំរាលទោសហើយឥឡូវបែកធ្លាយរឿងអាស្រូវនគរបាលស្រុកម៉ាឡៃចាប់រថយន្តពណ៌ត្រែអ៉ីស៊េរីទំនើបដឹកឈើរត្រសេកនិងតាត្រាវហើយធ្វើរបាយការណ៍បញ្ជូនទៅជំនាញតែឈើរបែជាទុករថយន្តបាញ់ថ្នាំទុកប្រើប្រាស់ក្នុងអង្គភាពទៅទៀតពិតជាអនាធិបតេយ្យមែនទែនគួរតែអគ្គស្នងការដ្ឋាននគរបាលជាតិអញ្ជើញលោកស្នងការខេត្តនេះទៅដុសក្អែលចេញម្តងហើយទាន!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1126 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8275 នាក់
ខែនេះ :
27828 នាក់
3 ខែនេះ :
61661 នាក់
សរុប :
2512368 នាក់