ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដីឡើងហាងឆេង ខ្ពស់ ប្រជាពលរដ្ឋតាមព្រំដែនរងគ្រោះដោយសារទាហ៊ានរំលោភព្រោះអាងគោលនយោបាយឈ្នះឈ្នះ!
Thu,15 March 2018 (Time 05:42 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1518នាក់)


បន្ទាយមានជ័យ:  ប្រជាពលរដ្ឋរស់នៅ តាមខ្សែរ បន្ទាត់ ព្រំដែនកម្ពុជា -ថៃ  តែងតែយំស្រែក ក្រោយពេល ដីមានហាងឆេង ខ្ពស់ ព្រោះ តែ អ្នកមាន អំណាច មករំលោភ បំពាន ទន្ទ្រានយកទាំងភ្នែកស្រស់ៗតែម្តង។ជាក់ស្តែង កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថា:នៅសុខៗស្រាប់តែលេចមុខបុរសម្នាក់តាំងខ្លួនឯងជាម្ចាស់ដី ដែលប្រជាពលរដ្ឋរស់នៅភូមិទំនប់ក៥ ក្រុងប៉ោយប៉ែត ពួកគាត់រស់នៅជិត ២០ឆ្នាំហើយមានប្លង់កាន់កាប់ត្រូវ បានឲ្យប្រជាពលរដ្ឋ ដោះដូរដីក្នុង មួយប្លង់អោយមួយល្វែងដើម្បីចាកចេញពីទីកន្លែងដែលពួកគាត់រស់នៅ ដោយគាត់អះអាងថាគាត់មានប្លង់គ្រប់គ្រាន់ ហើយពួកគាត់មានការខឹងសម្បារយ៉ាងខ្លាំងបាននាំគ្នា ទៅដាក់ពាក្យ បណ្តឹងសុំអោយអាជ្ញាធរដោះស្រាយ។លោក   មុំសឿន  បច្ចុប្បន្ន រស់នៅ ភូមិ ទំនប់ក៥  សង្កាត់ ប៉ោយប៉ែត  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ ប្រាប់ថា ប្រជាពលរដ្ឋ ជិត១០០គ្រួសា បានសម្តែងនូវការហួសចិត្ត ក្រោយពេល ដែល បុរសម្នាក់ ឈ្មោះព្រហ្មសាម៉ូម ដែលគេស្គាល់ថា ជាមន្ត្រីយោធា បានមកគំរាម បណ្តេញ ពួកគាត់ឲ្យ ចេញពីដី ដែលពួកគាត់ រស់នៅ ខ្លះ១០ឆ្នាំ ខ្លះ ជិត២០ឆ្នាំ និងមាន ប្លង់កាន់កាប់ត្រូវបានទទួលស្គាល់ ពីអាជ្ញាធរ តែបែជា លោកព្រហ្ម សាម៉ូម ដែលអះអាងថាខ្លួនជាម្ចាស់ដី ហើយមកបណ្តេញ ពួកគាត់ចេញ ដោយអះអាងថាគេនឹង ដោះដូរដី អោយម្នាក់មួយល្វែង ។តែបានធ្វើអោយប្រជាពលរដ្ឋ ជាង១០០គ្រួសារកើត ទុក្ខមិនសុខចិត្ត ដោយសារតែ ដីនោះពួកគាត់ត្រូវបាន លោកឃួនវណ្ណាដែលជាមេទាហាននៅពេលនោះបានចែកដីនេះជូនប្រជាពលរដ្ឋក្រីក្រអត់ដីធ្លីរស់នៅអោយក្នុងមួយគ្រួសារ ដីក្បាល១៥ម៉ែត្រគ្រាន់បានសាងសង់លំនៅដ្ឋានរស់នៅ ទោះបីជា តំបន់ព្រំដែននេះ នៅមានព្រៃ និងមិនទាន់ដោះមីនអស់យ៉ាងណាក្តីក៏ពួកគាត់ចេះតែទ្រាំរស់នៅទៅព្រោះអត់ដីរស់នៅហើយ។ តែទើបតែពេលនេះ ដីនៅតំបន់នោះមាន ហាងឆេង ស្រាប់តែ មានអ្នកអះអាងបែបនេះទៅវិញ។តែទោះជាយ៉ាងណាប្រជាពលរដ្ឋក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងអោយអាជ្ញាធរសង្កាត់និងក្រុងប៉ោយប៉ែតដើម្បីជួយដោះស្រាយបញ្ហានេះផងដែរ។ជុំវិញ បញ្ហានេះ ត្រូវបាន មជ្ឈដា្ឋននានា លើកឡើងថា  បច្ចុប្បន្ន នេះដោយសារតែមាន គោលនយោបាយ ឈ្នះឈ្នះ របស់សម្តេច តេជោ  ហ៊ុនសែន  មក ឃើញថា ទំនាស់ដីធ្លី កាន់តែកើនឡើង ភាគច្រើនជនខិលខូច តែងប្រើអំណាច មករំលោភ បំពាន ដីធ្លី ប្រជាពលរដ្ឋ តូចតាច លុះប្តឹងប្តល់ទៅមករ៉ៃរ៉ាំអស់ផ្លូវ ទាល់ច្រកអាជ្ញាធរក៏រកដំណោះស្រាយ ឈ្នះឈ្នះតែម្តងទីបំផុតចែកគ្នាពាក់កណ្តាលម្នាក់ទៅ  អញ្ចឹងបានជាសំបូរទាហានទៅរំលោភបំពានដីប្រពលរដ្ឋដើម្បីបង្កើតទំនាស់៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
553 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7702 នាក់
ខែនេះ :
27255 នាក់
3 ខែនេះ :
61088 នាក់
សរុប :
2511795 នាក់