ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកអាតអឿនគយចល័តក្រសួងទើបមកថ្មីប្រព្រឹត្តអំពើរពុករលួយដាក់ខែឃ្លាំងទំនិញនៅ ទូទាំងខេត្តបន្ទាយមានជ័យ!
Fri,16 March 2018 (Time 05:28 PM)
ដោយ ៖ រដ្ឋា (ចំនួនអ្នកអាន: 1927នាក់)


បន្ទាយមានជ័យ:ក្រុមអាជីវករម្ចាស់ឃ្លាំងទំនិញនៅខេត្ត បន្ទាយមានជ័យ  កំពុង ស្រែក ដូចក្ងាន  ខណ:  ពេលដែល គយចល័ត របស់ក្រសួង  សង្កត់  ក  ដោយទារប្រាក់ដាក់ខែ ក្រៅផ្លូវការ ឃ្លាំងមួយក្នុង១ខែ  ១៥០០ដុល្លា ទៅ២៥០០ដុល្លា សរុបទូទាំងខេត្ត បន្ទាយមានជ័យមាន ចំនួន ២៨ឃ្លាំង  តើប្រាក់ពុករលួយដែលលោក ពុធសុខា  មេផ្លូវ៣ខេត្ត បាត់ដំបង  បន្ទាយមានជ័យ  សៀមរាប  ដែលអោយ លោកអាតអឿនជាអនុប្រធានក្តាប់ខេត្តបន្ទាយមានជ័យទទួលបន្ទុកត្រួតពិនិត្យ ឃ្លាំង  និងលោក  ប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យនេះយកទៅចែក ឯកឧត្តមគុណញឹម ដែរឬអត់? សូមអោយអង្គភាព ប្រឆាំងអំពើរពុករលួយ របស់ ឯកឧត្តម ឱមយ៉ិនទៀង ស៊ើបអង្កេតផងទាន!
ដោយសារតែរងនូវការកៀបសង្កត់របស់គយចល័តរបស់ ក្រសួង មកលើ អាជីវក  ម្ចាស់ឃ្លាំង  និងក្រុមអ្នកដឹក ទំនិញហួសហេតុពេក ពួកគាត់ក៏បានទម្លាយរឿងនេះប្រាប់ អ្នកសារព័ត៌មានខ្មែរជាយដែនថា
រាល់ថ្ងៃនេះពួកសមត្ថកិច្ចចល័តរបស់ក្រសួងដែលមានទីតាំងនៅខាលលិចគល់ស្ពានទឹកថ្លា ស្ថិតនៅក្នុង ភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ កំពុងត្រូវប៉ាន់មែនទែន ដោយលោក ពុធសុខា  មេផ្លូវ៣ខេត្ត បាត់ដំបង  បន្ទាយមានជ័យ  សៀមរាបដែលអោយលោកអាតអឿនជាអនុប្រធានក្តាប់ខេត្តបន្ទាយមានជ័យទទួលបន្ទុកត្រួតពិនិត្យ ឃ្លាំងនិងលោកប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យ។
ប្រភពបន្តថា៖ដោយភាពប៉ិនប្រសព្វរបស់លោក អាតអឿនក្នុងការរកប្រាក់ចិញ្ចឹមមេលោកបានប្រើស្នៀត ថ្មីដោយជំរឿនឃ្លាំងទំនិញនៅទីទូទាំងខេត្ត បន្ទាយមានជ័យឃើញថាមានចំនួន២៨ឃ្លាំងក្នុងនោះ
ប៉ោយប៉ែតមានឃ្លាំងចំនួន១៣ចំណែកបន្ទាយមានជ័យមានចំនួន១៥ឃ្លាំងដោយលោកគំរាមថានិងធ្វើការ ឆែកឆេរបើមិនបង់ប្រាក់ក្រៅផ្លូវការប្រចាំខែទេនោះដោយដំបូងលោកអាតអឿនទារក្នុង១ខែឃ្លាំងមួយ
២៥០០ដុល្លា តែឃ្លាំងខ្លះទារបានតែ១៥០០ដុល្លាប៉ុណ្ណោះ។  
ចំណែកលោកប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យនេះក៏មិនធម្មតាដែរក្នុងការប្រើយុទ្ធសាស្ត្រកៀបសង្កត់ទើបប្រមូលលុយកាក់ពីការដាក់ខែតាមរថយន្តតូចធំកាន់តែច្រើន។ប្រភពមិនផ្លូវការបានអោយដឹងថាគ្រាន់តែរថយន្តប្រភេទកាមរីដឹកទំនិញចេញពីប៉ោយប៉ែតទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាបសរុបទៅមិនតិចជាង៤៧០គ្រឿងទេហើយរថយន្តមួយគ្រឿងត្រូវបង់លុយកាក់ក្រៅផ្លូវការក្នុង១ខែ៦០០០០០រៀល(ហុកសិបម៉ឺនរៀល) ក្នុងនោះដែរ រថយន្ត តួរីស១២កៅអី មានចំនួន៧០គ្រឿងដែលដឹកទំនិញហើយ រថយន្ត១គ្រឿងត្រូវបង់ក្នុងមួយខែ១០០០០០០រៀល(មួយលានរៀល)  ចំណែករថយន្ត ឃ្លុបដែលដឹកទំនិញមានចំនួន១៦២គ្រឿងដោយក្នុង១គ្រឿងត្រូវបង់១ខែចំនួន៣០០០០០០(បីលានរៀល)ចំណែករថយន្តក្រុងដែលដឹកទំនិញមាន៦ក្រុមហ៊ុនតែក្រុមដែលសកម្មក្នុងការដឹកទំនិញជាងគេគឺក្រុមហ៊ុនថោងស៊ីញនិងក្រុមហ៊ុនវរះប៊ុនថាំដោយគយគេគិតជាជើងក្រុមហ៊ុនអីក៏ដោយអោយតែដឹកទំនិញគឺរថយន្តមួយគ្រឿងត្រូវបង់ក្នុងមួយជើង១០០០០០០រៀល(មួយលានរៀល)តែម្តង។ 
ក្នុងការលើកឡើងរបស់អាជីវករនេះអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកពុធសុខាដើម្បីធ្វើការបកស្រាយបានទេព្រោះទូរស័ទ្ទគ្មានអ្នកទទួលទើបយើងមិនហ៊ានសន្និដ្ឋានថាយ៉ាងណានោះដែរ។
តែមជ្ឈដ្ឋាននានាបានលើកឡើងថា៖ ប្រាក់ដាក់ខែ ក្រៅផ្លូវការ ឃ្លាំងមួយក្នុង១ខែ  ១៥០០ដុល្លា ទៅ២៥០០ដុល្លាសរុបទូទាំងខេត្តបន្ទាយមានជ័យមានចំនួន២៨ឃ្លាំងនិងរថយន្តដឹកទំនិញតូចធំមានទាំងរថយន្តក្រុងផង ដែលលោក លោក ពុធសុខា  មេផ្លូវ៣ខេត្ត បាត់ដំបង  បន្ទាយមានជ័យ  សៀមរាប  ដែលអោយលោកអាតអឿនជាអនុប្រធានក្តាប់ខេត្តបន្ទាយមានជ័យទទួលបន្ទុកត្រួតពិនិត្យ ឃ្លាំង  និងលោកប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យនេះយកទៅចែក ឯកឧត្តមគុណញឹម ដែរឬអត់? ព្រោះ បើសិនជាគ្មានការបើកភ្លើងខៀវពីសំណាក់
ឯកឧត្តមបណ្ឌិត គយញឺម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ទេក៏លោក ពុធសុខា ជាមេគយចល័តរបស់ក្រសួងមិនហ៊ានធ្វើព្យុះភ្លៀងតាមទំនើងចិត្តនោះឡើយសូមអោយអង្គភាព ប្រឆាំងអំពើរពុករលួយ របស់ ឯកឧត្តម ឱមយ៉ិនទៀង ស៊ើបអង្កេតផងទាន!៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1020 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8169 នាក់
ខែនេះ :
27722 នាក់
3 ខែនេះ :
61555 នាក់
សរុប :
2512262 នាក់